ធុញរឿងក្បាលពោះធំមែនទេ កុំបារម្ភភេសជ្ជៈ ៦ ប្រភេទនេះអាចជួយឲ្យរាបស្មើបានយ៉ាងលឿន
- 2023-09-07 06:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធុញរឿងក្បាលពោះធំមែនទេ កុំបារម្ភភេសជ្ជៈ ៦ ប្រភេទនេះអាចជួយឲ្យរាបស្មើបានយ៉ាងលឿន
ព្រោះតែចង់ក្បាលពោះរាបស្មើដូចតារាបង្ហាញម៉ូដ ស្រីៗបានដាក់ចិត្តដាក់កាយខំទៅហាត់ប្រាណ ឬលេបថ្នាំសម្រកទម្ងន់ និងតមចំណីអាហារអីជាដើម។ កុំបារម្ភសាកល្បងផឹកភេសជ្ជៈ ៦ប្រភេទនេះ អាចធ្វើឲ្យក្បាលពោះរាបស្មើបានយ៉ាងលឿនដោយមិនចាំបាច់តមអាហារឡើយ៖
១. ទឹកកក
ការទទួលទានទឹកកកអាចជួយអ្នកលុបបំបាត់កាឡូរី ព្រោះទឹកត្រជាក់អាចបង្កើនល្បឿនដំណើរការរំលាយអាហារ។ ដើម្បីទទួលបានលទ្ធផល យ៉ាងហោចណាស់ក្នុងមួយថ្ងៃត្រូវផឹកទឹកត្រជាក់ឲ្យបានកន្លះលីត្រយ៉ាងតិច។
២. តែខ្មៅ ឬតែបៃតង
តែបៃតង មានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកព្យាយាមសម្រកទម្ងន់។ ដោយសារតែនេះអាចជួយដុតបំផ្លាញកាឡូរី និងជួយជំរុញការរំលាយអាហារថែមទៀត។ តែបៃតងអាចដុតកាឡូរីបាន ៤៣% ច្រើនជាងភេសជ្ជៈផ្សេងទៀត។ សម្រាប់តែខ្មៅវិញ ក៏មានសមត្ថភាពដូចគ្នាដែរ។ ប្រសិនបើចង់បានក្បាលពោះរាបស្មើនោះ ជម្រើសដ៏ល្អគឺតែបៃតង និងតែខ្មៅ។
៣. ទឹកបន្លែ
ប្រភេទរបស់ទឹកបន្លែនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អបន្ទាប់ពីផឹកវារួច។ ភេសជ្ជៈនេះមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញកាឡូរីបានយ៉ាងឆាប់រហ័ស។
៤. ទឹកឪឡឹក
ថ្វីត្បិតឪឡឹកមានជាតិស្ករច្រើនមែន តែវាជាស្ករធម្មជាតិដែលមិនប៉ះពាល់ដល់ការឡើងទម្ងន់ទេ។ ចំណែកឯទឹកឪឡឹកវិញមានកាឡូរីទាប ហើយមានសារធាតុជាតិទឹកច្រើន។ មិនត្រឹមតែប៉ុណ្ណោះវាមានផ្ទុកអាស៊ីដអាមីណូដែលបង្កើនម៉ាស់សាច់ដុំគ្មានខ្លាញ់ និងបន្ថយខ្លាញ់រាងកាយ។
៥. ទឹកដូង
ទឹកដូង មានផ្ទុកជាតិអេឡិចត្រូ ហើយវានឹងជួយដុតបំផ្លាញកាឡូរីបានច្រើនជាងភេសជ្ជៈផ្សេងៗទៀត។ អ្នកអាចរីករាយជាមួយភេសជ្ជៈ ដែលគ្មានជាតិស្ករ ហើយវាក៏នឹងបង្កើនល្បឿនរំលាយអាហារ និងផ្ដល់ថាមពលឱ្យអ្នកពេញមួយថ្ងៃ។
៦. ទឹកដោះគោ
ទឹកដោះគោ អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងខ្លួនមនុស្សបានយ៉ាងល្អ។ ផឹកទឹកដោះគោ មិនត្រឹមតែបំបែកជាតិខ្លាញ់ប៉ុណ្ណោះទេ វាថែមទាំងទប់ស្កាត់វាមិនឲ្យត្រឡប់មកវិញថែមទៀតផង។ ទទួលទានទឹកដោះគោមួយថ្ងៃមួយកញ្ចប់ ឬមួយកំប៉ុងរយៈពេល២សប្ដាហ៍ អ្នកនឹងឃើញលទ្ធផល។