អ្នកទាបៗ គួរស្លៀកពាក់យ៉ាងម៉េចឲ្យមើលទៅឃើញខ្ពស់?
- 2023-09-13 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទាបៗ គួរស្លៀកពាក់យ៉ាងម៉េចឲ្យមើលទៅឃើញខ្ពស់?
ស្រីៗតែងចង់លេងស្ទីលឲ្យមើលទៅស្អាត ដូចតារាម៉ូដែល តែពេលខ្លះត្រូវអាក់ខានទៅវិញព្រោះកម្ពស់ទាបពេក។ បើចឹង សាកមកមើលល្បិចស្លៀកពាក់ខាងក្រោមនេះមើល៍៖
១. ស្បែកជើងកែង៖ ជាវិធីសាមញ្ញបំផុតសម្រាប់លើកកម្ពស់។ តែបើអ្នកពាក់ស្បែកជើងមានខ្សែ គួរជៀសវាងប្រភេទមានខ្សែចងច្រើនព្រោះវាធ្វើឲ្យជើងមើលទៅខ្លី។
២. ពាក់អាវក V៖ វាជួយធ្វើឲ្យក និងដងខ្លួនមើលទៅវែង។ ទុយនុយអាវក្នុងខោរចង្កេះខ្ពស់មើលទៅកាន់តែឡូយ។
៣. កុំពាក់ពណ៌ចម្រុះគ្នាច្រើនពេក៖ ស្លៀកពាក់តែមួយ ឬ ពីរពណ៌បានហើយព្រោះបើស្លៀកច្រើនពណ៌ពេកធ្វើឲ្យមើលទៅទាប។
៤. ពាក់ខ្សែកវែង៖ ខ្សែកវែងក៏ជួយឲ្យដងខ្លួនមើលទៅវែងស្រដៀងអាវក V ដែរ។ ជៀសវាង ខ្សែក ឬគ្រឿងលម្អដែលកាត់ទទឹងខ្លួន។
៥. អាវឆ្នូតបញ្ឈរ៖ បើចង់ពាក់អាវក្រឡាឆ្នូត គួរយកឆ្នូតបញ្ឈរ។
៦. ស្លៀកខោវប៊យរឹប៖ ប៉ុន្តែមិនមែនគ្រប់ប្រភេទខោររឹបសុទ្ធតែត្រូវទេ។ គួររើសខោរសាច់អំបោះពណ៌ខ្មៅ។
៧. ជៀសវាងស្ទាយខោរអាវខើច៖ វានឹងកាត់ខ្លួនអ្នកឲ្យមើលទៅខ្លី។
៨. ពាក់មួក៖ ក្រៅពីស្បែកជើងកែង អ្នកក៏អាចបន្ថែមកម្ពស់នៅផ្នែកខាងលើដែរដោយបានទាំងកម្ពស់ បានទាំងស្ទីល។
៩.ជៀសវាងខ្សែក្រវាត់ធំ៖ វាក៏កាត់ខ្លួនជាកង់ឲ្យមើលទៅខ្លីដែរ។ បើត្រូវប្រើខ្សែក្រវាត់ គួររើសខ្សែតូច។
១០. សំពត់ឆែក៖ ឆែកខាងមុខ, ខាងក្រោយ ឬ ចំហៀងសុទ្ធតែជួយឲ្យមើលទៅខ្ពស់។ តែជម្រើសល្អជាងគេគឺឆែកពីចំហៀង។
ដូច្នេះ ស្រីៗកម្ពស់ទាបកុំអាលទាន់បាក់ទឹកចិត្ត សាកវិធីខាងលើនេះសិន!!