ជំងឺដាច់សរសៃឈាមខួរក្បាល ការគំរាមកំហែងស្ងាត់ៗដែលមិនគួរមើលរំលង

  • 2024-11-05 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic) គឺជាស្ថានភាពដែលខ្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ដោយសារតែការដាច់រឺស្ទះសរសៃឈាម នេះបណ្តាលឱ្យស្ពឹក អវយវៈទន់ខ្សោយ និយាយមិនច្បាស់ ឬខ្វិន ខ្វិនអចិន្រ្តៃយ៍ និងក្នុងករណីធ្ងន់ធ្ងរមួយចំនួន អាចនិងប៉ះប៉ាល់ដល់អាយុជីវិត តែប្រសិនបើអ្នកជំងឺមានរោគសញ្ញាច្បាស់លាស់ ថែមទាំងទទួលការព្យាបាលទាន់ពេលវេលា ប្រហែលជាអាចជាសះស្បើយឡើងវិញ

រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល សម្រាប់អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic) ដំបូងនឹងមានការស្ពឹកដៃស្ពឹកជើង អស់កម្លាំង វិលមុខ លំនឹងខ្លួនមិនបានល្អ ដើរមិនត្រង់ផ្លូវ ពិបាកលេប ពិបាកនិយាយឬស្តាប់មិនយល់ ព្រិលភ្នែក មើលមិនឃើញ ឬឃើញរូបភាពត្រួតគ្នា ឈឺក្បាលធ្ងន់ធ្ងរភ្លាមៗ និងអាការះដែរអាចមានច្រើនមុខក្នុងពេលតែមួយ ប្រសិនបើរោគសញ្ញាមានរយៈពេលយូរជាងធម្មតា ឬមិនធូរស្រាល អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យអាចព្យាបាលបានទាន់ពេលវេលា

កត្តាដែលបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល

• ជំងឺទឹកនោមផ្អែម ជំងឺនេះធ្វើឱ្យសរសៃឈាមដាច់ និងធ្វើឱ្យសរសៃឈាមដែលផ្គត់ផ្គង់ខួរក្បាលទៅខួរក្បាលត្រូវបានស្ទះ ដែលនាំឱ្យកើតជាជំងឺដាច់សរសៃឈាមខួរក្បាល

• ជំងឺលើសឈាម ចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ សរសៃឈាមនិងរឹងលឿនជាងធម្មតា ហើយអាចធ្វើឱ្យសរសៃឈាមស្ទះឬបែកបាន

• ជំងឺបេះដូងអាចធ្វើឱ្យមានឈាមកកក្នុងសរសៃឈាម ហើយធ្វើឱ្យឈាមកកក្នុងសរសៃឈាមនិងហូរទៅស្ទះក្នុងសរសៃឈាមខួរក្បាលបាន

• អាកប្បកិរិយាប្រចាំថ្ងៃដូចជា កង្វះលំហាត់ប្រាណ ការជក់បារី លើសជាតិខ្លាញ់ក្នុងឈាម ទៅនឹងអរម៉ូនមួយចំនួន

វិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល តើយើងអាចការពារជំងឺដាច់សរសៃឈាមខួរក្បាល(Ischemic)ដោយរបៀបណា? ទីមួយ យើងអាចផ្លាស់ប្តូររបៀបរស់នៅ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic) ដូចជាការឈប់ជក់បារី គ្រប់គ្រងទម្ងន់ខ្លួនមិនឲ្យលើសពីស្តង់ដារ ហាត់ប្រាណឱ្យបានទៀងទាត់ គ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាម ជៀសវាងភេសជ្ជៈមានជាតិអាល់កុល ត្រូតពិនិត្យរាងកាយប្រចាំជារៀងរាល់ឆ្នាំ សម្រាប់អ្នកដែលមានការព្រួយបារម្ភថាតើពួកគេមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល(Ischemic)ឬអត់ កុំភ្លេចទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីពិនិត្យរាងកាយរបស់ពួកគេថាមានហានិភ័យកើតជំងឺនេះឬអត់ ហើយកុំភ្លេចហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីសុខភាពខ្លួនឯងផងដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍