គួរ​ជៀស​វាង​អ្វី​ខ្លះ​​អំឡុង​ពេល​មក​រដូវ?

  • 2023-09-09 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​ និង​ការ​យល់​ដឹង​ពី​វា​មាន​សារសំខាន់​សម្រាប់​នារី​ៗ​គ្រប់​រូប។​ ដូច្នេះ​ហើយ​អ្នក​គួរ​យល់​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នឹង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ។​ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​អ្នក​គួរ​ជៀស​វាង​ក្នុង​អំឡុង​ពេល​មក​រដូវ។​​

១. ជៀស​វាង​អាហារ​មួយ​ចំនួន​​ ​ក្នុង​អំឡុង​ពេល​មក​រដូវ​ អ្នក​គួរ​ជៀស​វាង​ ញាំ​នំ​ ឬ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ដូច​ជា​សូកូឡា​ ឬ​កាហ្វេ ព្រម​ទាំង​អាហារ​កំប៉ុង, អាហារ​បំពង​ដែល​ប្រើ​ប្រេង​ច្រើន​ និង​ជៀសវាង​អាហារ​ផ្អែម ឬ​ប្រៃ​ខ្លាំង។​

​២. កុំ​មើល​រឿង​កើត​ទុក្ខ ​វា​​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ ហើយ​ស្ត្រេស​បន្ថែម​ទៀត។​ យល់​ល្អ​គួរ​មើល​រឿង​សប្បាយ​ៗ​​ ប្រសើរ​ជាង​​។

​​ ៣. មិន​ហាត់​ប្រាណ​​ មក​រដូវ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​គេង​លើ​គ្រែ​ លេង​ Facebook ឬ​ដេក​ស្ងៀម​នោះ​ទេ។​ អ្នក​អាច​ទៅ​ហាត់​ប្រាណ​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ខ្លះ។

​​​​ ៤. ប្រើ​សំឡី​តែ​មួយ​ពេញ​មួយ​ថ្ងៃ ​ត្រូវ​ផ្លាស់​ប្ដូរ​​ ៦ ម៉ោង​ម្ដង ឬ​ឆាប់​ជាង​នេះ​​ពេល​មក​រដូវ។ ការ​មិន​ផ្លាស់​ប្ដូរ​សំឡី​នឹង​ធ្វើ​ឲ្យ​បាក់តេរី​បង្ក​ជា​ក្លិន​មិន​ល្អ​ ជា​ពិសេស​ពេល​អ្នក​បែក​ញើស។​ កុំ​ភ្លេច​ដាក់​សំឡី​នៅ​ក្នុង​កាបូប​ដើម្បី​ផ្លាស់​ប្ដូរ​ផង​ណា។

៥. គិត​ថា​ការ​មួម៉ៅ​ជា​រឿង​ធម្មតា​ពេល​មក​រដូវ គ្មាន​នរណា​ពេញ​ចិត្ត​ពេល​អ្នក​មួម៉ៅ​ទេ។​ វា​ពិត​ណាស់​ថា​អ្នក​អាច​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ ​តែ​អ្នក​គួរ​ប្រាប់​ដៃ​គូ​របស់​អ្នក​តាម​សម្រួល​ថា​អ្នក​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ខ្លះ​។​ ​គួរ​បន្ធូរ​អារម្មណ៍​ដោយ​ការ​អាន​សៀវភៅ​ ​អាន​អត្ថបទ​សុខភាព​ ឬ​ស្វែង​រក​មើល​ម៉ូដ​សំលៀក​បំពាក់​ថ្មី​ៗ​ផ្សេង​ៗ​តាម​ចំណូល​ចិត្ត​៕​​​

ប្រភព៖ Steptohealth ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម