ដូវភ្លៀងឈានចូលមកហើយ! ម៉ាក់ៗគួរដឹងរឿងទាំង៥នេះអំពីជំងឺគ្រុនឈាម

  • 2024-06-19 01:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវភ្លៀង ឈានចូលមកហើយ ចំនួនមូសក៏ចាប់ផ្តើមកើនឡើងដែរ។ ម៉ាក់ៗណាខ្លះចាប់ផ្តើមបារម្ភពីកូនតូចៗថាអាចនឹងកើតជំងឺគ្រុនឈាម? ជាការពិតណាស់ ជំងឺគ្រុនឈាម ជាជំងឺដ៏កាចសាហាវមួយដែលអាចកើតឡើងចំពោះទាំងក្មេង និងមនុស្សចាស់។ យ៉ាងណាមិញ កុមារតូចៗច្រើនប្រឈមនឹងជំងឺនេះ ដោយសារពួកគេពុំដឹងពីវិធីការពារខ្លួនពីភ្នាក់ងារចម្លងជំងឺនេះឡើយ។ ថ្ងៃនេះកញ្ញាមានរឿង៥យ៉ាងអំពីជំងឺមួយនេះ មកចែកជូនម៉ាក់ៗឲ្យបានដឹង ដើម្បីបង្កើនការយល់ដឹង និងអាចការពារកូនជាទីស្រលាញ់ឲ្យផុតពីវា ៖

១.ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងបង្កឡើងដោយមេរោគគ្រុនឈាម (DENV) ចំនួន ៤ប្រភេទ ដែលចម្លងមកមនុស្សតាមរយៈសត្វមូសខ្លាញីខាំ។

២.ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសព្វថ្ងៃ កំពុងប្រឈមនឹងជំងឺនេះ ដែលជារៀងរាល់ឆ្នាំមានការឆ្លងជំងឺនេះប្រមាណពី ១០០ ទៅ ៤០០ លាននាក់។

៣.គ្រុនឈាមកើតមានឡើងនៅតំបន់អាកាសធាតុត្រូពិច និងចន្លោះត្រូពិចនៅទូទាំងពិភពលោក ដែលភាគច្រើននៅក្នុងតំបន់ទីក្រុង និងពាក់កណ្តាលទីក្រុង។

៤.ខណៈពេលដែលការឆ្លងមេរោគជំងឺគ្រុនឈាមភាគច្រើនមិនមានរោគសញ្ញា ឬមានតែអាការៈស្រាល ជួនកាល មេរោគជំងឺគ្រុនឈាមអាចបណ្តាលឱ្យករណីធ្ងន់ធ្ងរ ឬអាចបណ្តាលឲ្យស្លាប់។

៥.សព្វថ្ងៃមិនមានការព្យាបាប់ជំងឺគ្រុនឈាមជាក់លាក់ណាមួយនោះទេ ហើយការដឹងខ្លួនទាន់ពេលវេលា និងទៅទទួលការព្យាបាលត្រឹមត្រូវ អាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺបានយ៉ាងខ្ពស់។

ចែករំលែកអត្ថបទនេះទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីឲ្យពួកគេកាន់យល់ដឹងពីជំងឺគ្រុនឈាម!

ប្រភព៖ WHO ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម