ហោរាសាស្ត្រខែឧសភា ឆ្នាំ២០២៥៖ លាភសំណាង និងស្នេហាគោះទ្វារនាំមកឲ្យតារានិករទាំង៣ដោយមិនបាច់ប្រឹងប្រែង

  • 2025-05-02 07:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហោរាសាស្ត្រខែឧសភា ឆ្នាំ២០២៥៖ លាភសំណាង និងស្នេហាគោះទ្វារនាំមកឲ្យតារានិករទាំង៣ដោយមិនបាច់ប្រឹងប្រែង

ខែឧសភា ឆ្នាំ ២០២៥​ នឹងនាំមកនូវការភ្ញាក់ផ្អើលរីករាយនៅលើផ្នែកអារម្មណ៍ និងហិរញ្ញវត្ថុសម្រាប់តារានិករទាំង៣នេះ។ តោះ!!!​ ស្វែងយល់ពីតារានិករទាំង៣ មានតារានិករណាខ្លះ ដែល នឹងទទួលបានលាភសំណាងពិសេសក្នុងខែនេះ ក្នុងចំណោមតារានិករទាំង១២៖

១.​Taurus ៖ សុភមង្គលនិងគោះទ្វារចូលមកក្នុងជីវិតរបស់អ្នក, ហើយហិរញ្ញវត្ថុហូរចូលមកពីគ្រប់ទិសការងារក៏រីកចម្រើន Taurus តែងតែត្រូវបានគេស្គាល់ថាជាតារនិករមួយដួងដែលមានភាពស្ងប់ស្ងាត់និងស្មោះត្រង់ក្នុងទំនាក់ទំនងទាំងអស់។ សម្រាប់ ស្នេហាគឺជាដំណើរដែលទាមទារការអត់ធ្មត់ ដើម្បីថែរក្សាគ្នា និងនាំភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះការខ្វះទំនុកចិត្តរបស់ពួកគេធ្វើឱ្យពួកគេងឿងឆ្ងល់ថាតើពួកគេល្អគ្រប់គ្រាន់ដើម្បីទទួលការស្រលាញ់ពេញលេញមួយពីអ្នកណាម្នាក់ដែលឬទេពេលចាប់ដៃគូជាមួយគ្នា។

ចូលដល់ខែឧសភានេះ អ្វីៗនឹងផ្លាស់ប្តូរជាវិជ្ជមាន ដោយសារ Venus មកលេង Taurus។ ជីវិតស្នេហារបស់អ្នកគឺដូចជាត្រូវបានផ្តល់ជីវិតថ្មី។ មិត្តភ័ក្តិចាស់ៗដែលបែកគ្នាអាចត្រលប់មកវិញ ដោយនាំយកនូវការចងចាំដ៏ស្រស់ស្អាតមកជាមួយ ឬទំនាក់ទំនងដ៏ផ្អែមល្ហែមមកជាមួយផងដែរ តាមរយៈពេលវេលាដែលមិននឹកស្មានដល់។

ហិរញ្ញវត្ថុ៖ ឱកាសកំពុងបើកជានិច្ចនៅចំពោះមុខអ្នក។ ការវិនិយោគដ៏ឆ្លាតវៃ ការបង្កើន ឬប្រាក់រង្វាន់ សុទ្ធតែអាចមករកអ្នកបានយ៉ាងគ្នាបើអ្នកចេះចាប់ឳកាសមួយនេះឲ្យជាប់។ ត្បិតការងារមមាញឹកបន្តិចមែន ប៉ុន្តែមានអ្នកជួយឱ្យអ្នកបន្តលើវិថីអាជីពរបស់អ្នកកាន់តែប្រសើរជាងមុនជាលំដាប់។

សរុបមានទាមទារឲ្យអ្នកសកម្មហើយមានភាពក្លាហានដើម្បីឈានទៅមុខ និងជឿជាក់លើខ្លួនឯង។ ទាំងស្នេហានិងអាជីពអាចនាំសុភមង្គលពិតកើតមានតែពេលអ្នកហ៊ានធ្វើសម្រេចចិត្តច្បាស់ពីខ្លួនអ្នក។

២. Libra ៖ ស្នេហាមានភាពផ្អែមល្ហែម ឯការងារក៏រីកចម្រើន Libra ត្រូវបានគេស្គាល់ដោយសារតែភាពទាក់ទាញ និងសមត្ថភាពក្នុងការ ទាញចំណាប់អារម្មណ៍អ្នកជុំវិញខ្លួនគេ។ ទោះជាយ៉ាងណាក៏ដោយ ភាពទាក់ទាញនោះ ជួនកាលធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងស្ថានភាពច្របូកច្របល់ ដោយមិនដឹងថាត្រូវជ្រើសរើសផ្លូវមួយណាក្នុងស្នេហា និងជីវិត។

ប៉ុន្តែចូលដល់ខែឧសភា ភពអង្គារនាំមកនូវថាមពលដ៏ខ្លាំងក្លាដែលលើកទឹកចិត្ត Libra ឱ្យទទួលបានការសម្រេចចិត្តឡើងវិញ។ មនុស្សដែលអ្នកធ្លាប់ស្ទាក់ស្ទើរឥឡូវនេះ ហាក់ដូចជាបំណែកដ៏ល្អឥតខ្ចោះនៅក្នុងបេះដូងរបស់អ្នក។ ជាពេលធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅដែលមិននឹកស្មានដល់ ហើយជីវិតក៏ ភ្លឺស្វាងជាងពេលណាៗទាំងអស់។ ទ្វារនៃឱកាស ការងារនៅនឹងមុខ គឺបើកចំហរ។ គម្រោងដែល ជាប់គាំងឥឡូវនេះត្រូវបានជម្រះ ដៃគូសហការបែរជាត្រឡប់មករួមការងារយ៉ាងរលូនជាមួយគ្នាបន្តិចម្តងៗកាន់តែជិតស្និទ្ធ បង្កើតគ្រឹះដ៏រឹងមាំសម្រាប់សមិទ្ធិផលដ៏អស្ចារ្យនាពេលខាងមុខនាំតែភាពជោគជ័យនិងរីកចម្រើន។

ដំបូន្មានសម្រាប់អ្នក៖ កុំបណ្តោយឱ្យភាពល្អឥតខ្ចោះចូលក្នុងផ្លូវនៃសុភមង្គល និងភាពជោគជ័យជ្រុលពេកដែរ។ ស្នេហាពិតមិនមែននិយាយអំពីភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែជាការចែករំលែក និងការយល់ពីគ្នាទៅវិញទៅមកផងដែលមិនមែនឲ្យគេឬអ្នកលះបង់តែម្ខាងទើបអាចទៅមុខបានទេ។ ឱកាសទាំងអស់របស់អ្នកគឺទាមទារភាពក្លាហានក្នុងការចាប់យក ដោយជឿលើខ្លួនអ្នកហើយអាចទៅរកវា - ហើយផ្លាស់ប្តូរអព្ភូតហេតុដែលពិបាកឲ្យកើតឡើងបាន។

៣. Sagittarius៖ មានសេរីភាពក្នុងការបង្កើតទំនាក់ទំនងស្នេហា និងមានភាពរីកចម្រើនក្នុងអាជីពច្រើន Sagittarius តែងតែចង់បានសេរីភាព និងការផ្សងព្រេងគ្មានទីបញ្ចប់។ នេះជាអ្វីដែលពេលខ្លះធ្វើឱ្យអ្នកបាត់បង់ទំនាក់ទំនងស៊ីជម្រៅដោយអចេតនាដោយសារតែការភ័យខ្លាចក្នុងការចងចិត្តអ្នកជុំវិញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការព្រមបើកបេះដូងរបស់អ្នកបើកទ្វារទទួលអារម្មណ៍់ល្អៗជាមួយដៃគូនិងមានតែភាពផ្អែមល្ហែមគ្រប់ពេលវេលាមិននឹកស្មានដល់។

រយ:ពេលនេះអ្នកក៏មានភាពចាស់ទុំ និងការយល់ដឹងច្រើនគួរសមដែលអ្នកអាចសម្រេចក្តីប្រាថ្នាចង់បានរបស់អ្នកដោយជោគជ័យ។ ក្នុងការងារនិងហិរញ្ញវត្ថុ សំណាង និងជោគជ័យក៏សម្លឹងមកកាន់ Sagittarius ។ ផែនការអាជីវកម្ម ការសិក្សា ស្នេហា ឬការឈានទៅមុខក្នុងអាជីពសុទ្ធតែមានឱកាសអភិវឌ្ឍយ៉ាងឆាប់រហ័សដោយសារការគាំទ្រពីមនុស្សដែលមានឋាន:ខ្ពស់ជាងអ្នក និងផ្តល់ឱកាសអំណោយផលដ៏គាប់ប្រសើរដល់អ្នកជានិច្ចជាកាល។

ដំបូន្មានសម្រាប់អ្នក៖ កុំទុកឱ្យការភ័យខ្លាចដាក់កម្រិតមកលើជីវិតរបស់អ្នកងើបឡើងដើម្បីភាពជោគជ័យខាងមុខ។ ទាំងស្នេហា ឬអាជីពដ៏រឹងមាំ នឹងជាកម្លាំងជំរុញនាំឲ្យអ្នកបន្តដំណើរជីវិតរបស់អ្នកបានគាប់ប្រសើរ សូមយកវាដោយភាពក្លាហានដែលអ្នកមាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍