បើកូនមានរោគសញ្ញាទាំង៨នេះ កូនម៉ាក់ៗអាចនឹងកើតជំងឺគ្រុនឈាមហើយ
- 2024-06-20 00:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកូនមានរោគសញ្ញាទាំង៨នេះ កូនម៉ាក់ៗអាចនឹងកើតជំងឺគ្រុនឈាមហើយ
ជំងឺគ្រុនឈាម ជាជំងឺកាចសាហាវ បង្កដោយមូសខ្លាញី។ វាជាជំងឺពិបាកកត់សម្គាល់ ដោយសារអ្នកជំងឺអាចមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាទាល់តែសោះ ហើយជំងឺអាចនឹងប្រសើរឡើងវិញក្នុងចន្លោះ ១-២សប្តាហ៍។ ក្នុងករណីកម្រ ជំងឺគ្រុនឈាមអាចចូលក្នុងដំណាក់កាលធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យស្លាប់។
ជាទូទៅ រោគសញ្ញារបស់អ្នកជំងឺអាចចាប់ផ្តើមចេញចន្លោះពី ៤ ទៅ ១០ថ្ងៃ បន្ទាប់ពីការឆ្លង និងអាចបន្តចេញរោគសញ្ញាពី ២ទៅ៧ថ្ងៃ។ រោគសញ្ញារួមមាន៖ ១.ក្តៅខ្លួនខ្លាំង (៤០°C)
២.ឈឺក្បាលធ្ងន់ធ្ងរ
៣.ឈឺចុកចាប់នៅពីក្រោយភ្នែក
៤.ឈឺសាច់ដុំ និងសន្លាក់
៥.មានអារម្មណ៍ថាចង់ក្អួតចង្អោរ
៦.ក្អួត
៧.ហើមក្រពេញ
៨.មានកន្ទួលក្រហមលើស្បែក។
បើកូនរបស់ម៉ាក់ៗមានរោគសញ្ញាបែបនេះ គួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរខ្លួនដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ ចែករំលែកអត្ថបទនេះទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីឲ្យពួកគេកាន់យល់ដឹងពីរោគសញ្ញាជំងឺគ្រុនឈាម!