តើពេលណាគួរប្រើបំពង់បង្ហូរទឹករងៃ ក្នុងការវះកាត់លើកខ្ទង់ច្រមុះ ?

  • 2024-05-18 06:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងដឹងហើយថាការវះកាត់លើកខ្ទង់ច្រមុះនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃមានច្រើនទម្រង់(ដោយផ្អែកលើទំហំបច្ចេកទេសនៃការវះកាត់ ) ហើយមានបងប្អូនជាច្រើនបានសួរថា៖ តើពេលណាគួរប្រើបំពង់បង្ហូរទឹករងៃ ក្នុងការវះកាត់លើកខ្ទង់ច្រមុះ ?

បើយោងតាមការរៀបរាប់ របស់ លោក វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានឆ្លើយតបទៅនឹងសំណួរខាងលើថា៖ ការដាក់បំពង់បង្ហូរទឹករងៃនេះមានសារៈសំខាន់ជាច្រើនដើម្បីជាជំនួយនៅក្នុងការជួយឲ្យមុខរបួសឆាប់ស្រកហើម, ជាំ នឹងកាត់បន្ថយការឆ្លងមេរោគ ក្រោយពីទទួលការវះកាត់រួច។ ចំពោះលោក វេជ្ជបណ្ឌិត ផ្ទាល់តែងតែប្រើប្រាស់វិធីនេះនៅពេលដែលការវះកាត់មានទំហំធំ ឫការវះកាត់មានភាពស្មុគស្មាញលើរចនាសម្ព័ន្ធដែលមានការខូចខាតច្រើន។

លោក វេជ្ជបណ្ឌិត បានបន្ថែមថា៖ ការវះកាត់ដែលអូសបន្លាយពេលយូរ (លើសស ពី 3ម៉ោង) ជាពិសេសចំពោះច្រមុះដែលធ្លាប់ធ្វើការវះកាត់ 2 ទៅ 3ដងរួច ហើយមានសភាពខូចខាតរចនាសម្ព័ន្ធ (ការឆ្លងមេរោគក្នុងពេលកំពុងវះកាត់, ច្រមុះក្រហមចុង ឫស្តើងចុង, ច្រមុះវៀចខ្ទង់ និងមានបញ្ហរង្គើខ្ទង់ដោយការដាក់ implant លើស្រោមឆ្អឹង ) ដូច្នេះ ការដាក់បំពង់បង្ហូរទឹករងៃពិតជាល្អ នឹងមានសារៈសំខាន់ នៅក្នុងការវះកាត់លើកខ្ទង់ច្រមុះ (ច្រមុះមានបញ្ហា)

អាស្រ័យហេតុនេះ លោក វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ បានណែនាំឲ្យបងប្អូនដែលមានបំណងចង់ធ្វើការវះកាត់លើកខ្ទង់ច្រមុះ គួរគប្បីមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម