ប្រភេទអាហារជួយជំនួសអ្វីដែលបាត់បង់ពេលមករដូវ
- 2023-09-09 01:05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទអាហារជួយជំនួសអ្វីដែលបាត់បង់ពេលមករដូវ
អ្នកជំនាញបានណែនាំអាហារដែលមានជីវជាតិទាំង៥ប្រភេទដែលអ្នកគួរញាំអំឡុងពេលមករដូវ ព្រោះពួកវាអាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរ និងជំនួសអ្វីដែលបាត់បង់។ អាហារទាំងនោះរួមមាន៖
១. បន្លែបៃតង វាអាចផ្ដល់ប្រយោជន៍ឲ្យអ្នកច្រើនអំឡុងពេលមករដូវព្រោះពួកវាមានជាតិដែក, វីតាមីន B និងជាតិសរសៃ (Fiber) ដែលអាចជួយរំលាយអាហារក្នុងអំឡុងពេលវត្តរដូវ។
២. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិមានជីវជាតិ និង អូមេហ្គា ៣ អាចជួយបំពេញជាតិកាឡូរីបានល្អ។
៣. ផ្លែឈើស្រស់ ក្លាសេផ្លែឈើដែលអ្នកចូលចិត្តសម្រាប់ញាំ ព្រោះវាជួយបានច្រើនអំឡុងពេលមករដូវ។
៤. នំប៉័ង ដូចផ្លែឈើដែរ នំប៉័ងក៏អាចជួយបានច្រើនដែរក្នុងអំឡុងពេលនេះ។ វាជួយផ្ដល់វីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួន។
៥.សាច់ក្រហម អ្នកត្រូវបង្កើនជាតិដែកអំឡុងពេលមករដូវ ហើយជម្រើសដ៏ល្អនោះគឺញាំសាច់ក្រហម។