បើកូនមានរោគសញ្ញាទាំង៨នេះ កូនម៉ាក់ៗអាចនឹងកើតជំងឺគ្រុនឈាមហើយ

  • 2024-06-20 00:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺគ្រុនឈាម ជាជំងឺកាចសាហាវ បង្កដោយមូសខ្លាញី។ វាជាជំងឺពិបាកកត់សម្គាល់ ដោយសារ​អ្នកជំងឺអាចមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាទាល់តែសោះ ហើយជំងឺអាចនឹងប្រសើរឡើងវិញក្នុងចន្លោះ ១-២សប្តាហ៍។ ក្នុងករណីកម្រ ជំងឺគ្រុនឈាមអាចចូលក្នុងដំណាក់កាលធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យស្លាប់។

ជាទូទៅ រោគសញ្ញារបស់អ្នកជំងឺអាចចាប់ផ្តើមចេញចន្លោះពី ៤ ទៅ ១០ថ្ងៃ បន្ទាប់ពីការឆ្លង និងអាចបន្តចេញរោគសញ្ញាពី ២ទៅ៧ថ្ងៃ។ រោគសញ្ញារួមមាន៖ ១.ក្តៅខ្លួនខ្លាំង (៤០°C)

២.ឈឺក្បាលធ្ងន់ធ្ងរ

៣.ឈឺចុកចាប់នៅពីក្រោយភ្នែក

៤.ឈឺសាច់ដុំ និងសន្លាក់

៥.មានអារម្មណ៍ថាចង់ក្អួតចង្អោរ

៦.ក្អួត

៧.ហើមក្រពេញ

៨.មានកន្ទួលក្រហមលើស្បែក។

បើកូនរបស់ម៉ាក់ៗមានរោគសញ្ញាបែបនេះ គួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរខ្លួនដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ ចែករំលែកអត្ថបទនេះទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីឲ្យពួកគេកាន់យល់ដឹងពីរោគសញ្ញាជំងឺគ្រុនឈាម!

ប្រភព៖ WHO ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី