សាស្ត្រាចារ្យវ័យក្មេងបង្ហាញវិធីសាស្ត្ររៀនភាសាអង់គ្លេសឆាប់ចេះ
- 2016-12-07 09:52:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាស្ត្រាចារ្យវ័យក្មេងបង្ហាញវិធីសាស្ត្ររៀនភាសាអង់គ្លេសឆាប់ចេះ
ជាសាស្រ្តាចារ្យដែលកំពុងបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសសម្រាប់ជំនាញច្បាប់ និងស្រាវជ្រាវ នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងបានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអប់រំពីប្រទេសអូស្រ្តាលី កញ្ញា ប្រសើរ ម៉ូលីកា បានប្រឡូកចូលក្នុងអាជីពអប់រំអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយផ្តោតសំខាន់លើគុណភាពនៃការអប់រំ និងស្រាវជ្រាវដល់យុវជនវ័យក្មេង។
កញ្ញាជានារីខ្មែរមួយរូបប្រកបដោយភាពមោះមុត ក្នុងការបង្កើតឲ្យមានការសិក្សាស្រាវជ្រាវថ្មីៗ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះខាតឯកសារស្រាវជ្រាវកម្រិតខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។
នារីវ័យ ២៦ ឆ្នាំរូបនេះថែមទំាងមានឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គម ដោយបានកៀរគរយុវជនដទៃទៀត បង្កើតអង្គការមួយឡើងមានឈ្មោះថា MACA ដើម្បីប្រឹក្សាយោបល់ និងតម្រង់ទិសយុវវ័យដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិជ្រើសរើសមុខវិជ្ជាសិក្សាឲ្យសមស្របតាមទីផ្សារការងារ។ លើសពីនេះ អង្គការដដែលបានដើរតួនាទីផ្តល់ជំនួយផ្នែកស្មារតីដល់យុវវ័យក្នុងការកំណត់គោលដៅជីវិតដើម្បីឆ្ពោះទៅកាន់តែរហ័ស។
ចង់ដឹងច្បាស់ពីវិធីសាស្រ្តល្អៗក្នុងការសិក្សាភាសាអង់គ្លេសឲ្យទទួលបានជោគជ័យ និងចក្ខុវិស័យរបស់អង្គការ MACA ជួយដល់យុវជនកម្ពុជា។ ទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ៖