កាដូ ៧ ប្រភេទប្រុសៗមិនចង់បានពីមិត្តស្រី ទោះក្នុងឱកាសណាក៏ដោយ ពិសេសបុណ្យណូអែលនេះ!
- 2016-12-12 08:50:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូ ៧ ប្រភេទប្រុសៗមិនចង់បានពីមិត្តស្រី ទោះក្នុងឱកាសណាក៏ដោយ ពិសេសបុណ្យណូអែលនេះ!
ការជូនអំណោយដល់អ្នកដែលខ្លួនស្រលាញ់ក្នុងឱកាសណាមួយមិនមែនចេះតែធ្វើឲ្យរួចពីដៃនោះទេ ព្រោះរបស់ខ្លះមនុស្សប្រុសមិនចង់បានទេ។ ក្នុងនោះកាដូ ៧ ប្រភេទខាងក្រោមនេះ ប្រុសៗមិនចង់បានពីមិត្តស្រីដាច់ខាត ទោះក្នុងឱកាសណាក៏ដោយ ជាពិសេសគ្រ្គីស្មាស់នេះ
១.ក្រវាត់ក
ក្រវាត់ក ជាវត្ថុដែលមិនសូវចាំបាច់ប៉ុន្មានឡើយសម្រាប់មនុស្សប្រុស ។ ដូចនេះវាមិនមែនជាកាដូគួរជូនដល់សង្សារទេ។
២.ស្រោមជើង
កាដូជាប្រភេទស្រោមជើង មិនគួរណាស្ត្រីទិញជូនមិត្តប្រុសទេ។ កាដូបែបនេះអាចធ្វើឲ្យបុរសគិតថាជាការមើលងាយដល់គេ ព្រោះស្រោមជើងជារបស់គ្មានតម្លៃ។
៣.អាវយឺត
អាវយឺត ក៏មិនគួរទិញជាកាដូដែរ ព្រោះមើលទៅមិនសមរម្យ និងធ្វើឲ្យបុរសមានអារម្មណ៍មិនល្អឡើយ។
៤.សៀវភៅ
ស្រីៗគួរដឹងចំណុចមួយថា កាដូគឺជារបស់ដែលមើលទៅមានតម្លៃសម្រាប់យើង និងគេ។ សៀវភៅមិនមែនជាអ្វីដែលបុរសចង់បាននោះឡើយ ព្រោះថាយើងមិនដឹងថាគេចូលចិត្តអានរឿងប្រភេទណា។
៥.គ្រឿងបន្ទប់ទឹក
សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ...របស់អស់ទាំងនេះ មើលទៅមិនសក្ដិសមនឹងបុរសទេ។ ប្រុសៗមិនចូលចិត្តឲ្យមិត្តស្រីទិញកាដូប្រភេទនេះឲ្យទេ ព្រោះមានអារម្មណ៍ថាអ្នកប្រៀបដូចជាម្ដាយ។
៦.កាត
បច្ចុប្បន្នការសរសេរកាតជូនពរសង្សារគឺជារឿងចាស់គំរឹលពេកហើយ។ ដ្បិតតែជាទឹកចិត្ត តែស្ត្រីគួរដឹងថាកាតមួយសន្លឹកនោះមិនអាចបញ្ជាក់ពីអ្វីបានឡើយ។
៧.ខោក្នុង
បើអ្នកទិញកាដូប្រភេទនេះ ធ្វើឲ្យសង្សារគិតថាអ្នកប្រៀបដូចជាម្ដាយ មិនមែនជាមិត្តស្រីទេ។ មូលហេតុដែលបុរសមិនចង់បានខោក្នុងជាកាដូពីសង្សារ ព្រោះថាមានតែខ្លួនគេទេដែលដឹងពីទំហំ និងប្រភេទណាដែលស្លៀកទៅស្រួល។ មិត្តប្រុសរបស់អ្នកអាចរកទិញខោក្នុងបានដោយខ្លួនឯងហើយ មិនគួរអ្នកចាំបាច់ខ្វល់ខ្វាយពីរឿងនេះទេ។