ហេតុអ្វីត្រូវបង្រៀនកូនអោយគ្រប់គ្រងអារម្មណ៍ចាប់ពីតូច?
- 2025-05-13 02:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីត្រូវបង្រៀនកូនអោយគ្រប់គ្រងអារម្មណ៍ចាប់ពីតូច?
ហេតុអ្វីត្រូវបង្រៀនកូនអោយគ្រប់គ្រងអារម្មណ៍ចាប់ពីតូច?
១. ក្មេងដែលមិនដឹងគ្រប់គ្រងអារម្មណ៍ – នឹងបាត់បង់ការត្រួតពិនិត្យលើអាកប្បកិរិយា
២. អារម្មណ៍មិនត្រូវបានគ្រប់គ្រង → ពាក្យបង្កឲ្យឈឺចិត្ត → ទំនាក់ទំនងបាក់បែក តើអ្នកចង់ឲ្យថ្ងៃណាមួយកូនរបស់អ្នក ខឹងអ្នកឬយ៉ាងណា? ព្រោះអ្នកបានរំខានពេលកូនកំពុងសិក្សា? ឬគ្រាន់តែព្រោះអ្នកមិនចេះប្រើកម្មវិធីថ្មីមកធ្វើជាការអប់រំពន្យល់គាត់ឲ្យយល់ពីហេតុផលេបស់មនុស្សធំ ប៉ុន្តែត្រូវបានកូនខ្លួនឯងសើចចំអក ឬសង្ស័យ? គួរមានគន្លឹះក្នុងនិយាយ ផ្តោតអារម្មណ៍អាចបង្រៀនបាន – បើចាប់ផ្ដើមត្រឹមត្រូវតាមកាល:ទេស: សម្រាប់អនុវត្តន៍ពិតៗ និងល្អសម្រាប់កុមារ អាយុ ៦-១២ ឆ្នាំ
1️⃣. ការការពារសុវត្ថិភាព
– បង្រៀនអោយកូនស្គាល់ហានិភ័យ បដិសេធមនុស្សអនាថា និងការពារខ្លួនឯងដោយវិធីត្រឹមត្រូវ – ដឹងប្រុងប្រយ័ត្នទាំងមានសុភាព – ក្លាហានដោយមិនប្រើអំពើហិង្សា 2️⃣. និយាយដោយសុភាព និងចេះគ្រប់គ្រងពាក្យ
– បង្រៀនអោយកូនទំនាក់ទំនងយ៉ាងទន់ភ្លន់ និងនិយាយពាក្យស្រួលស្តាប់ – ចេះនិយាយ “អរគុណ”, “សុំទោស”, និងបង្ហាញភាពមាន EQ ចាប់ពីពាក្យដំបូង
3️⃣. ការគ្រប់គ្រងពេលវេលា – ជួយអោយកូនយល់ពីនិម្មិត “ពេលវេលា” ជាអ្វី? ហើយមានសារ:សំខាន់បែបណាខ្លះក្នុងធ្វើអ្វីមួយ – ដឹងរៀបចំកាលវិភាគ ស្វ័យប្រវត្តិរៀន – មិនចាំបាច់អោយម៉ាក់រំលឹករាល់ថ្ងៃ
៣ ចំណុចសំខាន់ៗ ជួយអោយកូនបង្កើតបាន ៖
– ដឹងថែរក្សាសុវត្ថិភាពខ្លួន – ចេះប្រព្រឹត្តិខ្លួនដោយសុភាព និងគួរឱ្យស្រលាញ់
រស់នៅមានរបៀប និងដឹងរៀបចំជីវិតអោយល្អ ហើយសំខាន់បំផុត៖ ដឹងគ្រប់គ្រងអារម្មណ៍ ដោយមិនប្រព្រឹត្តិហឹង្សា ឬដាក់សម្ពាធឲ្យក្មេង និងខ្លូនឯង៕