ឈ្វេងយល់ពីការសង្គ្រោះបន្ទាន់ត្រឹមត្រូវ៖ បៀបនៃការសង្គ្រោះថែទាំអ្នកជំងឺប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត

  • 2024-06-28 07:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្របពេលដែលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននិងកំពុងបន្ដជឿនលឿនទៅមុខឥតឈប់ឈរ ធ្វើឲ្យការសង្គ្រោះព្យាបាលអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ មានអត្រាជោគជ័យកាន់តែខ្ពស់។ តួយ៉ាង ផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU ដែលមាននៅក្នុងមន្ទីរពេទ្យនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ឲ្យរួចផុតពីគ្រោះថ្នាក់។

តើផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU នាពេលបច្ចុប្បន្ន មានការជឿនលឿនយ៉ាងណាខ្លះ ក្នុងការសង្គ្រោះ និងព្យាបាលអ្នកជំងឺ?

បើតាមលោកវេជ្ជបណ្ឌិត Kenneth Chan ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធផ្លូវដង្ហើម និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Gleneagles នៅប្រទេសសិង្ហបុរី បានអះអាង ផ្នែកសង្គ្រោះបន្ទាន់ ឬហៅថា ICU គឺជាការកន្លែងសម្រាប់សង្គ្រោះអ្នកជំងឺ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម បេះដូង និងតម្រង់នោម រួមទាំងវិធីសាស្ត្រក្នុងការប្រើប្រាស់ថ្នាំផ្សះ ឲ្យសមស្របទៅតាមស្ថានភាពអ្នកជំងឺជាដើម។

លោកវេជ្ជបណ្ឌិតបន្ថែមថា សម្រាប់ការសម្រាកព្យាបាលផ្នែ ICU នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសិង្ហបុរី គឺមានបំពាក់ជាមួយឧបករណ៍ទំនើបចុងក្រោយ ដូចជា ម៉ាស៊ីនជំនួយសម្រាប់ការដកដង្ហើម (Mechanical ventilators) ដែលគេប្រើប្រាស់សម្រាប់អ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរ ពិបាកក្នុងការដកដង្ហើម។ ម៉ាស៊ីនលាងឈាម (Dialysis Machine) មានតួនាទីដូចទៅនឹងតម្រង់នោមសិប្បនិម្មិត ហើយគេប្រើប្រាស់វាសម្រាប់ការលាងសម្អាតនូវកាកសំណល់ និងជាតិពុលផ្សេងៗ ដែលមាននៅក្នុងឈាម។ លើសពីនេះ នៅក្នុងបន្ទប់ ICU ក៏មានការបំពាក់នូវឧបករណ៍ពិនិត្យអេកូ និងថត X-Ray ផងដែរ។

ទន្ទឹមនឹងមានឧបករណ៍ទំនើប សមត្ថភាពរបស់ក្រុមគ្រូពេទ្យ ក៏ជាកត្តាសំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ការងារផ្នែកសង្គ្រោះបន្ទាន់។ តួយ៉ាង
នៅមន្ទីរពេទ្យ Gleneangle ក្រុមវេជ្ជបណ្ឌិតសុទ្ធសឹងទទួលបានការបំពាក់បំប៉នជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំ ហើយពួកគេធ្វើការងារជាក្រុម រង់ចាំពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពរបស់អ្នកជំងឺ ដើម្បីពន្យល់ប្រាប់ទៅកាន់ក្រុមគ្រួសារយ៉ាងល្អិតល្អន់បំផុត។

លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា វេជ្ជបណ្ឌិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ គឺមានធ្វើការងារទៅតាមជំនាញផ្សេងៗគ្នា ហើយការថែទាំអ្នកជំងឺទៀតសោត គឺត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយ គិលានុបដ្ឋាយិកាម្នាក់ ត្រូវមើលថែអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ។

បច្ចុប្បន្ន នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរី មានទទួលអ្នកជំងឺមកពីប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Kenneth មុននឹងទទួលយកអ្នកជំងឺមកសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ លោកតែងតែធ្វើការទៅលើរបាយការណ៍សុខភាពរបស់អ្នកជំងឺជាមុនសិនមុន ហើយពេលខ្លះក៏មានការណាត់ជួបតាមប្រព័ន្ធវីដេអូ Zoom ដើម្បីបានឃើញផ្ទាល់ពីស្ថានភាពអ្នកជំងឺ។ លើសពីនេះទៀត ខាងមន្ទីរពេទ្យ Gleneagles ក៏មានការផ្ដល់នូវការប៉ាន់ស្មាននូវតម្លៃនៃការព្យាបាលជាមុនផងដែរ ដើម្បីអាចឲ្យក្រុមគ្រួសារអ្នកជំងឺដឹងជាមុន អំពីការចំណាយនានាអំឡុងពេលព្យាបាល និងស្នាក់នៅ ដ្បិតថាវាជាផ្នែកមួយសំខាន់ណាស់ ដែលជួយឲ្យក្រុមគ្រួសារអ្នកជំងឺអាចត្រៀមខ្លួនរួចរាល់សម្រាប់ការព្យាបាល។

ចំពោះអ្នកជំងឺពីក្រៅប្រទេស ដែលត្រូវបានព្យាបាល និងមានស្ថានភាពធូរស្រាលហើយ ខាងមន្ទីរពេទ្យសិង្ហបុរី Gleneagles ក៏មានការរៀបចំឯកសារអនុញ្ញាតឲ្យអ្នកជំងឺអាចចេញពីមន្ទីរពេទ្យ និងសម្រាកព្យាបាលបន្ដនៅមន្ទីរពេទ្យក្នុងប្រទេសកំណើតវិញផងដែរ ហើយវាគឺជាផ្នែកមួយជួយសម្រួលបន្ទុកចំណាយរបស់ក្រុមគ្រួសារអ្នកជំងឺ។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា ប្រសិនបើលោកអ្នកមានបញ្ហាជំងឺផ្លូវដង្ហើម បេះដូង និងតម្រង់នោម សូមធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ឬអាចទំនាក់ទំនងទៅកាន់មន្ទីរពេទ្យ Gleneagles ដោយផ្ទាល់ក៏ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យនឹងរង់ចាំទទួលការប្រឹក្សាសម្រាប់លោកអ្នកគ្រប់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺនៅមន្ទីរពេទ្យសិង្ហបុរី Gleneagles លោកអ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ 098 531 911ឬទំព័រហ្វេសប៊ុក ៖

ចុចលីង៖https://www.facebook.com/IHHHealthcareSingaporeKH

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម