អត្ថប្រយោជន៏៤យ៉ាង ជាមួយទឹកដោះគោស្រស់ រក្សាស្បែកមុខភ្លឺរលោង មានសំណើម

  • 2024-08-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន អង់ស៊ីម អាស៊ីតឡាក់ទិក វីតាមីន..ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមធម្មជាតិដែលជួយថែរក្សាស្បែក។ ទឹកដោះគោស្រស់ នឹងជួយឱ្យស្បែករបស់អ្នកកាន់តែរលោង បង្កើនសំណើម ប្រឆាំងភាពចាស់ បង្កើនភាពធន់ កាន់តែរឹងមាំ និងរលោង..ប្រសិនបើអ្នកប្រើវាដើម្បីបំប៉នស្បែកមុខឲ្យស្រស់ស្អាត ភ្លឺរលោង និងមានសំណើម។

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃទឹកដោះគោស្រស់ចំពោះសម្រស់៖

១.ប្រើទឹកដោះគោស្រស់ ដើម្បីលាងមុខ

ប្រើតែទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែម លាងមុខជារៀងរាល់ថ្ងៃ ដើម្បីបង្កើនសារធាតុចិញ្ចឹម និងផ្តល់សំណើម ដើម្បីឱ្យស្បែករបស់អ្នកភ្លឺ រលោង ភ្លឺថ្លា និងពោរពេញដោយថាមពល ហើយចំពោះការធ្វើគឺ៖

  • ចាក់ទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែមចូលទៅក្នុងចានស្អាតមួយ ហើយប្រើដៃស្អាតលាបទឹកដោះគោលើមុខ តែប្រាកដថាផ្ទៃមុខរបស់អ្នកស្អាតដោយគ្មានគ្រឿងសំអាង ឬធូលីដី ព្រោះបើមាននោះវានិងមិនអាចឲ្យទឹកដោះគោចូលផ្ទៃមុខបានល្អនោះទេ។

  • ទុករយៈពេល ៥ ទៅ ១០ នាទី ដើម្បីឱ្យទឹកដោះគោជ្រាបចូលស្បែក បន្ទាប់មកលាងមុខជាមួយនឹងទឹកស្អាតជាការស្រេច។ ការធ្វើបែបនេជាញឹកញាប់ កាន់តែល្អប្រសិនបើមានពេល។

២. ទឹកដោះគោស្រស់ ប្រើសម្រាប់ខាត់ស្បែក

ការប្រើទឹកដោះគោស្រស់សម្រាប់ខាត់ស្បែក គឺផ្តល់សំណើមដល់ស្បែក និងធ្វើអោយស្បែករលោងភ្លឺថ្លា ហើយចំពោះការធ្វើគឺ៖

  • ទឹកដោះគោស្រស់គ្មានជាតិផ្អែម ប្រើអំបិលបន្តិច ក្រូចឆ្មា១ស្លាបព្រាបាយ និងទឹកដោះគោជូរ ២ ស្លាបព្រា។

  • លាយឲ្យចូលជាល្បាយ រួចជូតថ្នមៗលើមុខ ឬតំបន់ស្បែកដែលអ្នកចង់ខាត់ បន្ទាប់មកលាងមុខជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើវាពីរដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ។

៣ . ទឹកដោះគោស្រស់ជួយព្យាបាលស្បែកដែលរលាកដោយសារកំដៅថ្ងៃ

ព្យាបាលរលាកដោយសារកម្តៅថ្ងៃជាមួយទឹកដោះគោស្រស់ គឺជាវិធីសាស្ត្រសាមញ្ញ ប្រសិទ្ធភាពខ្ពស់ ដោយមិនចំណាយប្រាក់ច្រើននោះគឺ៖

  • ដាក់ទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែមក្នុងបរិមាណល្មមមួយ ចូលទៅក្នុងចានតូច បន្ទាប់មកលាបទឹកដោះគោស្រស់ឱ្យស្មើៗគ្នានៅលើមុខរបស់អ្នក ជាពិសេសកន្លែងដែលត្រូវកំដៅថ្ងៃ។

  • ម៉ាស្សាថ្នមៗ ប្រហែល ១៥ ទៅ ២០ នាទី រួចលាងទឹកចេញ ជាការស្រេច។

៤. ទឹកដោះគោស្រស់ជួយកាត់បន្ថយស្នាមជ្រួញ

ទឹកដោះគោស្រស់មានផ្ទុកនូវវីតាមីន E ដែលជួយផ្តល់សំណើមដល់ស្បែក ជួយឱ្យស្បែកភ្លឺចែងចាំង និងរឹងមាំ បំបាត់ភាពជ្រីវជ្រួញ និងកម្រិតការបង្កើតស្នាមជ្រួញនៅលើស្បែក។ របៀបនៃការធ្វើនោះគឺ៖

  • ចាក់ទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែមចូលក្នុងចានតូចមួយ បន្ទាប់មកបន្ថែមប្រេងអូលីវ ១ស្លាបព្រាបាយ និងម្សៅស៊ុប ១ស្លាបព្រាបាយ រួចកូរឱ្យសព្វចូលគ្នាឱ្យសព្វ។

  • យកល្បាយនេះមកលាបលើមុខរបស់អ្នក ទុកចោលប្រហែល 20 នាទី ពេលម៉ាសស្ងួត យកវាចេញ ហើយលាងមុខជាមួយនឹងទឹកស្អាត។

  • ប្រើ 3 ដងក្នុងមួយសប្តាហ៍ អ្នកនឹងមានអារម្មណ៍ថា ស្បែករបស់អ្នកមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់៕

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម