៦ វិធី​ទាក់​ទាញ​ចិត្ត​សង្សារ​ចាស់​ឲ្យ​ត្រលប់​មក​វិញ ហើយ​គ្មាន​ថ្ងៃ​ចាកចេញ​ទៅ​ម្ដង​ទៀត

  • 2016-11-28 02:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ណា​ខ្លះ​ធ្លាប់​បែកគ្នា និង​ចង់​ឲ្យ​សង្សារ​ចាស់​វិល​មក​វិញ? បើ​ចង់​សាក​វិធី​ទាក់ចិត្ត​ងាយ​ៗ​ខាងក្រោម​នេះ ធានា​ថា​អតីត​សង្សារ​អ្នក​នឹង​​វិល​ត្រលប់​មក​ ហើយ​គ្មាន​ថ្ងៃ​ទៅចោល​អ្នក​ម្ដង​ទៀតជា​​ដាច់ខាត៖

១.ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ជាង​មុន

ចំណុច​នេះ​គឺ​សំដៅ​លើ​ការ​តុបតែង និង​លេង​ខ្លួន​ឲ្យ​កាន់តែ​ស្រស់​ស្អាត​សិចស៊ី​ជាង​នៅ​សេពគប់​គ្នា។ ពេល​យើង​ចែក​ផ្លូវ​ពី​គេ ហើយ​យើង​ធ្វើ​ខ្លួន​ឡូយ​ជាង​ពេល​នៅ​ជា​សង្សារ​ជាមួយ​គេ ប្រុស​ៗ​នឹង​មាន​អារម្មណ៍​សោកស្ដាយ។ ជាពិសេស​ប្រសិន​បើ​មាន​មិត្តភ័ក្ដិ​បង្អាប់ ឬ​ញុះ​លេង គេ​នឹង​រក​ផ្លូវ​ត្រូវ​គ្នា​វិញ​មិន​ខាន។

២.ចេះ​អភ័យ​ទោស

បើ​ពេល​នៅ​ស្រលាញ់​ធ្លាប់​មាន​កំហុស​រហូត​ធ្វើឲ្យ​បែកបាក់​គ្នា​នោះ អ្នក​គួរ​តែ​អភ័យទោស​រាល់​កំហុស​កន្លង​មក។ ធ្វើ​បែប​នេះ​គេ​​មិន​ត្រឹមតែ​គិត​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ​ប៉ុណ្ណោះ​ទេ តែ​​គាត់​ក៏​អាច​លើកលែង​ដល់​យើង​វិញ​ដែរ ព្រោះ​រយៈ​ពេល​សេពគប់​កន្លង​មក​មិនមែន​ខុស​តែ​ម្ខាង​ដែរ។

៣.កុំ​រក​សង្សារ​ថ្មី

ស្រី​ៗ​មួយ​ចំនួន ពេល​បែក​គ្នា​ភ្លាម​ចូលចិត្ត​រក​អ្នក​ថ្មី ដើម្បី​ជំនួស ឬ​បញ្ឈឺ​អ្នក​ចាស់។ ប៉ុន្តែ​វា​នឹង​មិន​ជួយ​អ្នក​បំភ្លេច ឬ​ឲ្យ​សង្សារ​ចាស់​ត្រលប់​ក្រោយ​ឡើយ។ ពេល​ឃ្លាត​ឆ្ងាយ​គ្នា អ្នក​គួរតែ​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជា​ប្រុស​ស្អាត ឆ្លាត នៅ​ជិត​អ្នក​គ្រប់​ពេល នោះ​គាត់​នឹង​ច្រណែន ហើយ​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន។ តែ​កុំ​បង្ហោះ​រូបភាព​ឆោតល្ងង់​ដូចជា​ក្នុង​អាការៈ ស្រវឹង ឬ status ខូចចិត្ត ព្រោះ​គាត់​គិត​ថា​អ្នក​ជា​មនុស្ស​ខ្វះ​ប្រុស​មិន​បាន ហើយ​គ្មាន​ថ្ងៃ​វិល​មក​វិញ​ទេ។

៤.ផ្លាស់ប្ដូរ​ការ​រស់នៅ

ប្រសិន​បើ​អ្នក​ប្រាកដប្រជា និង​ពិត​ជា​ចង់​ឲ្យ​អតីត​សង្សារ​ត្រលប់​មក​ជួបជុំ​គ្នា​ម្ដង​ទៀត​មែន អ្នក​គួរតែ​ផ្លាស់ប្ដូរ។ ការ​ផ្លាស់ប្ដូរ​អាច​នឹង​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចាំបាច់​ប្រសិន​បើ​អ្នក​ចង់ឲ្យ​ទំនាក់ទំនង​ប្រសើរ​ជាង​ពេល​មុន។ អ្វី​ដែល​គួរ​តែ​ដូរ​មាន​ឥរិយាបថ ទម្លាប់​មិន​ល្អ​មួយ​ចំនួន និង​ចារិក​ចង់​តែ​ឈ្នះ។

៥.ផ្ដើម​ទំនាក់ទំនង​ជា​ថ្មី

មិន​មែន​មាន​ន័យ​ថា​បែក​គ្នា ហើយ​គឺ​ឈប់​មើល​មុខ​គ្នា​ទេ។ តែ​យើង​គួរតែ​បើក​ចិត្ត​ទូលាយ​រាប់អាន​អតីត​សង្សារ​ជា​មិត្ត។ ស្ថិត​ក្នុង​ដំណាក់កាល​ជា​មិត្ត ច្បាស់​ណាស់​គាត់​ប្រាកដ​ជា​នឹករលឹក​គ្រា​ផ្អែមល្ហែម​ពេល​សង្សារ​នឹង​គ្នា។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ខាង​ប្រុស​ប្រាកដ​ជា​គិត​ថា យើង​មិន​ចេះ​ប្រកាន់​ច្រើន ព្រោះ​ភាគច្រើន​ស្រី​ណា​បែក​ពី​មិត្ត​ប្រុស​ខ្លួន​ហើយ អាច​រាប់អាន​គ្នា​បាន​ទៀត​ទេ។

៦.កុំ​និយាយ​ដើម​គេ

ភាគច្រើន​ស្រី​ៗ​ដែល​ចូលចិត្ត​និយាយ​ដើម​សង្សារ ក្រោយ​បែក​គ្នា​គឺ មិន​ដែល​ត្រូវ​គ្នា​វិញ​ទេ។ តែ​បើ​អ្នក​មិន​និយាយ​ក្រោយ​ខ្នង នោះ​សង្សារ​ចាស់​នឹង​អាច​សុំ​ត្រូវ​គ្នា​វិញ​ក៏​ថា​បាន។ ព្រោះ​ការ​បែក​ពេល​ខ្លះ​មកពី​អារម្មណ៍​មួយ​ឆាវ ហើយ​បើ​ឮ​គេ​ប្រាប់​ថា​សង្សារ​និយាយ​មិន​ល្អ ក្រោយ​ខ្នង​អាច​នឹង​បែក​ជា​រៀង​រហូត។

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី