សញ្ញាព្រមាន​ "សម្រាលកូនមិនគ្រប់ខែ” ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!

  • 2024-06-21 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ជាការសម្រាលកូនមុនកំណត់គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះគ្រប់រូបតែងមានការព្រួយបារម្ភ ព្រមទាំងគួរត្រៀមខ្លួនឱ្យ ព្រមក្នុងការពពោះប្រកបដោយសុវត្ថិភាព ។​ តើអ្វីទៅដែលហៅថា ​ "សម្រាលកូនមិនគ្រប់ខែ" ​។

ការសម្រាលកូនមុនកំណត់ (Preterm Labor) ជាការសម្រាលកូនភ្លាមៗ មុនអាយុគភ៌គ្រប់កំណត់ ៣៧ សប្តាហ៍ ។ ជាធម្មតាអាយុគភ៌គ្រប់កំណត់គឺរាប់ចាប់តាំងពីអាយុគភ៌៣៧-៤០ សប្តាហ៍ ។ ហើយការសម្រាលកូនមុនកំណត់ បង្កផលប៉ះពាល់ទាំងម្តាយនិងទារកផងដែរ ។

- រោគសញ្ញាបែបណាបង្ហាញថា”សម្រាលកូនមិនគ្រប់ខែ” ហើយ​ គួរមកជួបពេទ្យជាបន្ទាន់!

១. ការកន្ត្រាក់ស្បូនញឹកញាប់ ហើយខ្លាំងជាងមុន ជាទូទៅអាយុគភ៌ក្រោយ ៣០ សប្តាហ៍ឡើងទៅតែងមានការបម្រែបម្រួលឬកន្ត្រាក់ស្បូនខ្លះដែរ ប៉ុន្តែមិនញឹកញាប់ និងមិនជានិច្ចជាកាលនោះទេបើសង្កេតឃើញថាកន្ត្រាក់ខុសប្រក្រតីគួរមកជួបពេទ្យ ។

២. មានទឹកថ្លាៗចេញតាមទ្វារមាសមានសំបោរលាយឈាមចេញតាមទ្វារមាស

៣. កូនមិនសូវបម្រះ

- មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ

១. មូលហេតុដែលបណ្តាលមកពីសុខភាពរបស់ម្តាយ

  • ជំងឺប្រចាំខ្លួន ម្តាយមានជំងឺប្រចាំខ្លួនដូចជា ទឹកនោមផ្អែម លើសឈាម បេះដូង ជំងឺសួត ឬជំងឺផ្សេងៗទៀត ។
  • ស្ត្រេស ជាទូទៅស្ត្រីដែលមានផ្ទៃពោះងាយនឹងមានអារម្មណ៍តានតឹង ស្ត្រេស ជាពិសេសក្នុងត្រីមាសទី មានផ្ទៃពោះ ។ សទី ៣ នៃការ
  • មានប្រវត្តិសម្រាលមិនគ្រប់ខែ ប្រសិនបើមានប្រវត្តិសម្រាលមិនគ្រប់ខែ កូនលើកទីមួយ នោះការមានផ្ទៃពោះ បន្ទាប់ក៏មានឱកាសសម្រាលមិនគ្រប់ខែដែរ ។
  • ការឆ្លងមេរោគ ការឆ្លងមេរោគផ្សេងៗកំលុងពេលពពោះ ដូចជា រលាកតម្រងនោម និងការឆ្លងមេរោគតាមផ្លូវដង្ហើម មានផ្តាសាយ ផ្តាសាយធំ
  • ឥរិយាបថការប្រើជីវិតប្រចាំថ្ងៃ មានដូចជា ការដើរលឿនពេក ដើរច្រើន ធ្វើការធ្ងន់ ឬធ្វើអ្វីមួយលឿនដោយមិន ប្រុងប្រយ័ត្នដែលអាចបង្កឱ្យកើតគ្រោះថ្នាក់ផ្សេងៗ ឬការកើតឧបទ្ទវហេតុផ្សេងៗ ជាដើម ។ ការណែនាំរបស់គ្រូ ពេទ្យគឺស្ត្រីមានផ្ទៃពោះអាចធ្វើលំហាត់ប្រាណស្រាលៗ បាន រហូតដល់ត្រីមាសទី ២ ឬមិនលើសពី ២៨ សប្តាហ៍ ដូចជាហែលទឹក យូហ្គា ឬដើរតិចៗ ជាដើម ។

២. មូលហេតុមកពីស្បូនខុសប្រក្រតី

  • មាត់ស្បូនខ្លី
  • មានដុំសាច់នៅស្បូន
  • ទម្រងឬលក្ខណៈ ស្បូនខុសប្រក្រតី
  • ការឆ្លងមេរោគនៅស្រោមទឹកភ្លោះ និងទឹកភ្លោះ

៣. មូលហ្វេដែលមកបណ្តាលមកពីទារក

  • ទារកបាត់បង់ជីវិតក្នុងពោះ (Fetal death)
  • ទារកខុសប្រក្រតី ឬពិការ
  • មានកូនភ្លោះ ២ ឬ៣ ក្នុងពេលតែមួយ

បញ្ហាប្រឈមដែលអាចកើតឡើងទៅលើម្តាយ និងទារក ប្រសិនបើសម្រាលកូនមិនគ្រប់ខែ

  • ក.គ្រោះថ្នាក់ដែលកើតឡើងលើទារក ទារកដែលកើតមុនកំណត់រាងកាយនៅមិនទាន់រីកចម្រើនលូតលាស់បានល្អ ជាពិសេសស្ងួត និងប្រព័ន្ធផ្លូវដង្ហើម ។

  • ខ.បញ្ហាប្រឈម ឬគ្រោះថ្នាក់ដែលកើតឡើងលើម្តាយ** ជាទូទៅមិនសូវមានអ្វីគ្រោះថ្នាក់ខ្លាំងនោះទេ ប្រសិនបើមិនមានជំងឺអ្វីជ្រៀតជ្រែក តែម្តាយច្រើនចេញទឹកដោះយឺត ឬមានទឹកដោះតិចដោយសារតែរាងកាយនៅមិនទាន់ព្រម ក្រោយសម្រាលគួរថែទាំខ្លួនដូចការសម្រាលតាមធម្មតាដែរ។

- វិធីបង្ការ និងថែទាំខ្លួនដើម្បីកាត់បន្ថយគ្រោះថ្នាក់...សម្រាលកូនមិនគ្រប់ខែ !

ក. ជំហានដំបូងនោះគឺ “ការផ្ញើពោះ” គឺការទៅជួបពេទ្យតាមដានសុខភាពគភ៌ដើម្បីដាក់ផែនការថែទាំខ្លួនតាំងពីដំបូង និងត្រៀមខ្លួនឱ្យព្រមប្រសិនបើមានការគម្រាមសម្រាលមុនកំណត់ ។ ព្រោះថាការទៅជួបពេទ្យត្រូវមានការពិនិត្យរាង កាយ ធ្វើអេកូសាស្ត្រ ពិនិត្យឈាម និងពិនិត្យជំងឺប្រចាំខ្លួន ដើម្បីរកមើលហានិភ័យដែលអាចបង្កផលប៉ះពាល់ដល់ ទារកបាន ។ ប្រសិនបើជួបប្រទះអ្វីដែលខុសប្រក្រតីនោះ យើងអាចធ្វើការព្យាបាលបានទាន់ពេលវេលា។

ខ. ក្រោយពីជួបពេទ្យពិនិត្យរាងកាយទូទៅហើយនោះ អ្នកម្តាយគួរមើលថែខ្លួនឱ្យល្អទាំងសុខភាពផ្លូវកាយនិងសុខភាព ផ្លូវចិត្ត ពីព្រោះថាស្ត្រីដែលមានផ្ទៃពោះឆាប់ស្ត្រេស កម្រិតអរម៉ូនប្រែប្រួល បង្កឱ្យមានផលប៉ះពាល់ទៅលើអារម្មណ៍ នឹងផ្លូវចិត្តបានដោយងាយ ។ ជាទូទៅស្ត្រីមានផ្ទៃពោះមានអង់ទឹករទាបជាងមនុស្សទូទៅ មានឱកាសឆ្លងមេរោគបានដោយងាយ គួររស់នៅឱ្យបានល្អ ញ៉ាំអាហារដែលចម្អិនបានល្អ មានអនាម័យ និងគួរឧស្សាហ៍សង្កេតអាការៈខុស ប្រក្រតីផ្សេងៗដែលកើតឡើងលើខ្លួនឯង ។

ប្រភព៖ WHO ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម