ទម្លាប់រស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញងាយធ្វលឲ្យស្បែកមុខខូចបើមិនដឹងវិធីថែទាំ

  • 2025-04-17 03:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងមានប្រភេទស្បែកមុខខុសៗគ្នា ដែលវាបណ្តាលមកពីកត្តាផ្សេងៗ ដូចជាកត្តាវ័យ អាកាសធាតុ ទម្លាប់រស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញខ្លួនជាដើម។

យ៉ាងណាមិញ តើអ្នកដឹងទេថាស្បែកមុខត្រូវបានគេបែងចែកជាប៉ុន្មានប្រភេទ? ហើយតើវាមានភាពខុសៗគ្នាដូចម្តេចខ្លះ? ចង់ដឹងថាអ្នកមានស្បែកមុខប្រភេទណា តស់! មកស្វែងយល់ជាមួយកញ្ញាខាងក្រោម៖

ស្បែកធម្មតា៖ មនុស្សមានស្បែកមុខប្រភេទនេះមិនស្ងួតពេក និងមិនខ្លាញ់ពេក។ ជាទូទៅយើងអាចកត់សម្គាល់ស្បែកប្រភេទនេះតាមរយៈ ៖ -ស្បែកមានស្នាកស្នាមតិចតួច -ស្បែកមិនសូវប្រតិកម្មនឹងផលិតផល -មានរន្ធញើសតូច -ស្បែកភ្លឺថ្លា

ស្បែកចម្រុះ ៖ ជាទូទៅអាចមានស្បែកស្ងួត ស្បែកធម្មតា ឬស្បែកខ្លាញ់នៅផ្នែកផ្សេងៗនៅលើផ្ទៃមុខតែមួយ។ ភាគច្រើនមនុស្សស្បែកចម្រុះ មានស្បែកខ្លាញ់នៅតំបន់ T-Zone (ច្រមុះ ថ្ងាស់ និងចង្កា) ដែលទាមទារឲ្យយើងមានការថែរក្សាស្បែកខុសៗគ្នាទៅតាមតំបន់នីមួយៗ។ អ្នកមានស្បែកមុខចម្រុះមានលក្ខណៈ​ ៖ -មានរន្ធញើសបើកធំជាងស្បែកធម្មតា -ច្រើនមានបញ្ហាមុនស្បែកខ្មៅ

ស្បែកស្ងូត មានលក្ខណៈប្រេះ របក រមាស់ ឬរលាក។ ក្រៅពីនេះ អ្នកអាចកត់សម្គាល់តាមរយៈ ៖ -រន្ធញើសស្ទើរតែមើលមិនឃើញ -ស្បែកស្រអាប់ -មានរោលក្រហមលើមុខ -ស្បែកមុខមិនសូវមានភាពរលាស់ -មានស្នាមជ្រួញច្បាស់នៅលើមុខ

ស្បែកខ្លាញ់ ជាទូទៅអាចផ្លាស់ប្តូរអាស្រ័យលើពេលវេលា និងអាកាសធាតុ។ វាមានលក្ខណៈ ៖ -រន្ធញើសធំៗ -ស្បែកស្រអាប់ ឬភ្លឺ -មានមុនក្បាលខ្មៅ មុនខ្ទុះ និងស្នាមជាំ

ស្បែកងាយប្រតិកម្ម មានលក្ខណៈឆាប់ប្រតិកម្មជាមួយផលិតផលដែលបង្កឲ្យរោលជាដើម។ អ្នកមានស្បែកប្រភេទនេះ ជាទូទៅមានស្បែក៖ -ឡើងរោលក្រហមៗលើមុខ -រមាស់លើស្បែកមុខ -មានអាការៈរលាក -ស្បែកមុខស្ងួត

បន្ទាប់ពីបានស្គាល់ពីលក្ខណៈនៃប្រភេទស្បែកមុខនីមួយៗ តើស្បែកមុខរបស់អ្នកស្ថិតនៅក្នុងប្រភេទមួយណា?

ប្រភព៖ beautyhealthtips ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម