តាម​ពិត​ញាក់​ភ្នែក​មកពី​ហេតុផល ៦ យ៉ាង​នេះ​សោះ ស្មាន​តែ​មាន​លាភ​មែន!

  • 2016-11-29 07:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​តែង​នាំ​គ្នា​និយាយ​ថា​ការ​ញាក់​ភ្នែក អាច​ជា​ប្រផ្នូល​អ្វី​មួយ​ដែល​នាំ​សំណាង​ល្អ ឬ​អាក្រក់។ តែ​វិបសាយ womenshealthmagបាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ធ្វើឲ្យ​ញាក់​ភ្នែក គឺ​បណ្ដាល​មកពី​ហេតុផល ៦ ខាងក្រោម​នេះ​ទៅ​វិញ​ទេ៖

១.ផឹក​កាហ្វេ​ច្រើន​ពេក

ទម្លាប់​ផឹក​កាហ្វេ​ច្រើន​ពេក​របស់​អ្នក អាច​ជា​មូលហេតុ​ធ្វើឲ្យ​ញាក់​ត្របក​ភ្នែក។ លក្ខណៈ​សម្បត្តិ​របស់​ជាតិ​កាហ្វេអ៊ីន​អាច​ជួយ​បង្កើន​អត្រា​បេះដូង និង​ការ​រំលាយអាហារ​ហើយ ក៏​អាច​បញ្ជា​ដល់​សាច់ដុំ​ភ្នែក​ឲ្យ​ញ័រ​បាន​ដែរ​ពេក​អ្នក​ផឹក​វា​ច្រើន។ ដូចនេះ​ចូរ​កាត់បន្ថយ​ការ​ទទួល​ទាន​កាហ្វេ ទើប​មិន​មាន​អាការ​នោះ​កើត​ឡើង​បន្ត​ទៀត។

២.ស្ត្រេស

នៅ​ពេល​រាងកាយ​របស់​អ្នក​មាន​ភាព​ទ្រុឌទ្រោម​ទៅ​នឹង​ស្ត្រេស​ច្រើន ធ្វើឲ្យ​ត្របក​ភ្នែក​អ្នក​ញាក់​មិន​ឈប់​ដែរ។ កុំ​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ទទួល​ភាព​ស្មុគស្មាញ​ច្រើន​ពេក ឬ​គួរតែ​ចំណាយ​ពេល​ដើរ​កម្សាន្ត​ដើម្បី​ទទួល​ភាព​ស្រស់​ស្រាយ​សាជាថ្មី។

៣.មាន​ប្រតិកម្ម

ពេល​អ្នក​មាន​បញ្ហា​អាឡែស៊ី វា​បញ្ចេញ​សារធាតុ histamine ដែល​នៅ​ក្នុង​ខ្លួន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ភាព​សាំ​របស់​រាងកាយ និង​បណ្ដាល​ឲ្យ​រាងកាយ​របស់​អ្នក​មាន​ប្រតិកម្ម​នៅ​គ្រប់​កន្លែង។ ភ្នែក និង​កន្លែង​ដទៃ​អ្នក​ក៏​មាន​ប្រតិកម្ម​ដូចជា​រមាស ឬ​ញាក់​ជាដើម ។

៤.គេង​មិន​គ្រប់គ្រាន់

ត្របកភ្នែក​គឺជា​ផ្នែក​មួយ​នៃ​សាច់​ដុំ​រសើប​បំផុត​នៅ​លើ​រាងកាយ​មនុស្ស។ ដូចនេះ​ពេល​សម្រាក​មិន​​គ្រប់គ្រាន់​សាច់ដុំ​គ្រប់​កន្លែង រួម​ទាំង​ភ្នែក​ផង​អាច​មាន​ចលនា​កន្ត្រាក់​តិច​ៗ។ ពេល​ជួប​បញ្ហា​នេះ​កើត​​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​សាច់ដុំ​ភ្នែក​ដែល​ញាក់​មិន​ឈប់​នោះ។ ដូចនេះ​ព្យាយាម​គេង​ឲ្យ​បាន​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់ ហើយ​សាច់​ដុំ​នឹង​ធ្វើ​ចលនា​តាម​ធម្មតា​វិញ។

៥.បញ្ហា​មក​ពី​វ៉ែនតា

អ្នក​មាន​ជំងឺ​មីញូប ពេល​អាន​សៀវភៅ​ឬ​នៅ​មុខ​កុំព្យូទ័រ​អ្នក​នឹង​ជួប​បញ្ហា​ញាក់​ភ្នែក​មិន​ខាន។ ព្រោះ​សាច់ដុំ​ភ្នែក​របស់​អ្នក​បាន​គេ​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដោត​លើ​វត្ថុ​ដែល​នៅ​ចំពោះ​មុខ​នោះ។ គួរ​រហ័ស​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក ហើយ​មូលហេតុ​មួយ​បណ្ដាល​មកពី​ភ្នែក​ឡើង​ដឺក្រេ ខុស​ពី​វ៉ែនតា​ពាក់​រាល់ថ្ងៃ។

៦.អាច​មាន​ដុះ​ដុំ​សាច់

ប្រសិន​បើ​ភ្នែក​ញាក់​មិន​ឈប់ឈរ នេះ​គឺជា​រឿង​ចម្លែក​ណាស់ ព្រោះ​វា​អាច​កើត​ឡើង​ដោយសារ​ដុះ​ដុំ​សាច់​នៅ​ត្រង់​បរិវេណ​ភ្នែក។ អ្នក​គួរតែ​ទៅ​ជួប​គ្រូ​ពេទ្យ និង​ប្រាប់​ពី​អាការៈ​ណា​មួយ​ដើម្បី​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា៕

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី