ប៉ាម៉ាក់គួរស្វែងយល់ដឹងពីអត្ថប្រយោជន៍បន្ថែមសម្រាប់កូនៗ ដើម្បីសុវត្ថិភាពតាមអ៊ីនធឺណិត ចំពោះកុមារតូចៗរបស់អ្នក
១. អប់រំកុមារអំពីហានិភ័យតាមអ៊ីនធឺណិត
- ពន្យល់ពីគ្រោះម្នាក់នៃការចែករំលែកព័ត៌មានលម្អិតផ្ទាល់ខ្លួន (ដូចនាទីតាំង សាលារៀន ច្ច គម្រោងវិស្សមកាល)។
- ពន្យល់អំពីព័ត៌មាននៃការគំរាមកំហែងតាមអ៊ីនធឺណិត។
- បង្រៀនក្មេងៗថា អ្នកគ្រប់គ្នាតាមអ៊ីនធឺណិត គឺមនុស្ស ដែលពួកគាត់ភាគច្រើនមិនស្គាល់ច្បាស់។
២. កំណត់ច្បាប់ និងគោលការណ៍ណែនាំ
- ដែនកំណត់ពេលវេលាអេក្រង់៖ លើកទឹកចិត្តឱ្យមាន តុល្យភាពរវាងសកម្មភាពអនឡាញ និងក្រៅបណ្តាញ។
- បង្រៀនកូនឱ្យគិត មុននឹងបង្ហោះ និងគោរពអ្នកដទៃ -តាមអ៊ីនធឺណិត។
៣. រាយការណ៍ និងទប់ស្កាត់
- បង្រៀនកុមារឱ្យរាយការណ៍សារនៃសកម្មភាពគួរឱ្យ សង្ស័យដែលមិនចង់បាន ឫអាកប្បកិរិយាមិនសមរម្យ។
- ការកំណត់ប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ត្រូវប្រាកដនាការ កំណត់ឯកជនភាពត្រូវបានធ្វើឱ្យប្រសើរសម្រាប់ សុវត្ថិភាព។
តាមរយៈការបញ្ចូលគ្នានៃការអប់រំជាមួយនឹងការការពារផ្នែកបច្ចេកវិទ្យា អ្នកអាច បង្កើតបរិយាកាស់ឌីជីថលដែលមានសុវត្ថិភាព និងសម្បូរបែបសម្រាប់កូនរបស់អ្នក។
ប្រភព៖
kidshealth
ប្រែសម្រួល៖ សិរីរត្នន៍