៣ប្រយោគ ដែលបំផ្លាញទឹកចិត្តនៃទំនាក់ទំនងគ្រួសារដោយស្ងៀមស្ងាត់

  • 2024-10-22 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាទំនាក់ទំនងប្តីប្រពន្ធ គ្រួសារ សាច់ញាតិ មិត្តភក្ក័នោះទេ កាលណាយើងនិយាយដោយមិនបានគិតពិចារណា ចេះតែនិយាយចេញទៅ ពេលខ្លះក៏ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៌អ្នកទទួល ហើយក៏អាចធ្វើឲ្យទំនាក់ទំនង មានគម្លាតពីគ្នាដែរ។ ដូចនេះប្រយោគមួយចំនួនដែលយើងនិយាយទៅកាន់នរណាម្នាក់ សូមកុំគិតឲ្យបានច្បាស់ជាមុនសិន ដើម្បីកុំឲ្យបំផ្លាញ់ទំនាក់ទំនងដែលខំសាងរាប់ឆ្នាំទៅជាអសាបង់។ ខាងក្រោមនេះគឺជា ប្រយោគដែលអាចបំផ្លាញទំនាក់ទំនង ៖

១ ការប្រើប្រយោគសំនួរដែលចាក់ដោតខ្លាំង

ប្រយោគដែលដំឡើងសម្លេងទៅកាន់នរណាម្នាក់ ដោយមិនថ្មមទឹកចិត្តគេ ដូចជាការប្រើប្រយោគសំនួរ ដូចជា ៖ តើខ្វាក់ភ្នែកទេឬយ៉ាងណា? ចេះអត់ ? មានខួរក្បាលគិតទេ ? ។ ការប្រើប្រយោគដែលចាក់ដោតបែបនេះធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៌អន់ចិត្ត និងឈឺចាប់បំផុត។ ហេតុអ្វីបានជាសំឡេងសួរនេះរំខានខ្លាំងម្ល៉េះ? ព្រោះអ្វីដែលវាបង្ហាញមិនមែនជាអាកប្បកិរិយារួសរាយរាក់ទាក់ទេ តែជាការមើលងាយ និងចំអក។

២ បដិសេធរាល់ការឆ្លើយតប

មិនថាអ្នកនិយាយអ្វី ឬសំណូមពរអ្វីនោះទេ មនុស្សម្នាក់នោះតែងបដិសេធរាល់សកម្មភាពដែលអ្នកស្នើរសុំ ។ ប្រសិនបើប្តីប្រពន្ធវិញ បើមានសកម្មភាពបែបនេះ នោះគ្រួសារពិតជាពិបាកក្នុងការរស់នៅជាមួយគ្នាណាស់ ជួនកាលអាចធ្វើឲ្យប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នា ដោយសារពាក្យសម្តី មិនឲ្យតំលៃគ្នា មិនធ្វើអ្វីសោះ បើបដិសេធគិតថារួចខ្លួន គឺចប់នោះឡើយ។

មនុស្សឆ្លាតពិតប្រាកដមិនដែលប្រើសំដីតឹងតែងដើម្បីបង្ខំអ្នកដទៃឱ្យឈឺចាប់ឡើយ។ មនុស្សឆ្លាតពិតប្រាកដ នឹងមិនប្រើសំដីតឹងតែងដើម្បីបង្ខំអ្នកដ៏ទៃឱ្យសម្រុះសម្រួលនៅពេលមានជម្លោះជាមួយសមាជិកគ្រួសារ។

៣ ប្រើពាក្យរិះគន់

គ្រួសារដែលពោរពេញទៅដោយការរើសអើង និងការស្អប់ក្លាយជាកន្លែងដ៏គួរឱ្យភ័យខ្លាចនៃការធ្វើទារុណកម្មផ្លូវចិត្ត។ ពាក្យរិះគន់ មិនមែនបែបស្ថាបនាគ្នាឲ្យល្អ តែបែរជារិះគន់បែបសម្លាប់ចិត្ត អ្នកម្ខាងទៀត មិនមែនជារឿងល្អឡើយ។ មធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការ ប្រើប្រយោគគឺការសរសើរគ្នាទៅវិញទៅមក។ ពាក្យដ៏ស្រស់ស្អាតបំផុត និងស្នាមញញឹមដ៏ស្រស់ស្អាតបំផុត គួរតែទុកសម្រាប់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម