អាហារ៤ ប្រភេទដែលគួរចៀសវាងទទួលទានរួមជាមួយ ផ្លែឪឡឹកវាអាចនាំ ឲ្យប៉ះពាល់សុខភាពដោយមិនដឹងខ្លួន

  • 2025-05-21 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ៤ ប្រភេទដែលគួរចៀសវាងទទួលទានរួមជាមួយ ផ្លែឪឡឹកវាអាចនាំ ឲ្យប៉ះពាល់សុខភាពដោយមិនដឹងខ្លួន

ថ្វីត្បិតតែឪឡឹកមានរសជាតិផ្អែម ប៉ុន្តែផ្លែឈើនេះមិនស័ក្តិសមក្នុងការផ្សំជាមួយអាហារណាមួយឡើយ។ ការរួមផ្សំមួយចំនួនមិនត្រឹមតែកាត់បន្ថយតម្លៃអាហារូបត្ថម្ភរបស់ឪឡឹកប៉ុណ្ណោះទេ ថែមទាំងអាចបង្កបញ្ហាដល់សុខភាពដូចជាការមិនរំលាយអាហារជាដើម។

អាហារខាងក្រោមនេះគួរចៀសវាងពេលញ៉ាំឪឡឹក៖

១. ឪឡឹក និងអាហារសមុទ្រមិនមែនជាការរួមផ្សំដ៏ល្អនោះទេ ឪឡឹកមានជាតិទឹកច្រើន ខណៈដែលអាហារសមុទ្រត្រូវការអាស៊ីតក្រពះខ្លាំងជាងអំឡុងពេលរំលាយអាហារ។​ ប្រសិនបើអ្នកញ៉ាំឪឡឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហារសមុទ្រ ការបញ្ចេញទឹកក្រពះនឹងប៉ះពាល់ ដែលអាចបណ្តាលឱ្យមិនស្រួលក្នុងបំពង់រំលាយអាហារ។

ជាការពិត ការសិក្សាបានបង្ហាញថា សារធាតុ phenolic មួយចំនួននៅក្នុងផ្លែឪឡឹកអាចផ្សំជាមួយប្រូតេអ៊ីនក្នុងអាហារសមុទ្រ ដើម្បីបង្កើតជាសារធាតុមួយចំនួនដែលមិនងាយស្រូបដោយរាងកាយមនុស្ស ដែលប៉ះពាល់ដល់អត្រាប្រើប្រាស់សារធាតុចិញ្ចឹម។

២. ការទទួលទានផ្លែឪឡឹក និងការ៉េមក៏ត្រូវប្រុងប្រយ័ត្នផងដែរ

ការទទួលទានឪឡឹក និងអាហារដែលមានជាតិស្ករខ្ពស់រួមគ្នា អាចបង្កើនជាតិស្ករក្នុងឈាមបានយ៉ាងងាយ។ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ការរួមបញ្ចូលគ្នានេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងសំខាន់។

៣. បន្ថែមពីលើភេសជ្ជៈត្រជាក់ អ្នកក៏គួរជៀសវាងការផ្សំឪឡឹកជាមួយទឹកដោះគោផងដែរ

ឪឡឹកសម្បូរទៅដោយជាតិ fructose ខណៈពេលដែលទឹកដោះគោសម្បូរជាតិ lactose ។ ការរួមបញ្ចូលគ្នានៃទាំងពីរនេះនឹងបង្កើនបន្ទុករំលាយអាហារនៅលើពោះវៀន ហើយងាយនឹងនាំឱ្យហើមពោះ ឬរាគ។​ ករណីធ្ងន់ធ្ងរជាងនេះ អាចបណ្តាលឱ្យមានប្រតិកម្មអាលែហ្សី ជាពិសេសចំពោះអ្នកដែលមានការមិនអត់ឱនចំពោះជាតិ lactose ដែលមានហានិភ័យខ្ពស់នៅពេលផ្សំឪឡឹក និងទឹកដោះគោ។

៤. កុំបរិភោគឪឡឹកច្រើនពេក

ទោះបីជាឪឡឹកត្រូវបានគេចាត់ទុកថាជា "អាហារត្រជាក់" នៅរដូវក្តៅក៏ដោយ ការទទួលទានច្រើនពេកក៏អាចប៉ះពាល់ដល់សុខភាពផងដែរ។​​ ឪឡឹកមានជាតិទឹក និង fructose ខ្ពស់។ ការញ៉ាំច្រើនពេកអាចធ្វើឱ្យឈឺក្រពះ ហើមពោះ និងអាចរាគបានយ៉ាងងាយ។

សម្រាប់អ្នកដែលមានមុខងាររំលាយអាហារខ្សោយ ការញ៉ាំឪឡឹកច្រើនពេកអាចបង្កើនបន្ទុកលើបំពង់រំលាយអាហារ និងបណ្តាលឱ្យមានរោគសញ្ញាមិនល្អដូចជាឈឺក្រពះ និងចង្អោរជាដើម។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍