ហេតុផល ៧ យ៉ាងបញ្ជាក់ថាស្នេហាលើកទី ២ ជោគជ័យជាងស្នេហ៍គ្រាដំបូង
- 2024-04-08 12:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៧ យ៉ាងបញ្ជាក់ថាស្នេហាលើកទី ២ ជោគជ័យជាងស្នេហ៍គ្រាដំបូង
មនុស្សភាគច្រើនបានបរាជ័យលើស្នេហាគ្រាដំបូង។ ដូចនេះការមានស្នេហាគ្រាបន្ទាប់មានភាពជោគជ័យជាលើកទី១។ ខាងក្រោមនេះជាហេតុផល ៧ យ៉ាងបញ្ជាក់ថាស្នេហាលើកទី២ល្អជាងស្នេហ៍គ្រាដំបូង៖
១.ជៀសវាងកំហុសឆ្លងដដែលៗ៖ក្នុងពេលមានស្នេហាដំបូងមនុស្សភាគច្រើនតែងមានអាកប្បកិរិយាឆ្គងៗ ព្រោះខ្វះបទពិសោធ។ តែសម្រាប់លើកទី២វិញ ពួកគេនឹងកែប្រែកាយវិការនោះមិនឲ្យដូចលើកទី១ទេ។
២.ជជែកគ្នា៖បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវខូចចិត្តពីស្នេហាលើកដំបូងបានហើយ ពេលមានទំនាក់ទំនងបន្តបន្ទាប់ទៀតអ្នកអាចជៀសវាងរឿងរ៉ាវដដែលបាន។
៣.មានភាពចាស់ទុំជាងមុន៖ ឆ្លងកាត់បទពិសោធន៍លើកដំបូង អ្នកអាចមានភាពចាស់ទុំផ្នែកចិត្តគំនិតបានល្អជាងពេលមុន។
៤.មិនឆ្កួតវង្វេង៖អ្នកនឹងមិនឈ្លក់វង្វេងតែលើរឿងស្នេហាតែមួយមុខដូចកាលគ្រាដំបូងឡើយ ដោយអ្នកចេះបែងចែកពេលវេលាច្បាស់លាស់ពីពេលវេលាច្បាស់លាស់សម្រាប់ខ្លួនឯង មិត្តភ័ក្ដិ និងគ្រួសារ។
៥.ក្លាហាន៖ដោយសារតែធ្លាប់ឆ្លងកាត់រឿងរ៉ាវមួយចំនួន ធ្វើឲ្យអ្នកក្លាហានហ៊ានប្រឈមមុខ និងប្រកែកវែកញែកបញ្ហាជាមួយដៃគូ។
៦.ត្រៀមខ្លួន៖ពេលអ្នកទទួលយកស្នេហាលើកទី២ អ្នកប្រាកដជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបែកគ្នាលើកក្រោយៗទៀត ប្រសិនបើស្នេហានោះមិនដំណើរការ។ ដែលនេះជាមូលហេតុធ្វើឲ្យអ្នកមិនសូវខូចចិត្តខ្លាំង។
៧.ស្អាតជាងមុន៖មនុស្សភាគច្រើនបន្ទាប់ពីបែកបាក់ជាមួយគូស្នេហ៍ចាស់តែងផ្លាស់ប្ដូរខ្លួនជាមនុស្សថ្មី និងស្រស់ស្អាតជាងមុន។