រកឃើញមនុស្សប្រុសតែមួយគត់ ហ៊ានរិះគន់ Fan Bingbing ចំៗ
- 2020-06-17 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមនុស្សប្រុសតែមួយគត់ ហ៊ានរិះគន់ Fan Bingbing ចំៗ
មុននេះបន្តិច នៅពេលមានឱកាសក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្ដីមួយ តារាសម្ដែងស្រីជើងចាស់ចិន Fan Bingbing បានចែករំលែកពីជីវិតប្រចាំថ្ងៃរបស់ខ្លួន ដោយនៅក្នុងនោះ ក៏បានបង្ហើបពីមនោសញ្ចេតនារវាងនាង និងប្អូនប្រុស Fan Chengcheng ផងដែរ។
តាមសម្ដីរបស់ស្រីស្អាតវ័យ ៣៩ឆ្នាំ បងប្អូននាង សុទ្ធតែមើលសម្រស់គ្នាមិនចូល ដោយរូបសម្បត្តិរបស់ពួកគេ សុទ្ធតែមិនត្រូវភ្នែកទាំងសងខាង។ “ខ្ញុំ និងប្អូនប្រុសកម្រថតរូបជាមួយគ្នាណាស់។ វាថាខ្ញុំមុខអាក្រក់ ឯខ្ញុំមើលវាក៏គ្មានឃើញស្អាតត្រង់ណា របៀបថាពួកខ្ញុំស្អប់គ្នាចឹង” Fan Bingbing បង្ហើប។
ស្ដាប់មកដល់ត្រឹមនេះ ទស្សនិកជនជាច្រើនឆ្ងល់ថា ហេតុអ្វីបងប្អូននេះកុហកខ្លួនឯង ដ្បិត Fan Bingbing មិនក្រោម១ដងឡើយ ដែលជាប់ចំណាត់ថ្នាក់ថាជាតារាស្រីស្អាតជាងគេនៅចិន។ រីឯ Fan Chengcheng ក៏ជាតារាប្រុសដែលមានអ្នកគាំទ្រច្រើនរាប់លាននាក់ផងដែរ។
មិនឲ្យចាញ់ចិត្ត កំពូលតារាសម្ដែងស្រីចិន Fan Bingbing ក៏តបទៅវិញថា មុខរបស់បុរសរូបនេះក៏មិនបានស្អាតអីលើសខ្លួនដែរ ដែលហ៊ានថាឲ្យនាងបែបនោះ។
មុននោះដែរ ប្រុសស្អាតវ័យ ២០ឆ្នាំ ក៏ធ្លាប់ហែកកេរ្តិ៍បងស្រីដែរថា នាងធ្លាប់ត្រូវប៉ាម៉ាក់វ៉ៃ ដោយសារមានស្នេហាពីវ័យក្មេង៕