រឿង២ដែលមានតល្លៃក្នុងជីវិត សូមកុំខ្ជះខ្ជាយ ប្រយ័ត្នស្តាយក្រោយ

  • 2024-10-18 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សយើងម្នាក់ៗមានការយល់ឃើញខុសៗគ្នា ទៅតាមអារម្មណ៌ឬពេលវេលាដែលបានកើតឡើងទៅតាមស្ថានភាពជាក់ស្តែង។ ដូចនេះបើអ្នកគិតថា២ចំណុចដែលមានតម្លៃក្នុងជីវិត ដែលអ្នកគួរធ្វើ នោះគឺ ៖

១ កុំខ្ជះខ្ជាយសុខភាពរបស់អ្នក

កំហុសដ៏ធំបំផុតដែលមនុស្សធ្វើគឺការផ្លាស់ប្តូរសុខភាពទៅវត្ថុផ្សេងទៀត។ មានតែអ្នកដែលចេះសម្រាកទេ ទើបអាចទទួលបានជីវិតដ៏ល្អ។ពេលយើងនឿយហត់ កុំបង្ខំខ្លួនឯងឱ្យធ្វើការថែមម៉ោង កុំដេកយឺត។

ជីវិតមនុស្សមិនវែងឬខ្លីទេ។ យើងគួរតែរៀនពីរបៀបរៀបចំផែនការអាជីពរបស់យើង និងថែរក្សារាងកាយរបស់យើងឱ្យបានល្អ។ ដោយសារតែសុខភាពអ្នកអាចធ្វើអ្វីដែលមានតម្លៃជាង។ភាពខុសគ្នាដ៏ធំបំផុតរវាងមនុស្សឆ្លាត និងមនុស្សល្ងីល្ងើ គឺការដឹងពីរបៀបថែរក្សាសុខភាពរបស់ពួកគេ និងទទួលបានសុភមង្គល។

២ ទំនាក់ទំនង

ទំនាក់ទំនងរបស់មនុស្សគឺជាទ្រព្យសម្បត្តិដ៏ជោគជ័យមួយដែលមិនអាចខ្វះបាន។ យើងអាចមើលឃើញទំនាក់ទំនងសំខាន់ៗជាច្រើនជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់បុគ្គលម្នាក់។ កុំខ្ជះខ្ជាយទំនាក់ទំនង ដោយទាញយកប្រយោជន៍ពីទំនាក់ទំនង អ្នកមានអ្នករួមចំណែក និងដៃគូអាជីវកម្មកាន់តែច្រើន។ ប៉ុន្តែបន្ទាប់មក ប្រសិនបើអាជីវកម្មបរាជ័យ ទំនាក់ទំនងរបស់អ្នកលែងមាន ហើយអ្នកនឹងមានកេរ្តិ៍ឈ្មោះមិនល្អ។

ក្នុងជីវិតមានរឿងជាច្រើនដែលអាចលោះបានដូចជាលុយបើចាយក៏អាចរកបានតាមនោះ បើបាត់ក៏អាចយកមកវិញ។ ប៉ុន្តែទំនាក់ទំនងរវាងមនុស្សនឹងបាត់បង់ជារៀងរហូត។

ប្រភព៖​phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម