ជឿអត់! អាចស្រកបាន១០គីឡូគ្រាន់តែផឹកជាមួយរូបមន្ត៤មុខ Oatmeal smoothie

  • 2024-05-07 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម TikTok កំពុងតែល្បីខ្លាំងជាមួយនឹង "oatmeal shake"​ ដែលត្រូវបានគេនិយាយថា មានសមត្ថភាពជួយក្នុងការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនបានផ្ទៀងផ្ទាត់វា ពិតឬមិនពិត? អាចជួយអ្នកស្រកបាន 10 គីឡូក្រាមក្នុងរយៈពេល 3 ខែ។

ខាងក្រោមនេះគឺជារូបមន្ត oatmeal smoothie ទាំង៤មុខ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការជួយសម្រកទម្ងន់ក្នុងរយៈពេលខ្លីហើយត្រូវបានអនុវត្តន៍ដោយជោគជ័យដោយយុវវ័យជាច្រើនពិតៗតែម្តង។ សង្ឃឹមថាការចែករំលែកទាំងនេះនឹងជួយអ្នកបន្ថែមមុខម្ហូបប្រចាំថ្ងៃរបស់អ្នក ហើយឆាប់មានតុល្យភាពរាងកាយ និងស្បែកទន់រលោងដូចការចង់បាន។

**អត្ថប្រយោជន៍នៃទឹកក្រឡុក oatmeal ខាងក្រោមមានដូចជា៖

  • ការគ្រប់គ្រងទម្ងន់៖ ម្សៅស្រូវសាលីមានបរិមាណកាឡូរីទាប បន្ថែមពីលើការជំនួសអាហារដែលមានកាឡូរីខ្ពស់ និងខ្លាញ់ ដើម្បីជួយកាត់បន្ថយការស្រូបយកកាឡូរី វាក៏អាចជំរុញការរំលាយអាហារ និងការបន្ទោរបង់ផងដែរ។ ដោយសារអាហារថ្ងៃត្រង់គឺជាពេលវេលាងាយស្រួលបំផុតក្នុងការញ៉ាំអាហារដែលមានកាឡូរីខ្ពស់ អ្នកគួរតែផឹកទឹកដោះគោជូរជំនួសឱ្យ "អាហារថ្ងៃត្រង់"។

  • ផ្តល់អាហារូបត្ថម្ភ៖ ទឹកក្រឡុក oatmeal មានប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើនដែលត្រូវការ ដើម្បីផ្តល់សារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។

  • ងាយស្រួល និងរហ័ស៖ ទឹកក្រឡុក oatmeal ងាយស្រួលក្នុងការធ្វើ និងយកតាមខ្លួន ដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់ជីវិតមមាញឹក។ ក្រៅ​ពី​ធ្វើ​ជា​អាហារ​ជំនួស​អាហារ​ថ្ងៃត្រង់ វា​ក៏​អាច​ប្រើ​ជា​អាហារ​សម្រន់​ពេល​រសៀល​ដើម្បី​បំបាត់​ភាព​ស្រេក​ឃ្លាន។

រូបមន្តគ្រឿងផ្សំ ជាមួយនិឹងរបៀបធ្វើភេសជ្ជស: oatmeal smoothie កាឡូរីទាប

១. ចេក-ប័រ​ oatmeal smoothie​ (ទឹកក្រឡុក)

  • គ្រឿងផ្សំ៖ ផ្លែប័រ ផ្លែប័រ ចេក ទឹកដោះគោ

ផ្លែបឺរមានផ្ទុកនូវខ្លាញ់ល្អ ជាតិសរសៃ វីតាមីន C, E, អាស៊ីតហ្វូលិក និងប៉ូតាស្យូម។ វាអាចនាំមកនូវអារម្មណ៍ឆ្អែតបានយូរ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជាជំនួយដ៏ល្អក្នុងការសម្រកទម្ងន់។

២. ផ្លែស្វាយ-ទឹកក្រូចឆ្មារលឿន oatmeal smoothie​ (ទឹកក្រឡុក)

  • គ្រឿងផ្សំ៖ ម្សៅស្រូវសាលី ស្វាយ ផ្លែប៉ោម ទឹកក្រូច ទឹកដោះគោ

ស្វាយ​ជា​ផ្លែឈើ​សម្បូរ​វីតាមីន C, A, ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ បន្ថែមពីលើការពង្រឹងប្រព័ន្ធភាពស៊ាំ វាក៏ជួយដល់ការរំលាយអាហារ និងជាផ្លែឈើមួយប្រភេទដែលមានកាឡូរីទាប និងមានជីវជាតិ។

៣. ផ្លែស្រកានាគ oatmeal smoothie​ (ទឹកក្រឡុក) គ្រឿង​ផ្សំ៖ ផ្លែ​ចេក ផ្លែ​ស្រកានាគ ទឹកដោះគោ

ផ្លែស្រកានាគ គឺជាផ្លែឈើដែលមានកាឡូរីទាប មានជាតិសរសៃខ្ពស់ សម្បូរវីតាមីន C, B, កាល់ស្យូម និងជាតិដែក។ ចេក​ក៏​មាន​ឥទ្ធិពល​ជំរុញ​ចលនា​ក្រពះ​ពោះវៀន និង​ជួយ​ដល់​ការ​បន្ទោរ​បង់​ផង​ដែរ ។ នៅពេលផ្សំជាមួយចេក ប្រសិទ្ធភាពនឹងកើនឡើងទ្វេដង។

  1. ផ្លែប័រ ផ្លែប៉ោម ផ្លែបឺរីកក (ផ្លែស្ត្របឺរី ប៊្លូបឺរី) ផ្លែ cranberries-Oatmeal smoothie (ទឹកក្រឡុក)
  • គ្រឿងផ្សំ៖ ផ្លែប័រ ផ្លែប៉ោម ផ្លែបឺរីកក (ផ្លែស្ត្របឺរី ប៊្លូបឺរី) ផ្លែ cranberries ទឹកដោះគោ។

ទាំងផ្លែស្ត្របឺរី និងប៊្លូបឺរីមានជាតិស្ករទាប ជាតិសរសៃខ្ពស់ និងសម្បូរវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូលីហ្វេណុល។ ពួកវាជួយកែលម្អការរំលាយអាហារ គ្រប់គ្រងចំណង់អាហារ ហើយថែមទាំងមានមុខងារប្រឆាំងភាពចាស់ និងធ្វើឱ្យស្បែកស ស័ក្តិសមបំផុតសម្រាប់ក្មេងស្រីដែលស្រឡាញ់ភាពស្រស់ស្អាត។

ប្រភព៖ emdep ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម