ឺឈ្វេងយល់ ! ពីការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត
- 2024-10-04 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឺឈ្វេងយល់ ! ពីការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត
១ អ្វីទៅជារបួសគ្រាំទ្រូង-សួត៖
ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ
ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព។
២ មូលហេតុ៖
គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%
គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%
ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។
៣ ក្រុមមនុស្សដែលប្រឈមមុខ៖
មនុស្សក្រោមអាយុ ៥០ឆ្នាំ
បុរសមានរហូតដល់ ៧៨%
ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ
ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖
• របួសប៉ះទង្គិចក្បាល ៤០% នៃករណី
• របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%
• របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%
៤ រោគសញ្ញា៖
ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច
ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់
ទឹកមុខស្លេកស្លាំង
ថប់ដង្ហើម ឬហត់
រោគសញ្ញារួមផ្សំ៖
ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក
បែកញើសជោគខ្លួន
អ្នកជំងឺឡេះឡះ
៥ ផលវិបាក៖
សម្ពាធឈាមចុះទាប
កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប
អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង
៦ រោគវិនិច្ឆ័យ៖
ការពិនិត្យគ្លីនិក
ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)
ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)
ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)
៧ ការព្យាបាល៖
ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម
ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក
អ្នកជំងឺត្រូវសម្រាក និងតាមដាននៅក្នុងមន្ទីរពេទ្យ
តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ
៨ វិធីការពារ៖
គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា
កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស
សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital