គ្រាន់តែទទួល អង្ករសម្រូបនឹងមានសុខភាពល្អនឹកស្មានមិនដល់

  • 2024-10-09 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើយោងតាមវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក ការទទួលទានអង្ករសច្រើនអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ការជំនួសអង្ករសដោយញុំាអង្ករសម្រូបក្នុងរបបអាហារប្រចាំថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដោយសារតែអង្ករសម្រូបអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម វាមានប្រយោជន៍សម្រាប់អ្នកដែលមានជាតិស្ករ និងលើសឈាម។ អង្ករសម្រូបមានសន្ទស្សន៍ glycemic មធ្យម (GI) (68) ខណៈពេលដែលអង្ករសមាន GI ខ្ពស់ (73)។ ដូច្នេះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ទទួល​ទាន​អង្ករសម្រូបជា​ជាង​ទទួល​ទាន​អង្ករ​

បរិមាណកាកសរសៃខ្ពស់ក្នុងអង្ករសំរូបអាចកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងសំខាន់ចំពោះអ្នកលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ St Marianna(ប្រទេសជប៉ុន)បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមទី២ ទទួលទានអង្ករសម្រូបជារៀងរាល់ថ្ងៃរយៈពេល 8 សប្តាហ៍អាចកាត់បន្ថយពិន្ទុតេស្ត A1C ។ (កម្រិតជាតិស្ករក្នុងឈាមជាមធ្យម០៣ខែ) បើធៀបនឹងការទទួលទានអង្ករស។

១-កាត់បន្ថយអត្រាប្រឈមមហារីកពោះវៀនធំ ៖ វត្តមានដ៏ច្រើន លើសលប់នៃសារធាតុ Selenium និង Phenols នៅក្នុង អង្ករសម្រូបអាចជាគន្លឹះមួយដែលនាំឱ្យអត្រាប្រឈមហារីក ពោះរៀនចុះថយ ។ ដោយចៃដន្យ សារធាតុទាំង២នេះមិនមាន ច្រើនទេនៅក្នុងអង្ករធម្មតា ។

២-ទប់ស្កាត់ជំងឺបេះដូង ៖ ដោយយោងទៅលើវត្តមានដ៏ច្រើន សន្ធឹកសន្ធាប់នៃសារធាតុសរសៃ ដូច្នេះការទទួលទានអង្ករសម្រូប អាចនឹងផ្តល់ការការពារ ខ្លះៗប្រឆាំងនឹងជំងឺបេះដូង ។ ការសិក្សាមួយដែលបានធ្វើនៅរដ្ឋ Phila delphia សហរដ្ឋអាមេរិកបានបង្ហាញថា ស្រទាប់ពណ៌ត្នោតលើ អង្ករសម្រូប (ដែលត្រូវបានម៉ាស៊ីនស្រិតចេញនៅពេលធ្វើឱ្យទៅជា អង្ករធម្មតា) អាចកាត់បន្ថយនូវសកម្មភាពប្រូតេអីនឈ្មោះ Angiotensin II (ប្រភេទប្រូតេអីនធ្វើឱ្យសម្ពាធឈាមកើន) ។

៣-ការពារប្រឆាំងនឹងមហារីកសុដន់ ៖ វត្តមាននៃសមាសធាតុ Pytonutrient Lignin ក្នុងអង្ករសម្រូបត្រូវគេគិតថា មាន សមត្ថភាពទប់ស្កាត់ការលូតលាស់បណ្តាកោសិកាមហារីកសុដន់ ។

៤-ជួយបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ អង្ករសម្រូបជាប្រភពដ៏ សម្បូរបែបនៃសារធាតុសរសៃដែលងាយរលាយ ។ សារធាតុនេះ នឹងជួយឱ្យកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (LDL) នៅក្នុងឈាម ថយចុះ ។ ចំណែកសារធាតុប្រេងក្នុងអង្ករសម្រូបជួយបញ្ចុះ សម្ពាធឈាម តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ(HDL)។

៥-ជួយរក្សាទម្ងន់ខ្លួន ៖ ទទួលទានរបបអាហារដែលសម្បូរ ដោយសារធាតុសរសៃ តួយ៉ាងដូចជាអង្ករសម្រូបនឹងធ្វើឱ្យអ្នក ឆ្អែតបានយូរ កាត់បន្ថយបានការទទួលទានអាហារសម្រន់ ផ្សេងៗ ហើយដូច្នេះអាចរក្សាបាននូវទម្ងន់ខ្លួនក្នុងកម្រិតមួយដែលផ្តល់នូវ សុខភាព ។

៦-ជួយឱ្យប្រព័ន្ធមុខងារពោះវៀនដំណើរការបានល្អ ៖ ដោយសារ តែវត្តមានសារធាតុសរសៃមិនងាយរលាយក្នុងចំនួនល្មម ទើបធ្វើ ឱ្យប្រព័ន្ធរំលាយអាហារដំណើរការទៅមិនរអាក់រអួល ។ សារធាតុ នេះបានស្រូបយកជាតិទឹកទៅពោះវៀន បង្កឱ្យមានចលនាវត្ថុរាវ ក្នុងពោះវៀនធំកាន់តែខ្លាំងជាងមុន ហើយដូច្នេះអាចទប់ស្កាត់បាន នូវការទល់លាមក។

៧-ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ អង្ករសម្រូបត្រូវគេរក ឃើញថា ផ្ទុកសារធាតុស្ករ (GI) តិចជាងអង្ករធម្មតា ហើយការ រំលាយសារធាតុ Carbohydrate ក៏យឺតជាងផងដែរ ដែលនេះ មានន័យថា ការចែកចាយស្ករទៅក្នុងចរន្តឈាមមានដំណើរការ យឺត និងស្ថិតក្រោមការគ្រប់គ្រង ។ ទទួលទានរបបអាហារដែល មានសារធាតុស្ករទាប តែសម្បូរដោយសារធាតុសរសៃដូចជា អង្ករសម្រូបគឺអាចធ្វើឱ្យកម្រិតភ្លុយកូសក្នុងឈាមស្ថិរភាពមិន ប្រែប្រួល ។ ប្រការនេះអាចជួយកាត់បន្ថយអត្រាប្រឈមនឹងការ កើតជំងឺទឹកនោមផ្អែមប្រភេទ២ ។

៨-ជួយរក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អ ៖ អង្ករសម្រូបផ្ទុកនូវសារធាតុចិញ្ចឹមម៉ង់កាណែសក្នុងកម្រិតមួយ យ៉ាងខ្ពស់ ដែលសារធាតុនេះគឺជាតម្រូវការចាំបាច់ដើម្បីផលិត អាស៊ីដខ្លាញ់ និងបណ្តាអ័រម៉ូនជួយទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទ ។

៩-ជួយការពារគ្រួសក្នុងប្រមាត់ ៖ តាមការសិក្សាមួយដែលបាន ចុះផ្សាយនៅក្នុងព្រឹត្តិបត្រអាមេរិក Journal of Gastroenterology រកឃើញថា របបអាហារដែលសម្បូរទៅ ដោយសារធាតុសរសៃមិនងាយរលាយ តួយ៉ាងដូចជា អង្ករសម្រូបអាចជួយឱ្យស្ត្រីកាត់បន្ថយអត្រាប្រឈមកើត ក្រួសក្នុងប្រមាត់ ។

១០-ជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ ៖ អង្ករសម្រូបសម្បូរទៅ ដោយម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីន D ។ ម៉ាញ៉េស្យូមជា សារធាតុចិញ្ចឹមចាំបាច់មួយជួយឱ្យឆ្អឹងកាន់តែរឹងមាំ ។ ខ្វះ សារធាតុនេះនឹងធ្វើឱ្យដង់ស៊ីតេឆ្អឹងចុះទាប ឈានទៅកើតជំងឺពុក ឆ្អឹងនៅពេលក្រោយ ។ អង្ករសម្រូបចំណុះ១ពែងកាហ្វេ ផ្ទុកម៉ាញ៉េ សូមដែលជាតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រហែលជា២១% ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម