ហេតុអ្វីបានកើតមានជំងឺថប់បារម្ភ បណ្តាលមកពីអ្វី ហើយមានផលលំបាកអ្វីខ្លះបើមិនបានព្យាបាល
- 2024-09-02 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានកើតមានជំងឺថប់បារម្ភ បណ្តាលមកពីអ្វី ហើយមានផលលំបាកអ្វីខ្លះបើមិនបានព្យាបាល
ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។
១. មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់
២. កត្តាងាយប្រឈម៖
តំណរពូជ
បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល
ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត
ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង
ជំងឺផ្លូវកាយមួយចំនួន
បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។
៣ .រោគសញ្ញា៖
ថប់បារម្ភ ឆាប់ភ័យ
ឆាប់ខឹងមួរម៉ៅ
ចុករោយពេញខ្លួន
ល្ហិតល្ហៃ អស់កម្លាំង
ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច
ប៉ះពាល់់ដល់ការគេង
៤ .ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ
វិវត្តន៍ទៅរ៉ាំរ៉ៃ
មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ
ប្រសិនបើមានអាការៈដូចបានរៀបរាប់ខាងលើ គួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សា និងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឱកាសជាសះស្បើយកាន់តែលឿន៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital