ពេលអាកាសធាតុក្តៅខ្លាំង គួរតែទទួលទានបន្លែ និង ផ្លែឈើស្រស់ៗ ទាំងនេះបានទាំងសម្រស់ និងជាខែលជួយការពារសុខភាព

  • 2025-05-06 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលអាកាសធាតុក្តៅខ្លាំង គួរតែទទួលទានបន្លែ និង ផ្លែឈើស្រស់ៗ ទាំងនេះបានទាំងសម្រស់ និងជាខែលជួយការពារសុខភាព៖

១. ពោតក្រហម ឬ ពោតផ្អែម៖ សម្បូរសារធាតុ lutein និង zeaxanthin ដើរតួជាខែលការពារប្រឆាំងនឹងកាំរស្មី UV នៃព្រះអាទិត្យដែលបណ្តាលស្បែក ខូចខាតដោយមិនដឹងខ្លួន។ ពិសេសជួយការពារជំងឺមួយចំនួនដូចជា រលាកស្បែក កន្ទួលលើស្បែក ព្រមទាំងមហារីកស្បែក។

២. ទឹកដូង៖ មានជីវជាតិខ្ពស់ថែមទាំងមានជាតិស្ករធម្មជាតិនៅក្នុងនោះហើយការផឹកទឹកដូងអាចជួយឲ្យរាងកាយជៀសផុតការខះជាតិទឹក ឬ ខ្សោះជាតិទឹកក្នុងខ្លួនបានពេលអាកាសធាតុក្តៅខ្លាំង។

៣. ផ្លែ ល្ពៅ៖ មានលក្ខណៈ diuretic អាចជួយប្រឆាំងនឹងដង្កូវពោះវៀន បញ្ហារំលាយអាហារ និង ការទល់លាមកជាដើម។ ល្អសម្រាប់ការលូតលាស់សក់ហើយ ប្រឆាំងនឹងការរលាកនៅក្នុងរាងកាយ នៅពេល បែកញើស និងស្ថិតក្រោមកម្តៅថ្ងៃខ្លាំង។

៤. ប៉េងប៉ោះ៖ សម្បូរទៅដោយសារធាតុ Lycopene បង្កើតជាស្រទាប់ការពារនៅលើស្បែកប្រឆាំងនឹងការ sunburn និង suntan បញ្ហារលាកស្បែកផ្សេងៗថែមទាំងជួយរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកពេលក្តៅខ្លាំង.

៥. ឪឡឹក៖ សារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន C អាស៊ីត pantothenic ទង់ដែង ប៉ូតាស្យូម ប៊ីយ៉ូទីន ម៉ាញេស្យូម និងវីតាមីន B1 និង B6 ។ ជួយឱ្យអ្នករក្សាបាននូវភាពឆ្អែតនិងជាតិទឹកក្នុងរាងកាយរយៈពេលយូរ។

ដូច្នេះហើយ ពេលអាកាសធាតុក្តៅ មនុស្សជាច្រើនតែងតែមានហានិភ័យនៃជំងឺជាច្រើន អ្នកអាចសាកល្បងទទួលទានជាអាហារប្រចាំថ្ងៃក៏បានដែរដើម្បីគ្រប់គ្រងជាតិទឹកក្នុងខ្លួន និងការពារស្បែក នឹងចំនួយដលសុខភាព៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី