៉៉'' Moe'' និស្សិតស្ត្រីដែលលះបង់ភាពស្រស់ស្អាតធ្វើជាអ្នកលបបាញ់ក្នុងបដិវត្តន៍ប្រយុទ្ធប្រឆាំងរបបយោធាមីយ៉ាន់ម៉ា
- 2024-05-27 02:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៉៉'' Moe'' និស្សិតស្ត្រីដែលលះបង់ភាពស្រស់ស្អាតធ្វើជាអ្នកលបបាញ់ក្នុងបដិវត្តន៍ប្រយុទ្ធប្រឆាំងរបបយោធាមីយ៉ាន់ម៉ា
**Ma Thandar Moe **គឺនិស្សិតស្ត្រីដែលលះបង់ភាពស្រស់ស្អាត ស្មគ្រ័ចិត្តធ្វើេះាកងទ័ពក្លាយជាអ្នកលបបាញ់ស្ត្រីតែម្នាក់ដែលបានចូលរួមជាមួយកងទ័ពរំដោះប្រជាជន Karenni (KPLA) ដែលជាកម្លាំងបដិវត្តន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។
នៅពេលដែលរដ្ឋប្រហារមីយ៉ាន់ម៉ាបានកើតឡើង Moe នាងគឺនៅជានិស្សិត។ បន្ទាប់មកនាងក៏បានចូលបម្រើកងទ័ពបដិវត្តន៍ជាពេទ្យ។ គោលបំណងរបស់នាង ទោះខ្លួនជានិស្សិតតែ នាងបាននិយាយថា៖ «ខ្ញុំចង់ចូលរួមក្នុងជួរមុខ ប៉ុន្តែស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យនៅជួរមុខទេ។ ដែលកងទ័ពទាំងអស់សុទ្ធតែជាមនុស្សប្រុសទើបអាចចូលក្នុងជួរកងទ័ពបាន។តែនាងនៅតែមិនបោះបង់ការតាំងចិត្តរបស់ខ្លួន។
ទីបំផុតក្រោយមកជាសំណាងល្អការខិតខំប្រឹងប្រែងរបស់ Moe បានទទួលផលហើយ។ បន្ទាប់មកនាងក៏បានចូលរួមជាមួយក្រុមអ្នកលបបាញ់ ជាមួយកងទ័ពរំដោះប្រជាជន Karenni (KPLA) ដែលជាកម្លាំងបដិវត្តន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។
រូបភាពពិតក្នុងសង្គ្រាម និងការរស់នៅគឺមានការវ្រុងប្រយ័ត្នជានិច្ចមិនងាយស្រួលនោះឡើយប្រហេសគឺអាចបាត់បង់ជីវិតបាន ក្នុងនោះនាងក៏បានពន្យល់ថា៖ «ការធ្វើជាអ្នកលបបាញ់ក្នុងសង្គ្រាមពិតពេលនៅក្នុងសមរភូមិ មិនដូចនឹងអ្វីដែលបានឃើញក្នុងភាពយន្តនោះទេ។ តែជាអ្វីដែលនាងត្រូវការសម្រាប់ប្រជាជននាង និងប្រទេសរបស់នាង។
ឥឡូវនេះ ទោះបីជាកងទ័ពរបស់ Mel បានទទួលជោគជ័យក្នុងការដណ្តើមយកទឹកដីរបស់គាត់មកវិញក៏ពិតមែនក៏ដោយ ក៏ Moe និយាយថាគាត់នឹងមិនបោះបង់ការចូលរួមបន្តក្នុងប្រយុទ្ធដើម្បីមីយ៉ាន់ម៉ាមកវិញនោះដែរ។
ជាចុងក្រោយនាងនៅតែនិយាយប្តេជ្ញា «ខ្ញុំនឹងបន្តប្រយុទ្ធរហូតដល់ប្រទេសមីយ៉ាន់ម៉ាទាំងអស់រួចផុតពីរបបយោធា Junta» ទទួលបានសេរីភាពត្រឡប់មកវិញ។