តិចនិច​ចែចង់​ធ្វើ​ឲ្យ​បុរស​ចាប់​អារម្មណ៍​លើ​អ្នក

  • 2023-09-07 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រក​ឃើញ​បុរស​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ហើយ តែ​មិន​ដឹង​ថា​ធ្វើ​ម៉េច​ឲ្យ​គេ​ចាប់​អារម្មណ៍​លើអ្នក​មែន​ទេ​?​​ អ្នក​មិន​អាច​បង្ខំ​នរណា​ម្នាក់​ឲ្យ​មក​ស្រលាញ់​អ្នក​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ប្រើ​មន្ដ​ស្នេហ៍​ពី​ធម្មជាតិ​របស់​​អ្នក​ទាក់​ទាញ​បុរស​ម្នាក់​នោះ​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​តិចនិច​ជួយ​តាម​ប្រមាញ់​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក ៖

  • ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាមុន​សិន​ថា​អ្នក​ពិត​ជា​ចូលចិត្ត​បុរស​ម្នាក់​នោះ
  • អ្នក​គួរ​ស្វែង​យល់​ថា​គេ​ចូលចិត្តអ្វី​ និង​មិន​ចូល​ចិត្ត​អ្វី​ដើម្បី​ឲ្យ​អ្នក​មិន​ភ្លាត់​ស្នៀត​ពេល​នៅ​ជាមួយ​គ្នា
  • រក្សា​សុខភាព និង​ភាព​ស្រស់ស្អាត​របស់​អ្នក​ដើម្បី​ឲ្យ​គេ​ឃើញ​ថា​អ្នកមាន​ថាមពល​និង​រស់​រវើក​ជានិច្ច
  • តែង​ខ្លួន​បែប​ស៊ិចស៊ី​បន្តិច​តែ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ ព្រោះ​រូបរាង​ខាង​ក្រៅ​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​បំផុត
  • រក​ឱកាស​ល្អ​ជួប​គេ​ដោយ​ចៃដន្យ តែ​អាថ៌កំបាំង​បន្តិច និង​ត្រូវ​ប្រាកដ​ចិត្ត​ថា​ពេល​នោះ​គេ​ចាប់​អារម្មណ៍​លើ​អ្នក​តែ​ម្នាក់​គត់ ​
  • ញញឹម​និង​សើច​ឲ្យ​បាន​ច្រើន​ព្រោះ​ថា​មនុស្ស​ប្រុស​មិន​ចូលចិត្ត​មនុស្ស​ស្រី​ដែល​តែង​តែ​ធ្វើ​មុខ​ក្រៀមក្រំ​នោះ​ទេ
  • បង្កើន​មិត្តភាព​ដោយ​និយាយ​គ្នា​ឲ្យ​បាន​ច្រើន​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាមួយគ្នា
  • ព្យាយាម​ស្គាល់​មិត្ត​ភក្តិ​របស់​គេ​ឲ្យ​បាន​ច្រើន
  • ផ្ញើសារ​ទៅ​គេ​យូរៗ​ម្ដង​ដើម្បី​ដាស់តឿន​គេ​មិន​ឲ្យ​ភ្លេច​អ្នក​និង​បង្កើន​ភាព​ស្និទ្ធស្នាល
  • បបួល​គេ​ចេញ​ទៅ​ក្រៅ​ដូចជា​ទៅ​មើល​កុន ដើរ​ផ្សារ ឬ​​ញ៉ាំ​អី​ជាដើម
  • បន្ទាប់​ពី​ចំណាយ​ពេល​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ អ្នក​អាច​រក​ឱកាស​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​គេ ប៉ុន្តែ​ត្រូវ​ប្រាកដ​ចិត្តថា​គេ​ក៏​មាន​អារម្មណ៍​លើ​អ្នកខ្លះ​ដែរ៕

ប្រភព៖ wikihow  

 

ប្រែសម្រួលៈ ស្រអែម