ផលប៉ះពាល់នៃទម្លាប់មិនដឹងខ្លួន របស់ប៉ាម៉ាក់ចូលចិត្តប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាមួយកូនៗជាប្រចាំ

  • 2025-05-02 04:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផលប៉ះពាល់នៃទម្លាប់មិនដឹងខ្លួន របស់ប៉ាម៉ាក់ចូលចិត្តប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាមួយកូនៗជាប្រចាំ

ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមិនមែនជារឿងសាមញ្ញទេ ព្រោះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍផ្លូវចិត្តនិងអាកប្បកិរិយារបស់ពួកគេ។ ខាងក្រោមនេះជាផលប៉ះពាល់ចំពោះកុមារ:

១. បាត់បង់ទំនុកចិត្តលើខ្លួនឯង: កុមារដែលតែងតែស្តាប់ពាក្យសម្ដីមិនសមរម្យ នឹងមានអារម្មណ៍ថាខ្លួនមិនមានតម្លៃ និងមិនអាចធ្វើអ្វីបានល្អ។

២. អភិវឌ្ឍអារម្មណ៍មិនល្អក្នុងខ្លួន: កុមារមានឱកាសកើតអាការៈស្រណោះស្រណើច បារម្ភ ឬតាំងចិត្តថាខ្លួនជាមនុស្សអវិជ្ជមាន។

៣. ប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ: កុមារអាចស្ទាក់ស្ទើរក្នុងការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយ បងប្អូន ពូមីង ឬក៏ក្លាយជាអ្នកខិតខំបង្ហាញខ្លួនថាខ្លាំងមានលិទ្ធភាពធ្វើអ្វីគ្រប់យ៉ាង ដើម្បបិទបាំងអារម្មណ៍ខ្លួន។

៤. បង្កឱ្យមានអាកប្បកិរិយាអវិជ្ជមាន: កុមារអាចបង្ហាញឥរិយាបថឆ្លងកាត់ការប្រកាន់ខ្ជាប់ ការមិនគោរពច្បាប់ ឬសកម្មភាពខុសច្បាប់នៅពេលធំឡើង។

៥. ផលប៉ះពាល់រយៈពេលវែង: ពាក្យសម្ដីមិនសមរម្យអាចឆ្លងចូលជាការចងចាំអវិជ្ជមាន ដែលនាំឱ្យកុមារមិនអាចបំភ្លេចចេញពីអតីតកាល និងបាត់បង់អនុភាពក្នុងការអភិវឌ្ឍខ្លួនឯង។

៦. វិប្បដិសារី: អាចជះឥទ្ធិផលអាក្រក់ទាំងនោះទៅលើអ្នកប្រព្រឹត្តិនៅពេលពួកគេលូតលាស់ពេញវ័យ សកម្មភាពទាំងនោះនិងវិលត្រឡប់មកអាណាព្យាបាលវិញ។

សរុបមកឪពុកម្តាយគួរប្រើពាក្យសម្ដីល្អ បង្ហាញការគាំទ្រនិងយល់ដឹងដើម្បីជួយកូនៗក្នុងការអភិវឌ្ឍជាមនុស្សមានទំនួលខុសត្រូវ និងមានទំនុកចិត្តលើខ្លួន។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍