រឿង៣យ៉ាង ដែលអ្នកត្រូវស៊ូទ្រាំឈឺចាប់ តែធ្វើឲ្យអ្នករីកចំរើនទៅថ្ងៃខាងមុខ

  • 2024-10-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើយើងចង់ឱ្យអ្វីៗក្នុងជីវិតដំណើរការទៅដោយរលូន យើងត្រូវគិតយ៉ាងសកម្ម និងស៊ូទ្រាំនឹងការលំបាកផ្លូវចិត្តជាមុនសិន ដើម្បីចៀសវាងទុក្ខលំបាកខាងផ្លូវកាយ។ដូចនេះរឿង៣យ៉ាង ដែលអ្នកត្រូវស៊ូទ្រាំឈឺចាប់នៅពេលនេះដើម្បីទៅថ្ងៃខាងមុខប្រសើរឡើង៖

១ គិតឲ្យស៊ីជម្រៅ និងស៊ូទ្រាំនឹងការឈឺចាប់ផ្លូវចិត្ត

ក្នុងជីវិតនេះ អ្នកប្រហែលជាបានដឹងថា កាលដែលអ្នកនៅតែរស់នៅក្នុងផ្ទះដដែល ហើយជិះឡានក្រុង មានអ្នកផ្សេងទិញផ្ទះ និងឡានដែលអ្នកតែងតែស្រមៃចង់បាន។

ខណៈពេលដែលអ្នកនៅតែបារម្ភអំពីអាហារ និងសំលៀកបំពាក់ មនុស្សមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ ព្រោះពួកគេខំប្រឹងប្រែងជំនះការលំបាក។ មនុស្សជាច្រើនផ្ដោតតែលើការដើរ ហើយភ្លេចគិតថាតើផ្លូវនេះនឹងទៅណា។បើយើងចង់ឱ្យអ្វីៗក្នុងជីវិតដំណើរការទៅដោយរលូន យើងត្រូវគិតយ៉ាងសកម្ម និងស៊ូទ្រាំនឹងការលំបាកផ្លូវចិត្តជាមុនសិន ដើម្បីចៀសវាងទុក្ខលំបាកខាងផ្លូវកាយ។

២ អត់ធ្មត់ និងស៊ូទ្រាំនឹងការឈឺចាប់នៃការលត់ដំខ្លួន

សារៈសំខាន់នៃការប្រៀនប្រដៅខ្លួនឯងគឺបានបង្កប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្ស ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចសម្រេចវាបាន។

អ្នកប្រហែលជាមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរណាមួយក្នុងការលត់ដំខ្លួនរបស់អ្នកក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែយូរៗទៅ វានឹងមានកម្លាំងខ្លាំងណាស់។ភាពល្វីងជូរចត់នៃការលត់ដំខ្លួនគឺមានប្រយោជន៍ ប៉ុន្តែយើងត្រូវតែធ្វើវាយ៉ាងសកម្ម ហើយធ្វើវាដោយខ្ជាប់ខ្ជួន។

៣ រៀនសិក្សានិងស្វែងយល់ពីភាពឯកា

មនុស្សជាច្រើនខ្លាចអារម្មណ៍ឯកា ប៉ុន្តែមិនដឹងថាភាពឯកាក៏មានរឿងល្អដែរ។ ពេលយើងនៅម្នាក់ឯង យើងនឹងមានភាពសប្បាយរីករាយកាន់តែច្រើន កាត់បន្ថយភាពតានតឹង និងធ្វើអ្វីដែលយើងចង់បាន។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម