អ្នកកំពុងតែនៅលីវហើយមានអារម្មណ៍ឯកា ចង់រកសង្សារម្នាក់មែនទេ? ជួនកាលការស្វែងរកសង្សារល្អម្នាក់មិនពិបាកដូចដែលស្រីៗយើងគិតទេ ហើយអាចរកបានលឿនទៀតផង។ ចង់ដឹងថាធ្វើម៉េច អានវិធីសាស្រ្តខាងក្រោម៖
ជំហានទី១ ៖ ដំណាក់កាលស្វែងរក
- ប្រសិនបើអ្នកចង់មានសង្សារ មិនត្រូវសំងំនៅតែក្នុងផ្ទះនោះ អ្នកត្រូវចេញទៅខាងក្រៅឲ្យបានច្រើនដើម្បីស្វែងរកបុរសដែលអ្នកពេញចិត្ត។
- អ្នកត្រូវប្រាកដថាអ្នកចូលចិត្តបុរសបែបណា ចាស់ឬក៏ក្មេង សាមញ្ញឬហ៊ឺហា ដើម្បីឲ្យអ្នកទៅចំគោលដៅនិងមិនខាតពេលវេលា។
- អ្នកត្រូវបង្កើនទំនុកចិត្តខ្លួនឯងជាពិសេសការតុបតែងខ្លួន សម្លៀកបំពាក់ និងអាកប្បកិរិយា។
ជំហានទី២ ៖ បង្កើនចំណាប់អារម្មណ៍
- បន្ទាប់ពីរកឃើញរាជបុត្ររបស់អ្នកហើយ អ្នកគួររកឱកាសចូលទៅរាក់ទាក់ជាមួយគេឲ្យបាន ដោយចាប់ផ្ដើមពីការណែនាំខ្លួនឯងជាមុន។
- ប្រើខ្សែភ្នែកទាក់ទាញដោយសម្លឹងភ្នែករបស់គេពេលកំពុងសន្ទនា ព្រោះថាខ្សែភ្នែកជាសញ្ញាតភ្ជាប់ផ្លូវអារម្មណ៍កាន់តែជ្រៅ។
- ញញឹមរហូតពេលនៅជាមួយគេ ដើម្បីបង្ហាញថាវត្តមានរបស់គេធ្វើឲ្យអ្នកសប្បាយចិត្ត។
- សម្ដែងភាពរីករាយនិងសួរនាំបន្តបន្ទាប់ពេលគេនិយាយពីរឿងរបស់គេប្រាប់អ្នក។
- ធ្វើចរិតបែបម្ញិកម្ញ៉ក់គួរឲ្យស្រលាញ់ដូចជាអស់សំណើច ប្រលែង វាយដៃគេជាដើម។
- បង្កើតគម្រោងជួបគេម្ដងទៀតមុននឹងបញ្ចប់កិច្ចសន្ទនារបស់អ្នកថ្ងៃនេះ។ អ្នកអាចធ្វើជាឲ្យលេខទូរស័ព្ទរបស់អ្នកទៅគេដើម្បីការណាត់ជួបលើកក្រោយ។
ជំហានទី៣ ៖ ចាប់ឲ្យជាប់
* យល់ព្រមចេញទៅក្រៅជាមួយគេ។ អ្នកត្រូវធ្វើជារវល់មិនមានពេលវេលាច្រើននិយាយទូរស័ព្ទដើម្បីឲ្យភាគីម្ខាងទៀតមានអារម្មណ៍ចង់និយាយជាមួយអ្នកកាន់តែច្រើន។ បន្ទាប់មកទៀតគេប្រាកដជាណាត់អ្នកទៅក្រៅជាក់ជាមិនខាន។
- ផ្លាស់ប្ដូរបទពិសោធន៍និងចំណង់ចំណូលចិត្តទៅវិញទៅមក ដើម្បីបង្កើនភាពស្និទ្ធស្នាលនិងសិក្សាពីគ្នា។
មនុស្សប្រុសចូលចិត្តឲ្យមនុស្សស្រីត្រូវការជំនួយរបស់គេ។ ដូច្នេះអ្នកអាចសុំឲ្យគាត់ជួយរឿងមួយចំនួន តែត្រូវប្រាកដចិត្តថារឿងនោះសមហេតុផល និងមិនធ្ងន់ធ្ងរពេក។
- បង្ហាញពីភាពស្មោះត្រង់របស់អ្នកថាអ្នកត្រូវការអ្វី មានអារម្មណ៍បែបណា និងចង់បានទំនាក់ទំនងបែបណាជាមួយគាត់។
ប្រភព៖ .wikihow