តើស្ត្រីគួរស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ឬស្រឡាញ់ស្វាមី និងកូនឲ្យបានច្រើន?

  • 2024-10-23 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅបើនិយាយដល់ត្រង់ចំណុចនេះ មាននារីជាច្រើនដែលលះបង់ខ្លួនឯងទាំងសម្រស់ ការងារ ក្តីសុខផ្ទាល់ខ្លួន លុយកាក់ និងរឿងជាច្រើនទៀត នោះក៏ព្រោះតែក្តីស្រលាញ់ស្វាមី និងកូនៗ។ ស្ត្រីមានក្តីស្រលាញ់លើសលុប ដែលមិនអាចកាត់ថ្លៃបានចំពោះគ្រួសារ ដោយមិនដែលគិតពីខ្លួនឯង ។ ដូចនេះបើសួថា តើស្ត្រីគួរស្រលាញ់ ខ្លួនឯងឲ្យបានច្រើន ឬស្រឡាញ់ស្វាមី និងកូនឲ្យបានច្រើន? ក្នុងន័យនេះចង់ឲ្យស្ត្រីគិតខ្លះៗពីរឿងអស់ទាំងនេះ ។

១ មនុស្សស្រីត្រូវចេះស្រលាញ់ខ្លួនឯង

ពេលកើតមកឪពុកម្ដាយផ្ដល់រូបកាយឲ្យយើងដោយក្ដីប្រាថ្នារាប់មិនអស់។ យ៉ាងណាមិញ មនុស្សស្រីជាច្រើនពេលរៀបការស្រឡាញ់ប្ដីប្រពន្ធកូនច្រើនជាងខ្លួន ព្រោះរវល់មើលថែប្ដីកូនខ្លាចមានការខ្វះខាតណាមួយ។ មនុស្សជាច្រើនឈានទៅដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ មុននឹងដឹងភ្លាមៗថា បើអ្នកមិនស្រលាញ់ខ្លួនឯង តើអ្នកអាចឱ្យអ្នកដទៃស្រលាញ់អ្នកដោយរបៀបណា? បើយើងភ្លេចខ្លួនឯង តើធ្វើម៉េចឲ្យអ្នកដទៃចាំយើង?

ស្ត្រីវល់មើលថែប្តី និងកូន មានអារម្មណ៍ជូរចត់ និងសោកសៅ ហើយពេលខ្លះតែងលួចគិតថា ហេតុអ្វីខ្ញុំលះបង់អស់ពីដួងចិត្តដើម្បីគ្រួសារ ពេលខ្លះក៏ទទួលបានផលមិនសមបំណង ជួនកាលប្តីមើលមិនឃើញពីកាលះបង់របស់ខ្លួន គិតថាកាងាផ្ទះ ជាការងារតូចតាច នៅតែផ្ទះ។

ស្ត្រីដែលភ្លេចខ្លួនសម្រាប់ស្វាមីនិងកូនរបស់ខ្លួនពេលខ្លះធ្វើឱ្យពួកគេមានសម្ពាធ។ ដូច្នេះជីវិតដែលល្អបំផុតគឺត្រូវស្រលាញ់ខ្លួនឯងជាមុនសិន បន្ទាប់មកស្រលាញ់ប្តី និងកូនរបស់អ្នក កុំភ្លេចប្តី និងកូនរបស់អ្នក ហើយក៏មិនភ្លេចផ្តល់ការយកចិត្តទុកដាក់ដល់ខ្លួនឯងជាលេខ១ ដើម្បីអោយប្តី និងកូនរបស់អ្នកចេះស្រលាញ់អ្នកដែរ។ ដូច្នេះគ្រួសារទាំងមូលយកចិត្តទុកដាក់នឹងគ្នា កុំស្រឡាញ់តែម្ខាង។

២ ស្ត្រីកុំចេះតែលះបង់ជ្រុលហួសហេតុ

បើមនុស្សស្រីចេះតែលះបង់ ហើយប្តីនិងកូនចេះតែទទួល ច្បាស់ណាស់ថានាងបរាជ័យ គ្រួសារនោះមិនមានស្នេហាគ្រប់គ្រាន់ឡើយក្នុងការរស់នៅជាមួយគ្នា។ អ្វីដែលគ្រួសារមានសុភមង្គលនោះគឺអ្នករាល់គ្នាចេះស្រលាញ់ ចែករំលែក និងមើលថែគ្នាទៅវិញទៅមក។ ស្ត្រីមិនគួរទទួលយកអ្វីៗទាំងអស់ ហើយដាក់បន្ទុកលើខ្លួនឯង ដើម្បីឲ្យប្តីបានសប្បាយចិត្ត នោះឡើយ អាចថាទៅថ្ងៃមុខ ប្តីនិងកូនមិនដឹងពីសុខទុក្ខអ្នកសូម្បីបន្តិច ។

៣ កុំធ្វើជាស្ត្រីអាត្មានិយម

ស្ត្រីខ្លះមានភាពហត់នឿយខ្លាំងជាមួយ ប្តី កូន គ្រួសារ ព្រោះថានេះជាបន្ទុកដែលត្រូវធ្វើ យូរទៅនាងកាន់តែហត់ អស់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការធ្វើរឿងនេះ កាន់តែយូរកាន់តែអស់ការអត់ធ្មត់ រហូតលែងសូវគិតពីប្តី កូន គ្រួសារមួយនេះ ។ ការធ្វើបែបនេះវាពិតជាមិនល្អនោះឡើយសម្រាប់យើងជាស្ត្រីដ៏ឆ្លាតមួយរូប។ ក្នុងន័យនេះចង់និយាយថា ទោះយើងជាស្ត្រីដែលស្រលាញ់ខ្លួនឯងជាទី១ក៏ដោយ តែក៏កុំភ្លេចគ្រួសារ ប្តី កូន របស់យើងបន្ទាប់ដែរ ព្រោះយើងរស់នៅ មិនអាចខ្វះអ្នកទាំងអស់នេះបានឡើយ។ គ្រាន់តែថាពេលខ្លះយើងកុំអាត្មានិយមជ្រុលពេលទៅគឺបានហើយ។ យើងត្រូវចេះផ្តល់ក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ឲ្យតំលៃគ្នា ព្រោះអ្នកទាំងនេះគឺជាគ្រួសារដែលយើងបានបង្កើតឡើងដោយក្តីស្រលាញ់ ដូចនេះសូមកុំធ្វើរឿងណាដែលមិនល្អ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម