​​​គ្រែ​ដំណេក​​​គួរ​រៀប​ចំ​ម៉េច​ទើប​មាន​ហុងស៊ុយ?

  • 2016-12-13 04:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​​ជំនឿ​​ហុងស៊ុយ ​សែស្រឡាយ​​ចិន​​​ ​​​​​​ត្រូវ​គេ​ជឿ​ថា​​ការ​រៀប​ចំ​បន្ទប់​​គេង​​​​ ឬ​គ្រែ​គេង​តាម​​ក្បួន ​​​តែង​​តែ​ជួយ​​​ម្ចាស់​​​ផ្ទះ​​​​​​នាំ​លាភ​សំណាង​ហូរ​ចូល​ ​រក​ស៊ី​មាន​បាន ​​​ស្រលះ​មុខ​ស្រលះ​មាត់ ​អារម្មណ៍​​រីករាយ​​ស្រស់​​ថ្លា ​​​បង្កើត​ភាព​រ៉ូមែនទិក​រវាង​គូស្នេហ៍​ និង​​ជោគជ័យ​​​ក្នុង​ភារកិច្ច​​​។ តែ​ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​អ្នក​រៀប​ចំ​គ្រែ​ដំណេក មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ទេ ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​គូ​ស្នេហ៍​បាន​​ទៀត​ ​និង​​ចេះ​​តែ​មាន​​រឿង​រ៉ាវ​​ដាក់​ខ្លួន​។   ខាង​ក្រោម​នេះ ​ជា​ប្រការ​ហាម​ឃាត់​ក្នុង​ការ​រៀប​ចំ​ទីតាំង​គ្រែ​គេង​​ ​ដែល​លោក​អ្នក​គួរ​ស្វែង​យល់៖

១. កុំ​បែរ​ក្បាល​គ្រែ​ដំណេក​ទៅ​ចំ​មាត់​ទ្វារ​បន្ទប់ដេក

​ការ​ធ្វើ​បែប​នេះ​ នឹង​នាំ​ឲ្យ​លោក​អ្នក​​គេង​មិន​លក់ ប្រសិន​បើ​គ្រែ​នៅ​កណ្ដាល​វាល​ មិន​ជាប់​នឹង​ជញ្ជាំង​ផ្នែក​ម្ខាង​ទៀត ​​វា​នឹងធ្វើ​ឲ្យ​​សម្ព័ន្ធ​ភាព​ដែល​ស្ថិត​នៅ​ទីតាំង​នេះ​ត្រូវ​បំផ្លាញ ។

២. កុំ​ឲ្យ​ទ្វារ​បើក​បុក​តម្រង់​ចំ​ក្បាល​​គ្រែ

អ្នក​អាច​កែ​ខៃ​បាន​ដោយ​ការ​ដាក់​វត្ថុ​បាំង​ពី​មុខ ឬបាំង​បន្ទប់​នៅ​ចន្លោះ​ទ្វារ​ទាំង​ពីរ និង​គ្រែ​គេង​ ។ ប្រសិន​បើ​ក្បាល​របស់​អ្នក​គេង​បែរ​តម្រង់​ទៅ​រក​ទ្វារ​ ត្រូវ​គេ​ជឿ​ថា ជា​ការ​គេង​របៀប​មនុស្ស​ស្លាប់ ។  

៣. ដាក់​ចង្កៀង​​ ឬ​អំពូល​​​​អម​​ក្បាល​គ្រែ

ដាក់​​​គួរ​ដាក់​​​​​អំពូល​​ជុំវិញ​​គ្រែ​​ ​ដើម្បី​​បង្កើត​តុល្យភាព​​​​​​រាងកាយ​​ពេល​គេង និង​​ងាយ​​ស្រួល​​បំភ្លឺ​​​​​​ពេល​​លោក​អ្នក​ក្រោក​​ពេល​យប់។​​​​

៤. កុំ​ដាក់​ក្បាល​គ្រែ នៅ​ក្រោម​ធ្នឹម

ព្រោះ​វា​ធ្វើ​ឲ្យ​​ថាមពល​ពិឃាដ សង្កត់​ពី​លើ​ខ្លួន​អ្នក​​ ដែល​អាច​បង្កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សម្ពន្ធភាព ឬ​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​អ្នក​អាច​កែខៃ​បាន​ដោយ​ការ​រៀប​ពិតាន​បិទបាំង​ធ្នឹម​ឲ្យ​​ជិត​កុំ​ឲ្យ​ថាមពល​ពិឃាដ​ជះ​មក​បាន ។

៥. គ្រែ​​​​ត្រូវ​​តែ​មាន​ក្បាល​ខ្ពស់​ជាង​​​​​ចុង

ក្បាល​​គ្រែ​​​ត្រូវ​តែ​​ខ្ពស់​​ជាង​ចុង​គ្រែ ​ព្រោះ​​ពេល​​​​អ្នក​គេង​​​​ព្រលឹង​​នឹង​រសាត់​អណ្ដែត​ចេញ​ពី​​រាង​កាយ​ ​ធ្វើ​​ឲ្យ​​​​អ្នក​​​រើ​បម្រាស់​ ​បង្វែរ​​ខ្លួន​​​ខុស​​​ទី​តាំង​​ ​​ដូច​​នេះ​​ក្បាល​គ្រែ​​​បា​ន​ជួយ​​ទប់​កម្លាំង​​ទាំង​នេះ។

៦. គ្រែ​​​​​​ត្រូវ​​​តែ​មាន​​​​​​ជើង​ និង​ប្រហោង​​​ក្រោម

ការ​​​ដាក់​គ្រែ​​ឲ្យ​មាន​កម្ពស់​​ផុត​​​ពី​កម្រាល​​បន្ទប់​ ​ជួយ​​ឲ្យ​​លោក​អ្នក​​​ទទួល​​​បាន​​​ខ្យល់​​ និង​ថាមពល​ចេញ​​ចូល​ជុំវិញ​ខ្លួន​ ​ពេល​​គេង​។

៧.មិន​គួរ​​គេង​​​​ជាប់​មាត់​បង្អួច

ការ​គេង​បែប​នេះ​ ត្រូវ​គេ​ជឿ​ថា​​ធ្វើ​ឲ្យ​រាង​កាយ​​​ឆាប់​អស់​កម្លាំង​ថាមពល និង​​​សុបិន​ច្រើន។

៨. រៀប​ចំ​ទូរទស្សន៍​ និង​​​កុំព្យូទ័រ ឲ្យ​ឆ្ងាយ​​ពី​​គ្រែ​ដំណេក

​អ្នក​គួរ​​​​​រើ​​​តុ​​កុំព្យូទ័រ ​និង​ទូរទស្សន៍​​ ដាក់​ឲ្យ​ឆ្ងាយ​​ពី​​បន្ទប់​គេង ​ព្រោះ​​វា​​កន្លែង​សម្រាក​។ ​

 

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ដេត ធន្នី