អាថ៌កំបាំងស្ងោរមាន់គ្មានក្លិនឆ្អាប ស្បែកពណ៌លឿងស្រស់ សាច់ផ្អែមហើយទន់ឆ្ងាញ់
- 2025-05-05 06:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងស្ងោរមាន់គ្មានក្លិនឆ្អាប ស្បែកពណ៌លឿងស្រស់ សាច់ផ្អែមហើយទន់ឆ្ងាញ់
អាថ៌កំបាំងស្ងោរមាន់គ្មានក្លិនឆ្អាប ស្បែកពណ៌លឿងស្រស់ សាច់ផ្អែមហើយទន់ឆ្ងាញ់ មាន់ស្ងោរជាមុខម្ហូបដែលពេញនិយម នៅលើតុអាហារ៣ពេល ព្រឹក-ថ្ងៃ និងពេលល្ងាចតាមផ្ទះនិមួយៗ និងតាមភោជនីយដ្ឋានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបស្ងោរមាន់ឱ្យបានត្រឹមត្រូវនោះទេ ដោយមិនឲ្យស្បែករហែកផុយពេក ឬសាច់ស្ងួតពពេកខ្សោះមិនឆ្ងាញ់ហើយថែមទាំងមិនមានពណ៌គួរឲ្យចង់ទទួលទាន។ នេះគឺជាគន្លឹះអាថ៍កំបាំងខ្លះៗដើម្បីជួយអ្នកឱ្យក្នុងការស្ងោរមាន់កុំមានក្លិនឆ្អាប ស្បែកពណ៌លឿងស្រស់ សាច់ផ្អែមហើយទន់ឆ្ងាញ់ បានទាំងរសជាតិ និងរូបរាង។
១. ជ្រើសរើសមាន់ដែលមានគុណភាពល្អ រើសយកមាន់ស្រែ ឬសាច់មាន់ចិញ្ចឹមគ្មានជាតិគីមី ស្បែកស្វិតពណ៌លឿងមិនមានស្នាមជាំ ឬស្នាមជាំសាច់ គឺជាជម្រើសដ៏ល្អសម្រាប់ការស្ងោរ ព្រោះសាច់គឺរឹង ពេលយកមកចំអិនធ្វើម្ហូប និងមានរសជាតិផ្អែមឆ្ងាញ់ ។
២. រៀបចំប្រឡាក់សាច់មាន់មុនពេលស្ងោរ បន្ទាប់ពីលាងសាច់មាន់បានស្អាតរួចទុកឲ្យស្ងួតទឹកហើយ លាបអំបិលស្តើងៗលើដងខ្លួនមាន់ ជូតជាមួយខ្ញីបុក និងស្រាសបន្តិច។ ព្រោះគ្រឿងផ្សំនេះជួយកម្ចាត់ក្លិនឆ្អាបរបស់សាច់មាន់ឆៅទាំងស្រុង និងជួយឱ្យសាច់ស្រូបយកគ្រឿងទេសស្រាលៗក្លិនប្រហើរពេលឆ្អិនផង។ បន្ទាប់មកដាំទឹកឲ្យពុះសិនមុននឹងដាក់ចូលទៅក្នុងឆ្នាំងដើម្បីឱ្យសាច់មាន់កាន់តែឆ្ងាញ់នៅពេលចម្អិន ប្រហែល 15-20 នាទី។
បើកភ្លើងយឺតៗតិចៗ ដើម្បីចម្អិនសាច់ឱ្យឆ្អិនស្មើគ្នា។កំដៅភ្លើងយឺតៗតិចៗរហូតដល់ទឹកពុះ។ វិធីនេះជួយឱ្យកំដៅរាលដាលស្មើៗគ្នាពីខាងក្នុងចេញមកក្រៅ ដោយធានាថាសាច់មាន់ត្រូវបានចម្អិនបានហ្មត់ចត់ ដោយគ្មានស្បែកប្រេះ ឬរបក ផុយពេក។ ការស្ងោរមាន់ក្នុងទឹកក្តៅខ្លាំងពេកអាចធ្វើឱ្យខាងក្រៅចម្អិនមិនបានល្អព្រោះបង្ខំភ្លើងឲ្យឆ្អិនលឿនពេក ប៉ុន្តែខាងក្នុងនៅឆៅ។
៣. កុំបិទគម្របឆ្នាំងឱ្យតឹងជិតនៅពេលទឹកកំពុងពុះ ពេលទឹកចាប់ផ្តើមពុះហើយបន្ថយភ្លើងទុកឱ្យឆ្អិនហើយទុកឆ្នាំងចោល។ ការទុកចោលទាំងគម្របគ្របតឹងជិតពេកអាចឱ្យចំហាយឈ្ងុយនៃសាច់មាន់ចេញបានដោយកាត់បន្ថយក្លិន បិទបែបថើរៗដើម្បីរក្សាមាន់ឱ្យទន់សាច់នៅឆ្ងាញ់មិនរលេះស្បែក។
អាចបន្ថែមគ្រឿងទេសទៅក្នុងទឹកកំពុងពុះដើម្បីបង្កើនក្លិនកាន់តែឆ្ងាញ់បាន។ ដូចជា បន្ថែមខ្ញីមួយកំណាត់តូច ខ្ទឹមក្រហម និងអំបិលបន្តិចចូលឆ្នាំង។ គ្រឿងផ្សំទាំងនេះជួយកម្ចាត់ក្លិនឆ្អាប ជួយបង្កើតក្លិនក្រអូបឈ្ងុយស្រាលៗប្រហើរជេលសាច់មាន់ឆ្អិនល្មមទទួលទាន។
៤.ពេលវេលាឆ្អិន អាស្រ័យលើទម្ងន់នៃសាច់មាន់រយៈពេលនៃការឆ្អិនក៏តាមនឹងអាចចម្អិនចាប់ពី 30 ទៅ 45 នាទីបន្ថែមបាន។ ដើម្បីពិនិត្យមើលថាមាន់ឆ្អិនឬអត់ អ្នកអាចប្រើចង្កឹះចាក់ចូលភ្លៅមាន់។ ប្រសិនបើគ្មានទឹកក្រហមចេញទេ មានន័យថាមាន់ដែលចម្អិនឆ្អិនអាចស្រង់ចេញបិទភ្លើងបានហើយ។
ស្រង់មាន់មកត្រាំក្នុងទឹកត្រជាក់បន្ទាប់ ឬទឹកកកប្រហែល3-5នាទី។ ជំហាននេះជួយឱ្យស្បែកមាន់រួញ រឹតបន្តឹង និងរក្សាពណ៌លឿងនៅយ៉ាងស្រស់ស្អាត ព្រមទាំងធ្វើឱ្យសាច់រឹង និងមិនបែកប្រេះ ទន់ផ្អែមឆ្ងាញ់។
ចុងក្រោយយកសាច់មាន់មកហាន់ជាដុំៗ រៀបដាក់លើចានដោយទទួលទានជាមួយអំបិលម្រេចក្រូចឆ្មា ឬទឹកត្រីខ្ញី ផ្ទាប់ជាមួយនឹងបន្លែជី ត្រសក់ ប៉េងប៉ោះ សាឡាត់កាន់មានរសជាតិឆ្ងាញ់។