ពិតជាអស្ចារ្យមែន! គ្លីនិក មៀរ៉ា ធ្វើឲ្យវេជ្ជបណ្ឌិត និងអតិថិជនទាំងក្នុង និងក្រៅប្រទេសជាច្រើនផ្ទុះការគាំទ្រ និងសរសើរពីការរៀបចំស្ដង់ដាបែបអន្តរជាតិ

  • 2024-06-04 08:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មៀរ៉ា ​​ជាគ្លីនិកកែសម្ផស្សដែលមានឯកទេសច្បាស់លាស់នៅកម្ពុជាក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់ ត្រូវបានវេជ្ជបណ្ឌិតក្នុង និងក្រៅប្រទេសជាច្រើនដែលមកពីប្រទេស កូរ៉េ ថៃ មីយ៉ាន់ម៉ា បារាំង បានសរសើរថា គ្លីនិក មៀរ៉ាបានរៀបចំបានយ៉ាងល្អ ស្អាត ស្ដង់ដាបែបអន្តរជាតិ ព្រមទាំងមានបំពាក់គ្រឿងបរិក្ខារទំនើបៗ បច្ចេកវិទ្យាខ្ពស់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសដែលពោរពេញដោយសមត្ថភាពខ្ពស់។

ដូចបងប្អូនបានជ្រាបរួចមកហើយថា អតិថិជនដែលរស់នៅក្រៅប្រទេសដូចជា បារាំង អូស្ត្រាលី កាណាដា កូរ៉េ ជប៉ុន មីយ៉ាន់ម៉ា និងឥនដូនេស៊ី ជឿជាក់លើគ្លីនិក មៀរ៉ា ក្នុងការវះកាត់កែសម្ផស្សដូចជាវះកាត់ពង្រីកដើមទ្រូង លើកខ្ទង់ច្រមុះកូនកាត់ បន្តឹងស្បែកមុខជាដើម។ មកដល់បច្ចុប្បន្ននេះ! គ្លីនិក មៀរ៉ាបានបំពេញបំណងប្រាថ្នា ក៏ដូចជាជួយដោះស្រាយបញ្ហាជូនអតិថិជនក្នុង និងក្រៅប្រទេសជាច្រើនករណីរាប់មិនអស់។

គ្លីនិក មៀរ៉ា មានចក្ខុវិស័យ និងផែនការច្បាស់លាស់ដើម្បីក្លាយជាគ្លីនិកកែសម្ផស្សនាំមុខគេនៅកម្ពុជា ដែលផ្តល់សេវាដោយក្រុមវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ ដែលមានជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌ខ្ពស់បំផុត។ យើងផ្តោតសំខាន់លើអតិថិជនជាគោលដៅចម្បងក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់បំផុត។

អត្ថបទពេញនិយម