ពាក់ស្បែកជើងគួរមើលកាលៈទេសៈ
- 2016-11-29 03:53:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់ស្បែកជើងគួរមើលកាលៈទេសៈ
ការពាក់ស្បែកជើងឲ្យសមទៅតាមកាលៈទេសៈជារឿងសំខាន់ដែលនារីៗគួរដឹងព្រោះវាក៏បង្ហាញឲ្យឃើញពីសេចក្ដីថ្លៃថ្នូរ ចរិតលក្ខណៈ និងភាពចេះដឹងរបស់យើងផងដែរ។ ផ្ទុយទៅវិញបើសិនជាយើងចេះតែពាក់ៗទៅមិនបានគិតថាស្បែកជើងណាគួរពាក់ជាមួយសម្លៀកបំពាក់បែបណា ពេលណានោះ គេអាចវាយតម្លៃយើងបាន។ បើមិនទាន់ដឹងថាគួរប្រើស្បែកជើងណាពេលណានៅឡើយ តោះ! មើលការណែនាំខាងក្រោម៖
១.ស្បែកជើងកែងស្រោប(កែងមិនសូវខ្ពស់)
ស្បែកជើងកែងប្រភេទនេះស្រោបមុខដល់កែងជើង ចំហខាងលើបន្តិច និងមានកែងតូចប្រវែង២-៣អ៊ីញប៉ុណ្ណោះ។ ស្បែកជើងម៉ូដនេះសក្តិសមជាមួយស្ទើរគ្រប់ម៉ូដសម្លៀកបំពាក់ទាំងអស់ ពាក់បានទាំងពេលចេញក្រៅធម្មតា និងពេលចូលរួមកម្មវិធីផ្សេងៗ។
២.ស្បែកជើងកែងចោតខ្ពស់
ស្បែកជើងកែងនេះមានកែងតូចស្រួចអាចមានកម្ពស់ដល់ទៅ៨អ៊ីញ។ អ្នកអាចពាក់វានៅពេលស្លៀករ៉ូបវែង ពេលទៅកម្មវិធីណាមួយដែលអ្នកគិតថាចង់ឲ្យខ្លួនឯងខ្ពស់ អស្ចារ្យ និងលេចធ្លោ។
៣.ស្បែកជើងក្រវ៉ាត់កែង
ជាមួយនឹងក្រវ៉ាត់របស់វា ផ្ដល់ឲ្យអ្នកនូវភាពងាយស្រួល អ្នកអាចដើរបានយ៉ាងមានទំនុកចិត្ត និងសុវត្ថិភាព។ស្បែកជើងនេះមិនរើសសម្លៀកបំពាក់ទេ អ្នកអាចពាក់វាទៅរៀន ធ្វើការ ឬក្នុងកម្មវិធីអ្វីមួយ។
៣.ស្បែកជើងសង្រែកឬស្បែកជើងផ្ទាត់
ពួកវាសក្ដិសមសម្រាប់ពាក់នៅផ្ទះ ដើរលេង ឬទៅលេងឆ្នេរសមុទ្រជាដើម ព្រោះវាងាយស្រួលពាក់និងដើរ តែមិនគួរពាក់ចូលរួមកម្មវិធីផ្លូវការឡើយ។
៤.ស្បែកជើងរាប(ដូចស្បែកជើងរាំរបាំបាឡេ)
ស្បែកជើងប្រភេទនេះគួរឲ្យស្រលាញ់ណាស់ មិនពិបាកដើរហើយមើលទៅសុភាពទៀត សក្ដិសមសម្រាប់ទាំងពាក់បែបធម្មតា ដើរផ្សារ ទៅរៀន ទៅធ្វើការ និងបែបផ្លូវការក៏បាន។
៦.ស្បែកជើងប៉ាត់តា ពេលហាត់ប្រាណ ពេលត្រូវដើរ ឬធ្វើដំណើររយៈឆ្ងាយ អ្នកគួរពាក់ស្បែកជើងនេះ ព្រោះថាវាជួយការពារជើងរបស់អ្នកបានយ៉ាងល្អ។