តើមានកត្តាអ្វីខ្លះ ទើបធ្វើអោយរដូវមកមានការមិនទៀងទាត់?

  • 2025-04-18 03:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើមានកត្តាអ្វីខ្លះ ទើបធ្វើអោយរដូវមកមានការមិនទៀងទាត់?

មនុស្សស្រីត៊យើងមួយចំនួនគាត់ធ្លាប់ឆ្លងកាត់ការមករដូវមិនទៀងខែ នឹងក៏អ្នកខ្លះអាចបាត់ប្រហែលជា៣ខែក័មានមិនមក។ ប៉ុន្តែពួកគេមិនទទួលបានសញ្ញាដូចជាការមានផ្ទៃពោះទេ។ សំណួរសួរជាច្រើនទាក់កត្តាមួយនេះពីបញ្ហាសុខភាពស្ត្រី ហេតុអ្វីបានជាធ្វើអោយអ្នកមករដូវមិនទៀង៖

ការមករដូវមិនទៀងទាត់អាចបែងចែកជា២យ៉ាងៈ

១. ការមិនមករដូវដំណាក់កាលដំបូងៈ មនុស្សស្រីដែលមានអាយុ១៨ឆ្នាំតែមិនទាន់មករដូវ។ ជាទូទៅ ស្ត្រីអាចមករដូវនៅក្នុងវ័យ១២ឆ្នាំ។

២. ការមិនមករដូវដំណាក់កាលទីពីរៈ មនុស្សស្រីដែលខានរដូវប្រហែលជាក្នុងកំឡុង៦ខែ។

មូលហេតុ:

១. ដំបូងបង្អស់អ្នកប្រហែលជាសង្ស័យថាអ្នកមានផ្ទៃពោះ តែសម្រាប់មនុស្សណាដែលគាត់មានការរួមរ័ក្សមុនពេលមករដូវប៉ុណ្ណោះ។ ដើម្បីបញ្ជាក់កាន់តែច្បាស់អ្នកអាចប្រើប្រដាប់វាស់ទឹកនោមបាន។

២. ការកើនឡើងនៃភាពស្ត្រេសៈ ស្រ្តេសអាចធ្វើអោយប៉ះពាល់ដល់អរម៉ូននៃវដ្តរដូវ ដែលធ្វើអោយអ្នកមករដូវមិនទៀងហើយអាចខកខាន២ទៅ៣ខែឯណោះ។

៣. ការខឹងច្រឡោតៈ វាក៏មានគុណវិបត្តិផងដែរ ព្រោះអារម្មណ៍អ្នកមិនល្អ ឆេវឆាវជាដើម។

៤. កំឡុងពេលបំបៅដោះកូន

៥. វ័យចំណាស់ៈ កាលណាអ្នកឈានដល់វ័យ៤០ទៅ៥៩ឆ្នាំ អ្នកនឹងបាត់បង់អរម៉ូន ដែលធ្វើអោយរដូវអ្នកមិនអាចមកបន្តបានទៀតទេ។

៦. ដុំសាច់ៈ បើសិនជាអ្នកកើតដុំសាច់ក្នុងស្បូនអ្នក វាក៏ជាបញ្ហាមួយដែលធ្ចើអោយអ្នកខកខានរដូវ។

៧. ការកើនឡើងទម្ងន់ឬស្រក់ចុះហួសប្រមាណ

៨. អ្នកធ្លាប់បាញ់កាំរស្មីវិទ្យុសកម្ម

៩. មានជម្ងឺជាប់នៅក្នុងខ្លួនស្រាប់

១០. ការធ្វើលំហាត់ប្រាណខ្លាំងពេក

១១. ការញ៉ាំថ្នាំពន្យាកំណើតយូរពេក។

ចង់ឲ្យរដូវមកមានការទៀងទាត់បាន? អ្នកអាចញ៉ាំអាហារសម្រាប់បំប៉នសុខភាពដូចជាញ៉ាំបន្លែ ផ្លែឈើអោយបានច្រើន មានការរក្សាតុល្យភាពរាងកាយរបស់អ្នក និងកុំភ្លេចធ្វើការពិនិត្យសុខភាពអ្នកជាប្រចាំ។

ពិសេសអ្នកគួរតែឧស្សាហ៍លំហែកាយ កុំមានភាពស្មុគស្មាញក្នុងជីវិត ឬរឿងការងារពេក រៀនបន្ធូរអារម្មណ៍អោយបានច្រើនតាមដែលអាចធ្វើបាន។ ម៉្យាងទៀតអ្នកកុំប្រើកម្លាំងហួសប្រមាណ ព្រោះវាមិនល្អសម្រាប់វដ្តរដូវពេលកំពុងមកដែរ៕

ប្រភព៖ healthtime ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម