ចូលទៅដល់ផ្ទះបាយភ្លាមធំក្លិនក្រអូបឈ្ងុយម្ហូប ឈ្ងុយនំ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ ចុះបើចូលទៅធំក្លិនឃ្មឹះៗ ក្លិនជូរផ្អូមចេញមក មានអារម្មណ៍យ៉ាងណាដែរ? ចង់កម្ចាត់ក្លិនមិនល្អទាំងនោះចេញពីផ្ទះបាយរបស់អ្នកមិនពិបាកទេ គ្រាន់តែធ្វើតាមគន្លឹះខាងក្រោម៖
- លាងសម្អាតទូទឹកកកជាប្រចាំដើម្បីកម្ចាត់ក្លិនមិនល្អរបស់អាហារ។ បន្ទាប់ពីលាងសម្អាតរួចត្រូវដាក់ម្សៅ Baking Soda ចូលមួយប្រអប់ដោយបើកគម្របប្រអប់វា។ ធ្វើដូចនេះវាអាចជួយបឺតស្រូបក្លិនរបស់អាហារមិនឲ្យសាយភាយពេញទូទឹកកកបាន។
- តម្រងសំរាមត្រូវស្អាតជានិច្ច។ វាអាចជាប់មេរោគនិងក្លិនស្អុយពីកាកសំណល់ផ្សេងៗ។ អ្នកអាចសម្អាតវាដោយប្រើទឹកខ្មេះ Baking Soda ឬទឹកក្ដៅក៏បាន។
- សម្អាតធុងសំរាមឲ្យបានទៀងទាត់ជាមួយទឹកខ្មេះនិងទឹក ហើយប្រសិនបើមានទឹកហូរចេញពីសំរាមក្នុងធុងនោះ គួរយកវាចេញទៅខាងក្រៅផ្ទះរួចផ្កាប់វាចុះ ដាក់ហាលថ្ងៃនិងខ្យល់ឲ្យស្ងួត។
- សម្អាតកន្លែងដែលមានជាប់ខ្លាញ់ដូចជា ឆ្នាំង ចាន ជញ្ជាំង និងចង្ក្រានជាដើម។ ត្រូវសម្អាតវាបន្ទាប់ពីប្រើរួច។
- គួរសម្អាតអេប៉ុងលាងចាន កន្សែងជូតចាននិងកន្ទប ជារៀងរាល់ពីរទៅបីថ្ងៃម្ដង ព្រោះវាធ្វើឲ្យមានក្លិនអាក្រក់ និងផ្ទុកទៅដោយមេរោគអាចបង្កឲ្យមានជំងឺបាន។
ប្រភព៖
Sheknows
ប្រែសម្រួល៖ ដេត ធន្នី