សាកមកទស្សន៍ទាយមើល​និស្ស័យចរិត​លក្ខណៈ​​របស់​មនុស្ស​​តាម​រយៈ​ទម្រង់ថ្ងាស

  • 2024-10-19 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សនៅលើលោកនេះ តែងតែមានចរិតលក្ខណៈ ឥរិយាបថខុសៗគ្នា និងចំណេះដឹងខុសៗគ្នា អ្នកខ្លះស្លូត អ្នកខ្លះកាច អ្នកចំណេះខ្សោយ អ្នកខ្លះមានប្រាជ្ញាវៀងវៃ។ ដូច្នេះចរិតលក្ខណៈបែបនេះ ហើយគេអាចមើលទៅលើថ្ងាសមនុស្សនោះ គេដឹងមនុស្សជាមនុស្សរបៀបណាហើយ។ តើថ្ងាសរបៀបណាទៅ ដែលបញ្ជាក់ថាមនុស្សនោះ ជាមនុស្សមានចរិតលក្ខណៈដូចម្ដេចខ្លះ?

សាកមកទស្សន៍ទាយមើលចរិតលក្ខណៈរបស់មនុស្សបាន ដោយគេដឹងថា មនុស្សនោះជាមនុស្សរបៀបណានោះ គេមើលទៅលើថ្ងាស៤ប្រភេទ៖

១.មនុស្សមានថ្ងាសខ្ពស់៖

ជាមនុស្សមានរសនិយមខ្ពស់ សំដៅដល់មនុស្សចូលចិត្តការសិក្សាផ្សេងៗ ចូលចិត្តបង្កើតរូបភាពស្រមើស្រមៃ មានឧត្តមគតិខ្ពស់ មានចរិតស្រមៃចង់បានខ្ពស់ ស្រឡាញ់កិត្តិយសជាងអ្វីៗទៅទៀត។ ម្យ៉ាងទៀតជាមនុស្សឆ្មើងឆ្មៃ យកគំនិតខ្លួនឯងជាធំ។

២. ថ្ងាសទាប៖

មនុស្សដែលថ្ងាសទាប គឺជាមនុស្សចិត្តងាយ អាត្មានិយម មិនចាប់អារម្មណ៍មុខជំនួញ ឬឆន្ទៈអ្វីទាំងអស់ស្វែងរកតែសម្ភារៈ ដើម្បីសម្រួលដល់ភាពសុខស្រួលក្នុងជីវភាពរស់នៅប៉ុណ្ណោះ។

៣.មនុស្សដែលមានថ្ងាសចង្អៀត៖

ជាមនុស្សមានចិត្តចង្អៀត សំដៅដលការទទួលដឹងឮព្រមទាំងទង្វើស្ថិតនៅក្នុងលក្ខណៈចង្អៀត ឬក៏មានដែនកំណត់ ហើយមិនមែនជាមនុស្សគ្មានបានការនោះទេ គ្រាន់តែចាប់អារម្មណ៍ជាពិសេសលើរឿងណាមួយ។ បើលក្ខណៈទូទៅល្អក្លាយជាអ្នកជំនាញការ ព្រោះគេមានសមាធិក្នុងការសិក្សាខ្ពស់ និងស្វែងយល់ទាល់តែដល់ស្នូលពិតៗ។ មានចរិតមិនប្រាថ្នាខ្ពស់ ប៉ុន្តែរាងកាយស្ពឹកស្រពន់ ជាមនុស្សប្រយ័ត្នប្រយែងខ្លួនខ្ពស់ និយាយស្ដីទន់ភ្លន់ ឫកពារសុភាពរៀបរយ ស្រឡាញ់កេរ្តិ៍ឈ្មោះ ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់។

៤. មនុស្សដែលមានថ្ងាសទូលាយ៖

គឺជាមនុស្សចិត្តធំ សំដៅដល់តម្រូវការច្រើនទាំងផ្នែកទទួល និងការសម្ដែងក្រៅ។ សម្រាប់ផ្នែកទទួលសំដៅដល់អ្វីៗក៏ទទួលទុកពិចារណាទាំងអស់ រីឯផ្នែកសម្ដែងមកក្រៅ សំដៅដល់ទង្វើ។ ដោយសារតម្រូវការមានច្រើននេះហើយ ធ្វើឲ្យគេមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពច្រើនផ្នែក ហើយសម្របខ្លួនឲ្យស៊ីគ្នានឹងមជ្ឃដ្ឋានបានយ៉ាងរហ័ស៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម