៥យ៉ាងដើម្បីបំបាត់ស្ត្រេស

  • 2024-09-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់ មនុស្សយើងម្នាក់ៗនៅពេលពិបាកចិត្ត តែងមានអារម្មណ៌ស្មុកស្មាញមិនចង់ធ្វើអ្វីនោះទេ ចូលចិត្តនៅស្ងៀមៗ ឬអ្នកខ្លះស្ត្រេសពេកទៅជាមួរម៉ៅ ក្តៅក្រហាយបង្កើតទៅជាហឹង្សាទៅលើអ្នកដ៏ទៃ ដែលចំណុចនេះវាមិនគួរឲ្យមាននោះទេ។ កត្តាដែលធ្វើឲ្យស្ត្រេសមានច្រើនដូចជា ការស្ទះចរាចរណ៌ ជួបគូមិនសមបំណង បន្ទុកការងារធ្ងន់ ។ កត្តាទាំងនេះហើយវាមានឥទ្ធិពលដល់រាងកាយ ទាំងថ្ងៃទាំងយប់ ដែលទាំងអស់នេះគ្រូពេទ្យហៅថា ស្ត្រេសរ៉ាំរ៉ៃ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយបង្កើតទៅជាមានហានិភ័យនៃជំងឺគាំងបេះដូង។ខាងក្រោមនេះគឺជាវិធី៥យ៉ាងដើម្បីបំបាត់ស្ត្រេស៖

១. រក្សាភាពវិជ្ជមាន

ការសើចត្រូវបានគេរកឃើញថាកាត់បន្ថយកម្រិតអរម៉ូនស្ត្រេស កាត់បន្ថយការរលាកក្នុងសរសៃឈាម និងបង្កើនកូលេស្តេរ៉ុល HDL "ល្អ"។

២. សមាធិ

ការអនុវត្តនៃការគិតដោយផ្តោតអារម្មណ៍ខាងក្នុង និងការដកដង្ហើមជ្រៅៗត្រូវបានបង្ហាញថាអាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូងដូចជាសម្ពាធឈាមខ្ពស់។

៣ .លំហាត់ប្រាណ

រាល់ពេលដែលអ្នកហាត់ប្រាណ មិនថាអ្នកដើរលេង ឬលេងកីឡាវាយកូនបាល់ទេ ខួរក្បាលរបស់អ្នកបញ្ចេញសារធាតុគីមីដែលជំរុញអារម្មណ៍ហៅថា Endorphins។ លំហាត់ប្រាណមិនត្រឹមតែជួយឱ្យអ្នកស្រេកឃ្លានប៉ុណ្ណោះទេ វាថែមទាំងការពារពីជំងឺបេះដូងដោយការបញ្ចុះសម្ពាធឈាម ពង្រឹងសាច់ដុំបេះដូង និងជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អ។

៤. កាត់ផ្តាច់ទំនាក់ទំនងមួយចំនួន

សូមកាត់ផ្តាច់របស់មួយចំនួន ដូចជា ទូរសព្ទ័ ទូរទស្សន៌ មនុស្សនិយាយគ្មានប្រយោជន៌ និងរបស់មួយចំនួនដែលធ្វើឲ្យអ្នកតានតឹង។ កាត់ផ្តាច់វាមួយរយះ ដើម្បីគេចចេញពីពិភពអស់នេះ ហើយស្វែងរកកន្លែងដែលអ្នកសប្បាយចិត្ត និងមានអារម្មណ៌ថាស្រាលខ្លួន មិនមានសម្ពាធ។

៥. ស្វែងរកវិធីដើម្បីបំបាត់ទុក្ខ

យើងអាចស្វែងរកវិធីដើម្បីបំបាត់ទុក្ខបានដោយវិធីសាមញ្ញៗដូចជា ងូតទឹកក្តៅឧណ្ណៗ ស្តាប់ឥន្ត្រី ដើរលេង ញ៉ាំរបស់ឆ្ងាញ់ៗ សម្រាកលំហែរ ។

ប្រភព៖ health.harvard

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម