វិធី​បញ្ឈប់ និង​បណ្ដុះ​​រោមភ្នែក​ឲ្យ​ក្រាស់ វែង ឡើង​វិញ

  • 2016-11-30 07:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រៀងរាល់ថ្ងៃ​មនុស្ស​ស្រី​ត្រូវ​ជ្រុះ​រោមភ្នែក​យ៉ាងហោចណាស់ ៥ ទៅ ៦ សរសៃ។ ចំណែក​មូលហេតុ​ធ្វើឲ្យ​ជ្រុះ​នោះ ព្រោះ​ការ​ញី​ភ្នែក​ខ្លាំង​ៗ​ពេក និង​ហេតុផល​សំខាន់​មួយ​ទៀត​គឺ​បណ្ដាល​មកពី​ការ​គ្រឿង​សម្អាង​ដែល​ខូច​គុណភាព។ ដូចនេះ​វិធី​ព្យាបាល​ងាយ​ៗ​នេះ​អាច​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង​ល្អ​ឡើង​វិញ​បាន៖

១.វីតាមីន E

ល្បិច​មួយ​ដែល​អាច​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង​ល្អ​នោះ អ្នក​គួរ​ប្រើប្រាស់​វីតាមីន E ។ វីតាមីន E មិន​ត្រឹម​តែ​ជា​ឱសថ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ស្នាម​ជាំ​នៅ​លើ​ស្បែក​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើ​ឲ្យ​រោមភ្នែក​អ្នក​ក្រាស់​វែង​ទៀត​ផង។ គ្រាន់តែ​បំបែក​វីតាមីន E ឲ្យ​ម៉ត់ រួច​យក​ទៅ​លាប​លើ​រោមភ្នែក​ទុក​ចោល​មួយ​យប់​ចាំ​លាង​ទឹក​ចេញ។ ធ្វើ​បែប​នេះ​មួយ​សប្ដាហ៍ នឹង​ទទួល​បាន​លទ្ធ​គួរ​ជាទី​ពេញចិត្ត។

២.តែ​បៃតង

តែ​បៃតង​អាច​ប្រើ​ដើម្បី​ធ្វើឲ្យ​រោមភ្នែក​ដុះ​លឿន និង​វែង​ផង​ដែរ។ វិធី​ប្រើ​ឆុង​តែ​បៃតង​ទុក​ឲ្យ​ត្រជាក់ បន្ទាប់មក​យក​ជក់​ជ្រលក់​ក្នុង​ទឹកតែ​នោះ ហើយ​អូស​វា​នៅ​លើ​គល់​រោមភ្នែក។ ជាតិ​កាហ្វេអ៊ីន និង​សារជាតិ flavonoids នៅ​ក្នុង​តែ​បៃតង​នឹង​ជួយ​រក្សា និង​ជំរុញ​កំណើន​រោមភ្នែក​ថ្មី​ឲ្យ​ឆាប់​ដុះ។

៣.ប្រទាល​កន្ទុល​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​គឺជា​ឱសថ​ដល់​ល្អ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន​យ៉ាង។ ប្រសិនបើ​អ្នក​ចង់​បាន​ចិញ្ចឹម រោមភ្នែក ក្រាស់​វែង​គួរតែ​លាប​ជែល​របស់​ប្រទាល​កន្ទុល​ក្រពើ លាប​ត្រង់​ចំណុច​សំខាន់​នោះ​មុន​ពេល​ចូលគេង ដោយ​ប្រើ​ដំបង​ដង​ម៉ាស្ការ៉ា​ដែល​ស្អាត។ ព្រឹក​ឡើង​ចាំ​លាង​សម្អាត។ អនុវត្តន៍​បែប​នេះ​រាល់​ថ្ងៃ នោះ​នឹង​ធ្វើឲ្យ​រោមភ្នែក​កាន់តែ​ដុះ​លឿន និង​រឹងមាំ។

៤.ម៉ាស្សា​ត្របកភ្នែក

វិធី​ងាយ​ស្រួល​មួយ​ទៀត គឺ​គ្រាន់តែ​ម៉ាស្សា​នៅ​ជុំវិញ​ត្រលប់​ភ្នែក​ឲ្យ​សរសៃ​ឈាម​រត់​ស្រួល​ក៏​អាច​ជួយ​ធ្វើឲ្យ​រោមភ្នែក​របស់​អ្នក​ដុះ​លូត​លាស់​វែង និង​កាន់តែ​រឹងមាំ​បាន​ដែរ។ ធ្វើ​រៀងរាល់ថ្ងៃ ដោយ​ ​ចលនា​ជា​រង្វល់​នៅ​លើ​ត្របកភ្នែក​ដោយ​ថ្នម​ៗ​នោះ​ដោយ​មិន​ចាំបាច់​លាប​អ្វី​ក៏​បាន​ដែរ៕

ប្រភព៖ Beautyandtips ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី