ជំងឺផ្លូវដង្ហើម តាមរដូវកាលចំពោះកុមារតូចៗនៅសាលារៀន

  • 2024-12-10 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ រោគសញ្ញា ការបង្ការ និងគន្លឹះសុខភាពសម្រាប់ឪពុកម្តាយជំងឺផ្លូវដង្ហើមតាមរដូវកាល រឺ Seasonal Respiratory Illness គឺជាបញ្ហាសុខភាពទូទៅមួយដែលប៉ះពាល់ដល់កុមារតូចៗនៅសាលារៀន។​ វាកើតឡើងញឹកញាប់ជាងគេនៅរដូវត្រជាក់ រដូវធ្លាក់ខ្យល់ និងរដូវវស្សា។

មូលហេតុចម្បង៖

  • មេរោគវីរុស និងបាក់តេរី

  • ការប៉ះពាល់ជាមួយកុមារឈឺផ្សេងទៀត

  • ប្រព័ន្ធភាពស៊ាំនៅខ្សោយ

  • បរិយាកាសត្រជាក់និងសើម

រោគសញ្ញារួមមាន៖

  • ក្អក
  • ហៀរសំបោរ
  • គ្រុនក្តៅ
  • ឈឺបំពង់ក
  • ពិបាកដកដង្ហើម
  • អស់កម្លាំង
  • ការបង្ការ និងគន្លឹះសុខភាពសម្រាប់ឪពុកម្តាយ៖

១. លាងដៃឱ្យបានញឹកញាប់៖ បង្រៀនកូនៗឱ្យលាងដៃជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ អោយបាន២០វិនាទី។

២. ការចាក់វ៉ាក់សាំង៖ ធានាថាកូនរបស់អ្នកបានទទួលវ៉ាក់សាំងគ្រប់ចំនួនតាមកាលវិភាគ កុំចេះតែភ្លេច និងពន្យាពេល ការពន្យាពេល អាចអោយកូនឈឺបាន។

៣. អនាម័យល្អ៖ បង្រៀនកូនៗឱ្យចេះខ្ទប់មាត់ពេលក្អកឬកណ្តាស់។

៤. រក្សាភាពកក់ក្តៅ៖ ស្លៀកពាក់ឱ្យកូនសមរម្យទៅតាមអាកាសធាតុ។

៥. អាហារូបត្ថម្ភ៖ ផ្តល់អាហារសម្បូរវីតាមីននិងសារធាតុចិញ្ចឹម។

៦. ការសម្រាក៖ ធានាថាកូនរបស់អ្នកទទួលបានការសម្រាក គេងបានគ្រប់គ្រាន់ កុំបណ្តោយអោយលេងទូរស័ព្ទយប់ៗពេក។

៧. ការហាត់ប្រាណ៖ លើកទឹកចិត្តឱ្យកូនលេងនៅខាងក្រៅផ្ទះដែលមានបរិយាកាសល្អបរិសុទ្ធ។

៨. បរិយាកាសស្អាត៖ រក្សាផ្ទះនិងបន្ទប់របស់កូនឱ្យមានខ្យល់ចេញចូលល្អ មានអនាម័យ។

៩. ចៀសវាងការប៉ះពាល់៖ បើអាចធ្វើបាន សូមរក្សាកូនឱ្យនៅឆ្ងាយពីអ្នកដែលកំពុងឈឺ។

១០. ពិនិត្យសុខភាពទៀងទាត់៖ ទៅជួបគ្រូពេទ្យជាប្រចាំសម្រាប់ការពិនិត្យសុខភាពកុមារ។ ប្រសិនបើកូនរបស់អ្នកបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ ឬមិនធូរស្រាល សូមស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ។

ប្រភព៖ ម៉ាក់ពេទ្យ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី