១១ វិធីជួយឲ្យអ្នកកាន់តែស្រលាញ់ខ្លួនឯងខ្លាំង ទោះបីជាគ្មាននរណាក៏ដោយ
- 2016-12-14 03:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ វិធីជួយឲ្យអ្នកកាន់តែស្រលាញ់ខ្លួនឯងខ្លាំង ទោះបីជាគ្មាននរណាក៏ដោយ
អ្នកធ្លាប់ត្រូវគេបោះបង់ច្រើនលើកច្រើនសាដោយសារស្នេហាមែនទេ? គិតថាគ្មាននរណាស្រលាញ់មែនទេ? បើគ្មានទេ យើងគួរចេះស្រលាញ់ខ្លួនឯងទើបជារឿងល្អ។ ១១ វិធីនេះនឹងជួយឲ្យអ្នកកាន់តែស្រលាញ់ខ្លួនឯងខ្លាំងឡើងៗ ទោះបីជាគ្មាននរណាស្រលាញ់ក៏ដោយ៖
១.ចាប់ផ្ដើមថ្ងៃថ្មីដោយគ្មានបច្ចេកវិទ្យា៖ ចេញឲ្យឆ្ងាយពីគ្រឿងអេឡីចត្រូនិក។ មិនត្រូវអង្គុយឆែកទូរសព្ទ កុំព្យូទ័រ ឬបណ្ដាញសង្គម នាំឲ្យអ្នកឃើញរូបភាពអតីតកាល ហើយមកអង្គុយតូចចិត្តម្នាក់ឯងនោះទេ។
២.ធ្វើឲ្យខ្លួនឯងសប្បាយ៖ អ្នកគួរតែទៅដើរលេងកន្លែងកម្សាន្តនានា ដោយមិនចាំបាច់គិតពីអ្នកដទៃនោះទេ។
៣.ផ្ដោតសំខាន់លើក្ដីស្រមៃ៖ ចាប់ផ្ដើមស្រលាញ់ខ្លួនឯងឲ្យច្រើនៗជាងមុន ដូចនេះគួរតែងាកផ្ដោតលើក្ដីស្រមៃចង់ធ្វើអ្វីមួយឲ្យឆាប់បានសម្រេច។ ព្រោះអ្នកចំណាយពេលតាមគេច្រើនពេកហើយ។
៤.រីករាយជាមួយគ្រួសារ៖ អ្នកគួរតែចំណាយពេលវេលានៅជាមួយគ្រួសារឲ្យបានច្រើន ឬនាំទៅធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារតែម្ដង។ ព្រោះថាមានតែគ្រួសារទេដែលស្រលាញ់អ្នកគ្មានថ្ងៃប្រែប្រួល។
៥.បង្កើនសក្ដានុពល៖ ស្រលាញ់ខ្លួនឯង គឺត្រូវតែពង្រឹងសក្ដានុពលដែលខ្លួនមាន ដើម្បីឲ្យអ្នកដទៃកោតស្ញប់ស្ញែង។
៦.ចេះអបអរអ្នកដទៃ៖ គួរតែទះដៃដោយភាពសប្បាយចិត្តពេលឃើញមិត្តភ័ក្ដិធ្វើអ្វីបានសម្រេច ហើយមិនគួរច្រណែនគេទេ ព្រោះធ្វើឲ្យខ្លួនឯងគ្មានសេចក្ដីសុខ។
៧.អត់ទោសឲ្យខ្លួនឯង៖ ចាប់ផ្ដើមអភ័យទោសដល់ខ្លួនឯង ដែលកន្លងមកធ្វើឲ្យខ្លួនឯងឈឺចាប់ និងសន្យាឈប់ធ្វើខុសលើខ្លួនឯងបន្តទៀត។
៨.កុំទទួលយកស្នេហា៖បន្ទាប់ពីត្រូវគេបោះបង់ច្រើនលើកច្រើនសាមក អ្នកគួរតែឆាប់ទទួលយកវាម្ដងទៀតអី។
៩.គិតអ្វីដែលវិជ្ជមាន៖ ចាប់ផ្ដើមមើលពិភពលោកក្នុងផ្លូវល្អ អ្នកក៏ទទួលបានអ្វីដែលជារឿងល្អៗចូលមកក្នុងជីវិតខ្លួនឯងដែរ។
១០.ធ្វើខ្លួនឲ្យមានសេរីភាព៖ ឈប់ខ្វល់រឿងស្នេហា ហើយអ្នកគួរតែធ្វើខ្លួនឲ្យមានតម្លៃ មានសេរីភាព និងមានសិទ្ធក្នុងការសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង។
១១.ថែរក្សាសម្រស់៖ កុំចំណាយពេលមកខូចចិត្តឥតប្រយោជន៍នោះ គួរងាកមកថែទាំសុខភាព និងសម្រស់ឲ្យកាន់តែស្អាត ទើបជារឿងគម្បីនឹងខ្លួនឯង៕