បញ្ហា "ធាត់" ជាហានិភ័យស្ងាត់ៗនៃរោគផ្សេងៗ!

  • 2024-06-03 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ “ធាត់” មានស្ថិតិកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ ​ជាពិសេសអ្នកធ្វើការដែលមិនមានពេលសម្រាកឬមានពេលវេលាថែទាំខ្លួនតិចជាងមុន។ ដោយជំងឺធាត់បណ្តាលមកពីការមានជាតិខ្លាញ់សន្សំទុកក្នុងខ្លួនច្រើនពេក បង្កឪ្យមានហានិភ័យខ្ពស់នៃបញ្ហាសុខភាព និងជំងឺផ្សេងៗទៀតដូចជា៖

• ជំងឺស្ទះផ្លូវដង្ហើម៖ អ្នកជំងឺដែលមានជំងឺធាត់មានទំនោរថានឹងមានខ្លាញ់ច្រើននៅក្នុងជញ្ជាំងបំពង់ក ដែលបង្កឪ្យបំពង់កកាន់តែតូច បណ្តាលឱ្យមានការស្ទះផ្លូវដង្ហើមបាន និងមានហានិភ័យនៃភាវះមិនដកដង្ហើមអំឡុងពេលគេង

• ជំងឺបេះដូង៖ ជំងឺធាត់ភាគច្រើនតែងតែបង្កហានិភ័យផ្ទាល់នៃការកើតជំងឺបេះដូងនិងសរសៃឈាម និងអាចវិវត្តទៅជាជំងឺសាច់ដុំស្លាប់ស្រួចស្រាល (myocardial infarction)

• ជំងឺច្រាល់ជាតិអាស៊ីត(Gerd)៖ អ្នកជំងឺធាត់តែងតែមានសម្ពាធក្នុងពោះនិងក្រពះខ្ពស់ អាចបង្កជាជំងឺច្រាលអាស៊ីតបាន

• ជំងឺខ្លាញ់រុំថ្លើម៖ បណ្តាលមកពីការញ៉ាំច្រើនពេក ដោយ២០ភាគរយនៃអ្នកជំងឺធាត់ក៏មានជំងឺខ្លាញ់រុំថ្លើមរួមផងដែរ

• ការមករដូវមិនទៀងទាត់៖ ចំពោះស្ត្រីដែលលើសទម្ងន់និងមានភាវះធាត់ អាចបណ្តាលឱ្យមករដូវមិនទៀងទាត់ ឬខាតការមករដូវបានតែម្តង

• ជំងឺរលាកសន្លាក់៖ អ្នកដែលមានជំងឺធាត់និងមានសម្ពាធសង្កត់ទៅលើសន្លាក់ជង្គង់ច្រើន ថែមទាំងសន្លាក់ជង្គង់មានជាលិកាខ្លាញ់ច្រើនខ្លាំង បង្កឪ្យមានការ សង្កត់និងបំផ្លាញផ្ទៃឆ្អឹងខ្ចីបណ្តាលឱ្យងាយនិងមានការរលាកសន្លាក់។

យ៉ាងណាមិញ ជំងឺធាត់មានការចង្អុលបង្ហាញដំបូងដោយការវ៉ាស់ BMI ដោយជាទូទៅមនុស្សយើងសជាមធ្យមគួរតែមាន BMI ចន្លោះពី ១៨,៥-២២,៩ km/m2 ប្រសិនបើតម្លៃលើសពីអ្នកជំងឺអាចនិងកំពុងស្ថិតក្នុងស្ថានភាពធាត់ ហើយប្រសិនបើតម្លៃលើសពី ៣០ អ្នកជំងឺនិងមានហានិភ័យខ្ពស់នៃការវិវត្តនៃផលវិបាកផ្សេងៗបាន អ្នកគួរតែចាប់ផ្តើមធ្វើការសម្រកទម្ងន់ជាបន្ទាន់

សព្វថ្ងៃនេះ មានជម្រើសក្នុងការសម្រកទម្ងន់ដោយបញ្ចូលបាឡុងសម្រកទម្ងន់ទៅក្នុងក្រពះតាមរយៈការដាក់កាមេរ៉ា ដោយបាឡុងសម្រកទម្ងន់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត និងពិសារអាហារបានកាន់តែតិចជាងមុន ជាលទ្ធផលធ្វើឪ្យទម្ងន់របស់អ្នកស្រកចុះនឹងស្ថិតក្នុងកម្រិតធម្មតា ប្រសិនបើអ្នកកំពុងប្រឈមនឹងជំងឺធាត់និងស្វែងរកវិធីសម្រកទម្ងន់ អ្នកគួរចូលមកពិគ្រោះយោបល់ពីគ្រូពេទ្យដើម្បីការពារផលវិបាកដែលអាចកើតមាន។

ប្រភព៖​ vejthani​ Hospital

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម