អត្ថប្រយោជន៍ទាំង ១​០ យ៉ាងដោយគ្រាន់តែញ៉ាំពងក្រួច នឹកស្មានមិនដល់!

  • 2024-10-09 10:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើប្រៀបធៀបរវាងពងក្រួច និងពងមាន់វិញ គឺពងក្រួចផ្ទុកប្រូតេអ៊ីន ១៣% ដែលច្រើនជាងពងមាន់មានត្រឹមតែ ១១%។ ជាមួយគ្នានេះ ពងក្រួចមានជាតិប៉ូតាស្យូមច្រើនជាងពងមាន់ដល់ទៅ ៥ ដង។

ដោយឡែក ពងក្រួច ជាអាហារដែលផ្ដល់វីតាមីន និងផ្ទុកសារធាតិចិញ្ចឹមច្រើន។ ពងក្រួច ផ្ទុកវីតាមីន E B2 ស​ង្ក័​សី​ សម្បូរជាតិដែក រួមទាំងសារជាតិសំខាន់ៗជាច្រើនទៀត ដូចជា អាស៊ីតអាមីនមួយចំនួន មាន Lysine និង leucine ។

ខាងក្រោមជាគុណប្រយោជន៍នៃពងក្រូចចំពោះសុខភាពជាច្រើនដូចជា៖

១-ជាប្រភេទអាហារល្អសម្រាប់កុមារមានសុខភាពខ្សោយ និងស្រ្តីមានគភ៌។

២-ស្រ្តីញ៉ាំពងក្រួចរាល់ថ្ងៃ​ ប្រឈមនឹងអត្រាខ្វះឈាមទាប។

៣-ប្រូតេអ៊ីន Ovomucoid ជួយបង្ការជម្ងឺអាលែកហ្ស៊ីស្បែក

៤-ប្រឆាំងនឹងជម្ងឺផ្ដាស់សាយ (លោកអ្នក​គួរ​ទទួលទាន​ពង​ក្រួច នៅ​រាល់​ពេលព្រឹក ប្រសិនបើមានជម្ងឺផ្ដាស់សាយ ឬចូលដល់រដូវត្រជាក់)

៥-ពងក្រួចមានឥទ្ធិពលទប់ទល់វិទ្យុសកម្ម ហេតុនេះ​ពងក្រួចគឺជាអាហារសម្រាប់ជួយដល់អ្នកជម្ងឺរងគ្រោះពីការឆ្លងពីវិទ្យុសកម្ម និងសម្រាប់មនុស្សរស់នៅក្នុងទីប្រជុំជន ឬទីក្រុងធំៗ ដែលជាកន្លែងសម្បូរវិទ្យុសកម្ម

៦-ផ្ទុកអាស៊ីត​អាមីន ​ដូច​ជា Lysine មាន​លទ្ធភាព​បង្កើន​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ ។ Lysine អាច​ជំរុញ​ការ​ផលិត​អង់ទីគ័រ ឆ្លើយ​តប​មុខងារ​ការពារ​រាង​កាយ ។

៧-ជម្រុញឱ្យ Collagen ផលិតបានល្អ ដែលជួយថែរក្សាស្បែកឱ្យស្រស់ស្អាត រឹងមាំ និងការពារស្បែកពីភាពជ្រីវជ្រួញ

៨-ផ្ទុកអាស៊ីតអាមីនពិសេស គឺ leucine អាច​ជួយ​សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម និង​រក្សា​កម្រិត​តុល្យភាព​អាំង​ស៊ុ​យ​លី​ន ដែលជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម

៩-ពងក្រួចត្រូវបានយកទៅប្រើប្រាស់ក្នុងវ័ស័យឧស្សាហកម្មផលិតគ្រឿងសម្អាង ។

១០-បង្កើនដល់ការ​រំញោច​មុខងារ​របស់​ខួរក្បាល ជួយ​ចិញ្ចឹម​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុង​ខួរក្បាល ​និងការពារ​កោសិកា​ខួរក្បាល​

សូមបញ្ជាក់ៈ ការទទួលទានពងក្រួច ៤ ទៅ ៥ គ្រាប់ក្នុងមួយថ្ងៃ ហើយធ្វើលំហាត់ប្រាណតិចតួច និងទទួលបានអត្ថប្រយោជន៍ ដូចជា បង្ការជំងឺផ្ដាសាយ ព្យាបាលស្លេកស្លក់ បំបាត់អារម្មណ៍មិនល្អពេលមករដូវ មានកូឡេស្តេរ៉ុលខ្ពស់ ជំនួយដល់ភ្នែក និងខួរក្បាល បង្កើនប្រូតេអ៊ីនក្នុងរាងកាយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សិរីរត្នន៍