ដឹងអត់ថា ជំងឺដាច់សរសៃឈាមខួរក្បាល មានរោគសញ្ញាបែបណា

  • 2024-09-10 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការព្យាបាលបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមានផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។ ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូង នូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះ ពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។

១ .រោគសញ្ញាសំខាន់ៗមាន៖

  • ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន។

  • ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)

  • វៀចមុខភ្លាមៗ សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថិរវេលា ៤ម៉ោងដំបូងក្នុងករណីស្ទះសរសៃឈាមខួរក្បាល។ គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ (Thrombolyse) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ)។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម